ប័ណ្ណសារព័ត៌មាន
2017-08-16
ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសឲ្យសាធារណជន មន្ត្រីរាជការ ជាពិសេសអ្នកនេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀង ដែលអាចនឹងកើតឡើងអំឡុងថ្ងៃទី១៧ រហូតដល់ថ្ងៃទី២០ ខែសីហា។
2017-08-16
សហគមន៍ការពារព្រៃឈើជាំពេន នៅភូមិបង្កើនផល ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ឱ្យដឹងថា បច្ចុប្បន្នឈើប្រណីតក្នុងតំបន់ការពារទំហំជាង ១.៨០០ហិកតារ កំពុងទទួលរងការកាប់យកទៅជួញដូរខុសច្បាប់ពីក្រុមមនុស្សដែលឆ្លងមកពីទឹកដីនៃខេត្តកំពង់ធំ។
2017-08-16
ប្រជានេសាទរស់នៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ លើកឡើងថា ស្ថានភាពត្រីនៅឆ្នាំនេះគឺថយចុះជាងឆ្នាំមុនៗទៅទៀត។ ពលរដ្ឋកាន់តែប្រឈមក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក្រោយពេលពួកគាត់នេសាទត្រីមិនសូវបានច្រើនដូចឆ្នាំមុនៗឡើយ រហូតដល់ពេលខ្លះ ពួកគេត្រូវដើរចាប់ខ្យងដើម្បីយកទៅលក់ជំនួសឲ្យការរកត្រីទៅវិញ។
2017-08-15
អ្នកភូមិនៃឃុំពាម ខេត្តកំពង់ឆ្នាំង បារម្ភខ្លាចសហគមន៍ព្រៃឈើនឹងក្លាយជាវាលរហោឋាន ហើយដីត្រូវគេវាស់ចែកគ្នា។ តំណាងសហគមន៍សង្ស័យថា មេភូមិមេឃុំចង់ផ្ចាញ់ផ្ចាលលោក ដែលគាំទ្រគណបក្សសង្គ្រោះជាតិ ហើយអាចអាជ្ញាធរភូមិឃុំឃុបឃិតជាមួយជនល្មើស ដើម្បីបំផ្លាញព្រៃឈើ។
2017-08-15
ក្រុមអ្នកអភិរក្សសត្វព្រៃរបស់រដ្ឋបាលជលផល អង្គការសមាគមអភិរក្សសត្វព្រៃ រួមនឹងសហគមន៍ ប្រកាសពីភាពជោគជ័យរបស់ខ្លួន ខណៈកូនក្រពើត្រី ឬអាចហៅថាក្រពើព្រៃ ចំនួន ៩ក្បាលបានញាស់ដោយជោគជ័យ បន្ទាប់ពីចិញ្ចឹម និងថែរក្សារយៈពេល ៦សប្ដាហ៍ក្នុងមជ្ឈមណ្ឌលអភិរក្សប្រភេទសត្វល្មូន ស្ថិតក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង។
2017-08-15
អ្នកភូមិកោះគ ប្រមាណ ១០០នាក់ ដែលបារម្ភអំពីការបាក់ច្រាំង និងផ្ទះចូលទន្លេ ជួបតំណាងក្រសួងរ៉ែ និងថាមពល អាជ្ញាធរខេត្ត និងស្រុក ជាលើកទី៣ នៅថ្ងៃទី១៥ សីហា ដើម្បីដោះស្រាយបញ្ហាបូមខ្សាច់។ អ្នកភូមិហាក់នៅស្ទាក់ស្ទើរផង និងទទួលយកផង នូវលទ្ធផលក្រោយកិច្ចប្រជុំដោះស្រាយបញ្ហានេះ។
2017-08-13
អ្នកភូមិកោះគរ ៣នាក់ បារម្ភពីសុវត្ថិភាពពេលតុលាការកោះហៅទាក់ទងនឹងការតវ៉ាអំពីការបូមខ្សាច់នៅទីនោះ។ ពួកគាត់ខកចិត្តពេលដែលមិនបានជួបមន្ត្រីក្រសួងរ៉ែ និងថាមពល ក្រោយពេលរង់ចាំជាងកន្លះថ្ងៃនៅថ្ងៃទី១៣ សីហា។
2017-08-13
អាជ្ញាធរខេត្តស្ទឹងត្រែង បានចាត់ក្រុមការងារចុះផ្សព្វផ្សាយឱសានវាទបិទទ្វារទំនប់វារីអគ្គិសនីសេសានក្រោមពីរជាផ្លូវការ ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅភូមិស្រែគរចាស់ ប្រុងប្រយ័ត្ន និងសម្រេចចិត្តជាថ្មីទាក់ទិនគម្រោងទទួលយកសំណង ហើយចាកចេញទៅរស់នៅភូមិថ្មី។
