ប័ណ្ណសារព័ត៌មាន
2017-09-28
កម្មករក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោមពីរនៅខែត្រស្ទឹងត្រែង ជាង១ពាន់នាក់ ត្អូញត្អែររឿងមិនទាន់បើកប្រាក់ឧបត្ថម្ភពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដូចការសន្យា នៅគ្រាដែលលោកមកសម្ពោធចុចកុងតាក់បិទទ្វារទឹកទំនប់វារីអគ្គិសនីសេសានក្រោមពីរជាស្ថាពរ កាលពីថ្ងៃទី២៥ កញ្ញា។
2017-09-21
ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្ដីប្រកាសព័ត៌មានព្យាករអាកាសធាតុថា កម្ពុជានឹងមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើននៅទូទាំងប្រទេសចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៧ កញ្ញា។
2017-09-15
ប្រកាសរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី១៥ ខែ កញ្ញា បានសម្រេចលុបឈ្មោះអង្គការបរិស្ថានដ៏សកម្មមួយនេះចេញពីបញ្ជីអង្គការមិនមែនរដ្ឋាភិបាលនៅក្រសួងមហាផ្ទៃ។
2017-09-12
គណៈកម្មការសហគមន៍ការពារព្រៃឈើជាំពេន ក្នុងឃុំរមទម នៃស្រុករវៀង ឱ្យដឹងថា គេនឹងធ្វើពាក្យបណ្ដឹងប្រឆាំងមេខ្លោងកាប់ឈើនៅក្នុងតំបន់ការពាររបស់ពួកគេដាក់ទៅតុលាការខេត្តព្រះវិហារ នៅក្នុងសប្ដាហ៍នេះ។
2017-09-12
សកម្មជនចលនាមាតាធម្មជាតិ ២នាក់ ត្រូវបានអាជ្ញាធរក្នុងស្រុកគីរីសាគរ ខេត្តកោះកុង ឃាត់ខ្លួន ខណៈពួកគេជិះទូកថតវីដេអូឯកសារទាក់ទងអាជីវកម្មខ្សាច់នៅតំបន់ព្រែកខ្សាច់នោះ។ ប្រជាសហគមន៍ និងមន្ត្រីសិទ្ធិមនុស្ស ស្នើសុំឲ្យដោះលែងសកម្មជនការពារបរិស្ថានទាំងពីរនោះវិញ។
2017-09-11
មួយឆ្នាំក្រោយការផ្ទុះរឿងអាស្រូវបាត់ទឹកប្រាក់ជាង ៧០០លានដុល្លារអាមេរិកពីការនាំចេញខ្សាច់ទៅសិង្ហបុរី និងឥណ្ឌា ពេលនេះដំណឹងស្ដីពីភាពមិនប្រក្រតីនៃការនាំចេញខ្សាច់នេះ ក៏បានផ្ទុះឡើងមួយករណីថ្មីទៀត។
2017-09-10
ក្រសួងរ៉ែ និងថាមពល កំពុងពិភាក្សាជាមួយក្រុមហ៊ុនបរទេសដើម្បីសិក្សាពីលទ្ធភាពនៃការបង្កើតរោងចក្រផលិតកញ្ចក់នៅកម្ពុជា។ មន្ត្រីជំនាញអះអាងថា គម្រោងនេះគឺដើម្បីទាញយកផលឲ្យបានអតិបរមាពីធនធានរ៉ែខ្សាច់ប្រភេទស៊ីលីកា ឬខ្សាច់ស ជាជាងការនាំចេញទៅក្រៅប្រទេសដែលធ្វើឲ្យខាតបង់តម្លៃបន្ថែមជាច្រើន។
2017-09-10
ក្រុមយុវជនជាសិស្សនិស្សិត និងបុគ្គលិកក្រុមហ៊ុនឯកជនមានគ្នាប្រមាណ ៣០នាក់ ដែលប៉ុនប៉ងចូលទៅកាន់ភូមិស្រែគរចាស់ និងភូមិក្បាលរមាស ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង អះអាងថានឹងបន្តទាមទារឲ្យអាជ្ញាធរផ្តល់សិទ្ធិឲ្យពលរដ្ឋដែលរងគ្រោះដោយសារគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ ទទួលបានទំនាក់ទំនងពីមជ្ឈដ្ឋានខាងក្រៅ បន្ទាប់ពីអ្នកភូមិមិនព្រមចាកចេញពីលំនៅឋាន ដែលនឹងត្រូវទឹកលិចនៅពេលក្រុមហ៊ុនបិទទឹកបញ្ចូលអាង។
