ប័ណ្ណសារព័ត៌មាន
2018-12-29
អង្គការចលនាមាតាធម្មជាតិឲ្យដឹងថា អាជ្ញាធរខេត្តរតនគិរី និងរបបលោក ហ៊ុន សែន បន្តធ្វើព្រងើយចំពោះវីដេអូ ដែលបានលាតត្រដាងអំពើពុករលួយរបស់អាជ្ញាធរពាក់ព័ន្ធក្នុងខេត្តនេះដែលឃុបឃិតជាមួយឈ្មួញវៀតណាមកាប់បំផ្លាញព្រៃអភិរក្សរបស់ជនជាតិដើមភាគតិចចារ៉ាយ អស់ជាង ១ពាន់ហិកតារ កាលពីពេលថ្មីៗនេះ។
2018-12-28
កម្មករប្រមូលសំរាមនៃក្រុមហ៊ុនស៊ិនទ្រី (Cintri) ជាង ២ពាន់នាក់ ដែលប្រមូលផ្ដុំគ្នាធ្វើកូដកម្ម ទាមទារដំឡើងប្រាក់ឈ្នួល បានយល់ព្រមចូលធ្វើការវិញអស់ហើយ នៅថ្ងៃទី២៨ ធ្នូ បន្ទាប់ពីពួកគេព្រមទទួលយកការដំឡើងប្រាក់ឈ្នួល ៩ដុល្លារ។
2018-12-26
ពួកគេសន្និដ្ឋានបែបនេះ ដោយសារតែអស់រយៈពេលជាច្រើនខែមកហើយ អាជ្ញាធរមិនបានតម្រូវឱ្យក្រុមហ៊ុនកាយដីដែលចាក់លុបនោះចេញវិញឡើយ ហើយក៏គ្មានជនណាម្នាក់ត្រូវបាននាំខ្លួនឱ្យទទួលខុសត្រូវចំពោះសកម្មភាពល្មើសច្បាប់នេះដែរ។
2018-12-26
សកម្មជនបរិស្ថានសង្ស័យថា មេបញ្ជាការកងអង្គរក្ស លោក ហ៊ុន សែន គឺលោក ហ៊ីង ប៊ុនហៀង ជាអ្នកចេញមុខកាងការពាររបប រកស៊ីខុសច្បាប់ឲ្យគ្រួសារត្រកូល ហ៊ុន ដែលកំពុងធ្វើអាជីវកម្មរ៉ែមាសទ្រង់ទ្រាយធំឋិតក្នុងតំបន់ភ្នំលុង នៃឃុំរម្យទម ស្រុករវៀង ខេត្តព្រះវិហារ។
2018-12-25
តំណាងអយ្យការខេត្តរតនគិរី កោះហៅជនជាតិដើមភាគតិចទំពួន ៨នាក់ និងមន្ត្រីជាន់ខ្ពស់សមាគមអាដហុក (Adhoc) មួយរូប ដែលសកម្មការពារធនធានធម្មជាតិឲ្យបំភ្លឺ នៅថ្ងៃទី២៥ ខែធ្នូ ក្នុងសំណុំរឿងបង្កើតតំបន់អបគមន៍ គំរាមកំហែងសមត្ថកិច្ច បង្កើតសហគមន៍ឲ្យប្រឆាំងអាជ្ញាធរ និងការញុះញង់ ឲ្យពលរដ្ឋកាប់បំផ្លាញព្រៃឈើ។
2018-12-23
ខេត្តកោះកុង គឺជាតំបន់ជាប់មាត់សមុទ្រ ដែលសម្បូរទៅដោយធនធានធម្មជាតិ ដូចជា ព្រៃឈើ និងរ៉ែជាច្រើនប្រភេទ ហើយក៏មានលក្ខណៈអំណោយផលផ្នែកអេកូទេសចរណ៍ផងដែរ ដោយសារខេត្តនេះសម្បូរណ៍ដោយភ្នំ ជ្រោះ ជ្រលង ដងអូរ ស្ទឹង និងកោះជាដើម។
2018-12-22
សកម្មជនស៊ើបអង្កេតការជួញដូរខុសច្បាប់នេះអះអាងថា បទល្មើសព្រៃឈើអាចធ្វើទៅបានដោយសារតែមានការឃុបឃិតគ្នារវាងអាជ្ញាធរមូលដ្ឋាន និងឈ្មួញដែលបានបំផ្លាញ ព្រៃអភិរក្សរបស់ជនជាតិដើមភាគតិចចារ៉ាយ អស់ជាង ១ ពាន់ហិកតារ។
2018-12-22
ស្ថាបនិកអង្គការមាតាធម្មជាតិលោក អាឡិច យល់ឃើញថា ការចោទប្រកាន់លើរូបលោកនេះ ទំនងជាលោក សុខ ឥសាន ទទួលបញ្ជាពីមេដឹកនាំរបបក្រុងភ្នំពេញឱ្យវាយប្រហារលោក ដោយសារសកម្មភាពរបស់អង្គការមាតាធម្មជាតិ បានបង្ហាញឱ្យឃើញពីភាពអសកម្ម និងអំពើពុករលួយរបស់ថ្នាក់ដឹកនាំរបបក្រុងភ្នំពេញ។