2017-08-12
តំណាងសហគមន៍ព្រៃឈើឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ស្នើឲ្យអាជ្ញាធរ និងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ទប់ស្កាត់សកម្មភាពធ្វើអាជីវកម្មអុសសម្រាប់ប្រើតាមរោងចក្រ និងរោងសិប្បកម្មដែលជាហេតុនាំឲ្យឈើក្នុងតំបន់ការពារទាំងតូចទាំងធំរងការកាប់បំផ្លាញ។
2017-08-11
ព្រៃឈើក្នុងដែនជម្រកសត្វព្រៃលំផាត់ ជាប់នឹងភូមិសាស្ត្រភូមិសមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី រាប់សិបហិកតារបន្ថែមទៀត ត្រូវគេកាប់រានជាលើកទីបី ខណៈដែលសហគមន៍ជនជាតិដើមភាគតិចនៅតំបន់នោះ បានដាក់ពាក្យប្ដឹងសុំឲ្យសមត្ថកិច្ច និងស្ថាប័នតុលាការចាត់វិធានការស្វែងរកអ្នកប្រព្រឹត្ត និងជនពាក់ព័ន្ធទិញលក់ដីតំបន់នោះក្ដី។
2017-08-09
ជនជាតិដើមភាគតិចជាង ២០០នាក់មកពីចំនួន ៤ខេត្ត គឺខេត្តរតនគិរី មណ្ឌលគិរី កំពង់ធំ និងខេត្តស្ទឹងត្រែង បានរួមគ្នាប្រារព្ធទិវាសិទ្ធិជនជាតិដើមភាគតិចពិភពលោកនៅភូមិក្បាលរមាសចាស់ ឃុំក្បាលរមាស ស្រុកសេសាន ខែត្រស្ទឹងត្រែង បើទោះបីមានការរារាំងពីកងកម្លាំងប្រដាប់អាវុធក្តី។
2017-08-09
ជនជាតិដើមភាគតិច និងអង្គការសង្គមស៊ីវិល បារម្ភពីការការដឹកជញ្ជូនឈើមូលខុសច្បាប់តាមរថយន្តសាំងយ៉ុង (Sangyung) ជាក្រុម កំពុងកើតមានឡើងពេញបន្ទុកនៅខែត្រស្ទឹងត្រែង។ សកម្មភាពដឹកជញ្ជូនឈើនោះ ធ្វើឲ្យប៉ះពាល់ដើមឈើផលិតជ័រទឹករបស់ជនជាតិដើមភាគតិចកួយរាប់ពាន់ដើម។
2017-08-09
តំណាងសហគមន៍ព្រៃឈើភ្នំព្រះធាតុ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ចោទមេឃុំ និងមេភូមិ ថាបើកដៃឲ្យមានបទល្មើសទន្ទ្រានដីព្រៃសហគមន៍យកធ្វើកម្មសិទ្ធិ។ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើអះអាងថា កម្លាំងជំនាញកំពុងចាត់វិធានការក្ដៅចំពោះបញ្ហានេះ ប៉ុន្តែបដិសេធថា មិនដឹងអាជ្ញាធរភូមិ-ឃុំ បើកដៃឲ្យជនល្មើស ដើម្បីបំផ្លាញព្រៃដែលពលរដ្ឋកំពុងអាស្រ័យផលនោះទេ។
2017-08-08
សមត្ថកិច្ចខែត្រស្ទឹងត្រែង រារាំងជនជាតិដើមភាគតិច ១៦នាក់មិនឲ្យចូលទៅឃុំក្បាលរមាសចាស់ ក្រោមហេតុផលការពារសុវត្ថិភាព។ ការរារាំងនេះ នៅពេលជនជាតិដើមភាគតិចទាំងនោះ ជិះរថយន្តទៅឃុំក្បាលរមាស ក្នុងបំណងសម្ដែងសិល្បៈក្នុងទិវាសិទ្ធិជនជាតិដើមភាគតិចពិភពលោក ៩ សីហា។
2017-08-08
ក្រោយពេលដែលប្រតិភូគណៈកម្មការកិច្ចការបរទេសនៃសភាកម្ពុជា ឡាវ និង វៀតណាម បានជួបជុំគ្នានៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ចាប់ពីថ្ងៃទី២ ដល់ទី៤ ខែសីហា ដើម្បីបើកសន្និសីទលើកទី៦ ស្ដីពីការគាំទ្រ និងជំរុញការអភិវឌ្ឍតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV)។