ប័ណ្ណសារព័ត៌មាន
2017-06-28
ពលរដ្ឋជាង ២០០នាក់ មកពីឃុំតាឡាត ឃុំស្រែគរ និងឃុំក្បាលរមាស នៃស្រុកសេសាន ខែត្រស្ទឹងត្រែង លើកគ្នាតវ៉ានៅស្ពានស្រែពក ដោយទាមទារឲ្យក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោមពីរ និងអាជ្ញាធរខែត្រស្ទឹងត្រែង បញ្ឈប់រុះរើស្ពានស្រែពក ជាបន្ទាន់។
2017-06-28
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុករដ្ឋបាលជលផល លោក អេង ជាសាន អះអាងប្រាប់អាស៊ីសេរី នៅថ្ងៃទី២៧ មិថុនា ថា កម្ពុជា គ្រោងស្នើសុំជំនួយបច្ចេកទេស និងថវិកាពីប្រទេសចិន ដើម្បីយកមកអភិរក្សសត្វផ្សោតដែលជាប្រភេទសត្វកំពុងទទួលរងគ្រោះថ្នាក់ផុតពូជ។
2017-06-26
ឆ្នាំ២០១៥ មេដឹកនាំស្ទើរគ្រប់ប្រទេសលើពិភពលោក បានយល់ព្រមសន្យារួមដៃគ្នាដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ តាមរយៈសន្និសីទស្ដីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ នៅទីក្រុងប៉ារីស ប្រទេសបារាំង។
2017-06-26
ពលរដ្ឋ ១៩គ្រួសាររស់នៅសង្កាត់ក្រគរ ក្រុងក្រចេះ ខែត្រក្រចេះ ទាមទារឲ្យអាជ្ញាធរជម្លៀសទីតាំងអាជីវកម្មបូមខ្សាច់ទ្រង់ទ្រាយធំមួយកន្លែងចេញពីទន្លេមេគង្គនៅសង្កាត់ក្រគរ ក្រុងក្រចេះ ដែលកំពុងប៉ះពាល់លំនៅឋានអ្នកភូមិ។
2017-06-25
និស្សិតមួយក្រុមប្រមូលផ្តុំជជែកពិភាក្សាគ្នាអំពីបញ្ហាបម្រែបម្រួលអាកាសធាតុ ដោយលើកឡើងពីបញ្ហាការកាប់បំផ្លាញព្រៃឈើ និងការចូលរួមរបស់យុវជន ដើម្បីដោះស្រាយបញ្ហា។ ពួកគេយល់ថា ការកាប់បំផ្លាញព្រៃឈើ ជាមូលហេតុមួយធ្វើឲ្យអាកាសធាតុផ្លាស់ប្ដូរ។
2017-06-24
ព្រះសង្ឃ ៤អង្គ តំណាងគណបក្សនយោបាយ និងយុវជនយុវនារីសរុប ៣០នាក់ ជួបសន្ទនាគ្នាមួយដើម្បីស្វែងយល់ពីទស្សនវិស័យ និងគោលនយោបាយរបស់គណបក្សនយោបាយ ក្នុងការគ្រប់គ្រងចំណូលនៃគម្រោងទាញយករ៉ែនៅកម្ពុជា។
2017-06-24
ប្រជាសហគមន៍ការពារព្រៃឡង់ នៅឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បារម្ភចំពោះវាសនាដើមឈើទាល ឬដើមច្បោះជ័ររបស់អ្នកភូមិចេះតែបន្តរងការកាប់បំផ្លាញជាបន្តបន្ទាប់។ ក្តីបារម្ភនេះ ក្រោយពេលពួកគាត់នាំគ្នាចុះល្បាតព្រៃឡង់ កាលពីថ្ងៃទី២២ និងទី២៤ ខែមិថុនា ដោយប្រទះឃើញដើមច្បោះជ័ររបស់ពលរដ្ឋជាច្រើនដើម ត្រូវបានជនល្មើសកាប់បំផ្លាញ។
2017-06-23
គម្រោងសិល្បៈ ឈ្មោះ ស-ស នៅ ថ្ងៃយប់ថ្ងៃទី២៣ មិថុនា នេះ បានបង្ហាញជូននូវពិព័រណ៍កម្រងរូបថត និងវីដេអូ ដែលមានឈ្មោះថា «ឯណាទៅដីខ្ញុំ?»។
