ប័ណ្ណសារព័ត៌មាន
2017-07-31
អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយអះអាងថា ជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គដែលបានជន់លិចខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា នោះ មកដល់ថ្ងៃទី៣១ កក្កដា ចាប់ផ្ដើមស្រកទៅវិញជាបណ្ដើរៗហើយ ដោយមិនសូវផលប៉ះពាល់ និងបង្កការខូចខាតធ្ងន់ធ្ងរនោះទេ។
2017-07-31
សហគមន៍កោះស្រឡៅ អំពាវនាវឲ្យក្រសួងរ៉ែ និងថាមពល ចាត់វិធានការចុះរុះរើសំណង់ការដ្ឋានលាងខ្សាច់ខ្នាតធំមួយកន្លែង ដែលស្ថិតនៅតំបន់កោះស្មាច់ ក្នុងតំបន់អភិរក្សជម្រកសត្វព្រៃតាតៃ នៃខេត្តកោះកុង។
2017-07-31
មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តព្រះវិហារ បានចុះអង្កេតនៅថ្ងៃច័ន្ទ ទី៣១ ខែកក្កដា ទៅលើករណីដែលថា ក្រុមអ្នកកាប់ឈើខុសច្បាប់ និងប្រជាពលរដ្ឋផង បានព្រួតគ្នាវាយទៅលើប្រធានដែនជម្រកសត្វព្រៃនៃមន្ទីរបរិស្ថានប្រចាំព្រៃព្រះរកា នោះហើយ។
2017-07-31
កិច្ចប្រជុំពិគ្រោះយោបល់រកដំណោះស្រាយពីបញ្ហាទឹកជន់នៅភូមិស្រែគរ និងភូមិក្បាលរមាស រវាងអាជ្ញាធរខែត្រស្ទឹងត្រែង និងក្រុមអង្គការសង្គមស៊ីវិល ៨ស្ថាប័ន រួមទាំងសហគមន៍ នៅពុំទាន់មានពន្លឺលទ្ធផលនៅឡើយទេ។
2017-07-30
ទឹកទន្លេសេសាននៅភូមិស្រែគរចាស់ ឃុំស្រែគរ ស្រុកសេសាន ខែត្រស្ទឹងត្រែង ស្រកជិត ៣តឹក បើធៀបកម្ពស់ទឹកទន្លេកាលពីថ្ងៃទី២៩ កក្កដា។ អ្នកភូមិដែលបដិសេធមិនទទួលសំណង ហាក់មិនខ្លាចរអាចំពោះទឹកជំនន់ដែលកំពុងគំរាមកំហែងលំនៅឋានពួកគាត់ទេ។
2017-07-30
ប្រធានក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ គ្រោងដាក់លិខិតដាច់ដោយឡែកមួយច្បាប់ទៀតទៅក្រសួងរ៉ែ និងថាមពល ឲ្យបកស្រាយជុំវិញរឿងក្រុមហ៊ុនធ្វើអាជីវកម្មខ្សាច់ខ្នាតធំមួយចំនួន នៅតែមានសកម្មភាពតាមប្រព័ន្ធស្ទឹងក្នុងខេត្តកោះកុង។
2017-07-30
នៅរដូវបិទនេសាទដែលទឹកបឹងទន្លេសាបចាប់ផ្ដើមឡើងហូរចូលព្រែក និងបឹងបួជាច្រើននោះ បទល្មើសដាក់របាំងសាច់អួនក៏កើតមានច្រើនដែរ។ សហគមន៍នេសាទនៅខេត្តកំពង់ឆ្នាំង អះអាងថា បទល្មើសកាប់ព្រៃលិចត្រៀមដាក់របាំង និងមានរបាំងជាច្រើនខ្សែប្រវែងវែង កំពុងដាក់ចាប់ត្រីដោយសមត្ថកិច្ចមិនបង្ក្រាប។
2017-07-29
អ្នកភូមិស្រែគរ ដែលមិនព្រមទទួលសំណងចាកចេញ បាននាំគ្នាជញ្ជូនសម្ភារៈទៅទុកនៅលើផ្ទះ និងទីទួលសុវត្ថិភាពមួយចំនួន។ ចំណែកអាជ្ញាធរបានបញ្ជូនក្រុមគ្រូពេទ្យ និងបង្កើតមណ្ឌលសុខភាពចល័តមួយនៅជិតលំនៅឋានអ្នកភូមិ ដើម្បីត្រៀមសង្គ្រោះបន្ទាន់ផងដែរ។