2017-09-08
សមត្ថកិច្ចខេត្តស្ទឹងត្រែង រារាំងយុវជនប្រមាណ៣០នាក់ ពីរាជធានីភ្នំពេញ មិនឲ្យចូលទៅឃុំស្រែគរ នៃស្រុកសេសាន ដើម្បីមើលស្ថានភាពពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទំនប់វារីអគ្គិសនីសេសានក្រោមពីរ។
2017-09-08
អ្នកភូមិកៀតាម៉ា ខេត្តកំពង់ឆ្នាំង ចំនួន ១៦០គ្រួសារ ស្នើឲ្យអាជ្ញាធរ និងមន្ត្រីរដ្ឋបាលជលផលអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ចំពោះជនល្មើសដាក់របាំងសាច់អួនប្រវែងវែង ហើយកុំឲ្យធ្វើបាបអ្នកភូមិដែលនេសាទជាលក្ខណៈគ្រួសារគ្រាន់ចិញ្ចឹមឆ្នាំងប្រចាំថ្ងៃ។
2017-09-08
ប្រជានេសាទនៅស្រុកឯកភ្នំ ខេត្តបាត់ដំបង កំពុងព្រួយបារម្ភពីក្រុមអ្នកមានទ្រព្យធននេសាទខុសច្បាប់ទ្រង់ទ្រាយធំនៅតំបន់បឹងទន្លេសាប ក្នុងស្រុកនេះដោយសេរី ពុំមានសមត្ថកិច្ចណាទប់ស្កាត់នៅឡើយទេ។ ប្រជានេសាទអះអាងថា កន្លងមកសមត្ថកិច្ចជំនាញចុះបង្ក្រាបខ្លះដែរ ក៏ប៉ុន្តែច្រើនចាត់វិធានការទៅលើប្រជាពលរដ្ឋក្រីក្រ ចំណែកអ្នកមានលុយវិញបន្តសកម្មភាពបានដោយសេរី។
2017-09-07
ក្រុមហ៊ុនប្រមូលសំរាម ស៊ីនទ្រី (CINTRI) ដែលវិនិយោគលើការប្រមូលកាកសំណល់រឹង និងដឹកជញ្ជូនសំរាមប្រចាំខេត្តព្រះសីហនុ បានប្រកាសឈប់ប្រមូលសំរាមតាមមូលដ្ឋានក្នុងក្រុងទេសចរណ៍នេះទៀតហើយ ចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ តទៅ។
2017-09-07
ប្រជាសហគមន៍ការពារព្រៃឡង់នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ បារម្ភថា បទល្មើសព្រៃឈើនឹងកើនឡើងនៅពេលស្ថានភាពនយោបាយកំពុងមានភាពចម្រូងចម្រាស។ ពួកគេយល់ថា ស្ថានភាពនយោបាយមិនសូវល្អ ម្យ៉ាងចំពេលរដូវបុណ្យភ្ជុំបិណ្ឌផង គឺជាឱកាសមួយសម្រាប់ក្រុមជនល្មើសសម្រុកធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើ។
2017-09-05
ពលរដ្ឋ ១៣គ្រួសារនៅខែត្រស្ទឹងត្រែង អំពាវនាវឲ្យក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ ផ្ដល់សំណងផលប៉ះពាល់ដីធ្លីជូនពួកគាត់ ក្រោយពីក្រុមហ៊ុនបានជីកប្រឡាយទឹក ស្ថាបនាផ្លូវ ដើម្បីជញ្ជូនសម្ភារធ្វើបង្គោលអគ្គិសនីបង្កប៉ះពាល់ដីធ្លីអ្នកភូមិច្រើនហិកតារ។
2017-09-03
ខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំង ព្រមានចាត់វិធានការផ្លូវច្បាប់លើជនល្មើសដែលទន្ទ្រានដីព្រៃរបស់រដ្ឋ ឬដីសហគមន៍ ខណៈសហគមន៍ព្រៃឈើខ្លះមិនទាន់រៀបចំគណៈកម្មការត្រឹមត្រូវ ហើយការរុករានដីព្រៃនៅតែបន្ត។