2018-12-20
ប្រជាសហគមន៍រស់នៅក្បែរទំនប់វារីអគ្គិសនីសេសានក្រោមពីរ ក្នុងឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង អះអាងថា អាជ្ញាធរបើកជំហរឲ្យឈ្មួញនៅមូលដ្ឋានបើកសិប្បកម្មកែច្នៃគ្រឿងសង្ហារិមខុសច្បាប់កាន់ច្រើនឡើង។
2018-12-20
អង្គការចលនាមាតាធម្មជាតិ គ្រោងបង្ហាញវីដេអូ លាតត្រដាងការលក់ព្រៃសហគមន៍ជាង ១ពាន់ហិកតារ (១.២០០) ឲ្យឈ្មួញវៀតណាមឋិតក្នុងឃុំសេសាន ស្រុកអូរដាវ នៅខេត្តរតនគិរី ដែលពួកគេរកឃើញភស្តុតាងជាក់ស្ដែងមួយចំនួនថា អាជ្ញាធរពាក់ព័ន្ធ និងសមត្ថកិច្ចខេត្តនេះ បានប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ។
2018-12-18
ជនជាតិដើមភាគតិចកួយរស់នៅឃុំរម្យទម ស្រុករវៀងខេត្តព្រះវិហារអះអាងថា ក្រុមហ៊ុន ឌែលខម កម្ពុជា (Delcom Cambodia) ក្រុមហ៊ុនវៀតណាម និងក្រុមហ៊ុនចិនជាច្រើនទៀត ដែលពួកគេមិនស្គាល់ឈ្មោះ បានហ៊ុមព័ទ្ធតំបន់ភ្នំលុង ធ្វើអាជីវកម្មរ៉ែមាសជាយូរមកហើយ ពុំមានអាជ្ញាធរណាប្រកាសបង្ហាញអាជ្ញាប័ណ្ណដែលផ្តល់សិទ្ធិអនុញ្ញាតឲ្យក្រុមហ៊ុននោះទេ។
2018-12-18
សកម្មជនបរិស្ថាន និងជាស្ថាបនិកអង្គការមាតាធម្មជាតិ លោក អាឡិច ហេនដ្រូហ្កាន់សាឡេស ដេវិធសុន (Alejandro Gonzalez Davidson) រិះគន់លោក ហ៊ុន សែន និងរបបរបស់លោកថា កំពុងប្រើប្រាស់រូបភាពនៃបង្កើនការអភិវឌ្ឍការសាងសង់ទំនប់វារីអគ្គិសនី ដើម្បីកេងប្រវ័ញ្ច ពីការប្រព្រឹត្តិអំពើពុករលួយទ្រង់ទ្រាយធំ និងបើកដៃឲ្យមានការប្រព្រឹត្តិអំពើខុសច្បាប់ ដូចជាបទល្មើសកាប់បំផ្លាញព្រៃឈើ ក្នុងចំណោមមន្ត្រី បក្ខពួករបស់របបនេះ។
2018-12-14
មន្ត្រីអង្គការសង្គមស៊ីវិលនៅខេត្តឧត្ដរមានជ័យព្រួយបារម្ភថា ព្រៃឈើដែលនៅសេសសល់ក្នុងខេត្តនេះប្រឈមនឹងវិនាសហិនហោចក្នុងពេលឆាប់ៗ ប្រសិនបើអាជ្ញាធរមិនទប់ស្កាត់ឲ្យមានប្រសិទ្ធភាពនោះ។
2018-12-14
សហគមន៍ថា ក្រុមហ៊ុនទាំងនេះ បានបញ្ជូនគ្រឿងចក្រជាច្រើនគ្រឿងអាររំលំ និងដឹកជញ្ជូនឈើធំៗ ក្នុងព្រៃអភិរក្ស ចូលការដ្ឋានរបស់ក្រុមហ៊ុន។
2018-12-12
អង្គការមូលនិធិសាកលសម្រាប់អភិរក្សធនធានធម្មជាតិ WWF ឲ្យដឹងថា នៅកម្ពុជា មានជំពូកសត្វ និងរុក្ខជាតិថ្មីៗ ចំនួន ៨ ជំពូក ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្ររកឃើញ ខណៈនៅមីយ៉ាន់ម៉ា ឬភូមាមាន ៣៩ វៀតណាម ៥៨ ថៃ ៣៥ និងឡាវមាន ២៤ជំពូកសត្វ និងរុក្ខជាតិថ្មីៗ។