2017-06-23
មន្ត្រីរាជការ អង្គការសង្គមស៊ីវិល សិស្សានុសិស្ស និងប្រជាពលរដ្ឋជាង ៤០០នាក់ នៅខេត្តរតនគិរី បាននាំគ្នាប្រារព្ធទិវាបរិស្ថានជាតិ និងពិភពលោក នៅមាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី រួមជាមួយការរត់ម៉ារ៉ាតុង និងចែកចាយកូនឈើសម្រាប់ដាំ ដែលជាការរឹតចំណងសាមគ្គីភាពគ្នាបន្ថែមដើម្បីការពារបរិស្ថាន និងធនធានធម្មជាតិឲ្យបានកាន់តែប្រសើរ។
2017-06-23
អង្គការសេប៉ា ចាត់ទុកការពង្រឹងសមត្ថភាពសហគមន៍នេសាទនៅខែត្រស្ទឹងត្រែង តាមរយៈការបង្កើតបណ្ដាញសហគមន៍ រាយការណ៍ពីបទល្មើសនេសាទចាប់ពីថ្នាក់មូលដ្ឋានដល់ថ្នាក់ខែត្រ គឺជាកិច្ចសហការរួមគ្នាមួយ ដើម្បីគ្រប់គ្រងធនធានធម្មជាតិឲ្យមានប្រសិទ្ធភាព រួមទាំងការប្រើប្រាស់ធនធានជលផលក្នុងដែននេសាទរបស់សហគមន៍ឲ្យមាននិរន្តរភាព។
2017-06-22
គណៈកម្មាធិការទន្លេមេគង្គទាំង ៤ប្រទេស រួមមាន កម្ពុជា ថៃ វៀតណាម និងឡាវ បានឯកភាពគ្នាស្នើឲ្យរដ្ឋាភិបាលនៃប្រទេសឡាវ ត្រូវរិះរកគ្រប់មធ្យោបាយដើម្បីដោះស្រាយប៉ះពាល់ជាអវិជ្ជមានឆ្លងដែន ដែលអាចបង្កឡើងដោយសារគម្រោងសាងសង់ទំនប់វារីអគ្គិសនីថ្មីឈ្មោះប៉ាក់បេង (Pak Beng) ស្ថិតនៅលើទន្លេមេគង្គ។
2017-06-22
អាជ្ញាធរខេត្តមណ្ឌលគិរី បង្ហាញលទ្ធផលស៊ើបអង្កេតបឋមទៅលើការចោទប្រកាន់មន្ត្រីច្រកទ្វារព្រំដែនណាំលៀ ខេត្តមណ្ឌលគិរី ថាឃុបឃិតឲ្យរថយន្តដឹកជញ្ជូនឈើប្រណិតឆ្លងដែនទៅប្រទេសវៀតណាម។
2017-06-22
មេឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ រងការចោទថាចុះហត្ថលេខាឲ្យឈ្មួញកាប់ព្រៃសហគមន៍បំពានច្បាប់ព្រៃឈើ។ ការចោទប្រកាន់នេះ ក្រោយពីជនជាតិដើមភាគតិចកួយ រកឃើញលិខិតមួយច្បាប់ បង្ហាញថាមេឃុំសំអាង និងមេប៉ុស្តិ៍រដ្ឋបាល ឃុបឃិតចុះហត្ថលេខាអនុញ្ញាតឲ្យឈ្មួញកាប់ព្រៃសហគមន៍ជាឈើគ្រឿងផ្ទះ។
2017-06-20
ក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ ជំរុញឲ្យអាជ្ញាធរខែត្រស្ទឹងត្រែង រូតរះជម្លៀសពលរដ្ឋជាង ១០០គ្រួសារទៅតាំងទីលំនៅថ្មីឲ្យបានមុនខែកក្កដា ខាងមុខ ដោយសារក្រុមហ៊ុននឹងធ្វើការសាកល្បងបិទទ្វារទឹកចាប់ពីថ្ងៃទី១៥ កក្កដា រហូតដល់ថ្ងៃទី១៥ ខែសីហា។
2017-06-20
ភ្ញៀវទេសចរមួយចំនួនដែលបានចូលទៅកម្សាន្ត និងចុះងូតទឹកនៅឆ្នេរខ្សាច់កោះតូច សង្កាត់កោះរ៉ុង បានត្អូញត្អែរថា ទឹកសមុទ្រនៅឆ្នេរកោះតូចពេលខ្លះមានក្លិនស្អុយ និងរមាស់ស្បែកពេលចុះងូតទឹកសមុទ្រតាមឆ្នេរនេះ។