2017-07-29
មន្ត្រីការពារសិទ្ធិមនុស្សលីកាដូ (LICADHO) ខេត្តពោធិ៍សាត់ បារម្ភថា ជម្លោះកាច់កុងគ្នារវាងសកម្មជន ឬមន្ត្រីគណបក្សកាន់អំណាច និងសកម្មជនបក្សសង្គ្រោះជាតិ នៅឃុំរាំងទិល ស្រុកកណ្ដៀង អាចជាបញ្ហាធ្វើឲ្យធនធានមច្ឆាជាតិក្នុងបឹងទន្លេសាបកាន់តែហិនហោច។
2017-07-28
លោក ញឹម វណ្ណដា អនុប្រធានទី១នៃអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឲ្យដឹងកាលពីថ្ងៃទី២៨ ខែកក្កដា ថា ខេត្តចំនួន៣ ដែលនៅជាប់ដៃទន្លេមេគង្គលើ កម្ពស់ទឹកបានឡើងហួសពីការប្រកាសអាសន្ន ដែលគណៈកម្មការគ្រប់គ្រងគ្រោះអន្តរាយបានព្រមានកាលពីថ្ងៃទី២៧ ខែកក្កដា កន្លងទៅ។
2017-07-28
ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាននៅឃុំស្រែគរ ខេត្តស្ទឹងត្រែង ត្អូញត្អែរអំពីផលលំបាកនៅពេលទំនប់វារីអគ្គិសនីសេសានក្រោម២ ត្រូវបានបិទជាស្ថាពរគិតត្រឹមថ្ងៃទី២៨ កក្កដា នេះ។ ការបិទទំនប់ជាថ្មីបន្ថែមទៀតនេះ បណ្ដាលឲ្យកម្ពស់ទឹកបានឡើងជន់លិចភូមិ និងផ្ទះពលរដ្ឋ កន្លែងខ្លះកម្ពស់ទឹកឡើងរហូតដល់ជាង ១ម៉ែត្រ។
2017-07-27
អាកាសធាតុព្យុះភ្លៀងចាប់ផ្ដើមបង្កឲ្យជន់លិចលង់តំបន់មួយចំនួន ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយ ព្រមានអំពីទឹកជំនន់បន្ថែមទៀត ហើយក៏អំពាវនាវដល់ពលរដ្ឋនៅតាមដងទន្លេ ឲ្យប្រុងប្រយ័ត្នក្នុងរយៈពេលពីរបីថ្ងៃទៅមុខទៀត។
2017-07-27
នៅគ្រាដែលក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ កំពុងបិទទ្វារទឹកសាកល្បង ដើម្បីផ្គត់ផ្គង់ទឹកក្នុងផ្ទៃអាងដើម្បីផលិតថាមពលអគ្គិសនី អ្នកភូមិដែលរស់នៅខ្សែទឹកខាងក្រោមទំនប់ កំពុងព្រួយបារម្ភខ្លាចក្រុមហ៊ុនបើកទ្វារទឹក រួមផ្សំទឹកភ្លៀងផង នាំឲ្យមានទឹកជំនន់លិចលង់លំនៅឋាន និងដីស្រែពួកគាត់។
2017-07-27
ប្រជាពលរដ្ឋនៅឃុំក្ដីដូង ខេត្តកំពង់ធំ បារម្ភថា ប្រសិនបើទឹកស្ទឹងសែនបន្តឡើងទៀត នឹងបណ្ដាលឲ្យប៉ះពាល់កាន់តែធ្ងន់ធ្ងរដល់ការរស់នៅរបស់ពួកគាត់។ ក្តីបារម្ភនេះ បន្ទាប់ពីស្ថានភាពទឹកស្ទឹងសែនបានហក់ឡើងខ្ពស់នៅប៉ុន្មានថ្ងៃនេះ ធ្វើឲ្យស្រូវប្រាំងប្រមាណ ២ពាន់ហិកតាររងផលប៉ះពាល់។
2017-07-27
ជនជាតិដើមភាគតិច ១១អម្បូរ មកពីខែត្រចំនួន ៧ បានប្ដេជ្ញាចិត្តរួមគ្នាជួយសហគមន៍រងគ្រោះដោយសារទំនប់វារីអគ្គិសនីសេសានក្រោមពីរ នៅគ្រាដែលក្រុមហ៊ុនកំពុងប្រតិបត្តិការបិទទ្វារទឹកសាកល្បង។