ប័ណ្ណសារព័ត៌មាន
2019-10-16
ព្រះសង្ឃ និងក្រុមយុវជននៅថ្ងៃពុធនេះ បានបន្តដំណើរថ្ងៃទី២ នៃគម្រោងដើរថ្មើរជើង ៩ថ្ងៃ ពីភ្នំពេញទៅខេត្តព្រះសីហនុ ដើម្បីទាមទារឱ្យអាជ្ញាធរវាយកម្ទេចសំណង់កាស៊ីណូចិនខុសច្បាប់មួយកន្លែង នៅលើកោះរ៉ុងសន្លឹម ដែលអាជ្ញាធរសន្យាវាយកម្ទេច។
2019-10-14
មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន និងមន្ត្រីអាវុធហត្ថខេត្តកំពង់ស្ពឺបានរកឃើញឈើប្រភេទតាសេក និងសុក្រំចំនួន ៥៧ដើម ឫស្មើនឹង ១០ម៉ែត្រគូប ដែលជនសង្ស័យដឹកមកលាក់ទុក នៅចំណុចស្ទឹងអញ្ជា ក្នុងភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់។
2019-10-13
សហគមន៍ព្រៃឡង់ និងសកម្មជនបរិស្ថាននៅមិនទាន់ស្ងប់អារម្មណ៍ចំពោះបញ្ហាព្រៃឈើនៅឡើយ ស្របពេលដែលគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ មិនអនុវត្តច្បាប់លើក្រុមហ៊ុនស៊ីងបាយអូថេក (THINK BIOTECH CAMBODIA)។
2019-10-13
ការប្ដេជ្ញានេះ គឺបន្ទាប់ពីព្រមព្រៀងបង្ហាញផ្លូវលើកិច្ចសហប្រតិបត្តិការអាស៊ាន ក្នុងដំណើរការទប់ទល់ផ្សែងពុលឆ្លងដែន ដែលកើតឡើងដោយភ្លើងឆេះព្រៃ និងការដុតព្រៃធ្វើចម្ការ ជាពិសេសភ្លើងឆេះព្រៃរាប់សែនហិកតារ នៅប្រទេសឥណ្ឌូណេស៊ី កាលពីពេលថ្មីៗនេះ។
2019-10-10
ក្រុមយុវជនគ្រោងរៀបចំក្បួនយាត្រាថ្មើរជើងពីភ្នំពេញទៅខេត្តព្រះសីហនុ ដើម្បីទាមទារឱ្យអាជ្ញាធរវាយកម្ទេចសំណង់កាស៊ីណូចិនខុសច្បាប់មួយកន្លែង នៅលើកោះរ៉ុងសន្លឹម។ អាជ្ញាធរខេត្តព្រះសីហនុថា នេះជាសិទ្ធិសេរីភាពរបស់ក្រុមយុវជន ប៉ុន្តែត្រូវធ្វើឡើងស្របតាមច្បាប់។
2019-10-10
មន្ត្រីសង្គមស៊ីវិលជំរុញឱ្យរដ្ឋមន្ត្រីបរិស្ថានអាស៊ានផ្ដល់ថវិកាបន្ថែម គាំទ្រដំណើរការអភិរក្សព្រៃឈើ ដើម្បីទប់ទល់ការបំពុលផ្សែងអ័ព្ទឆ្លងដែន ដែលភាយចេញពីប្រទេសរីកចម្រើនផ្នែក ឧស្សាហកម្ម និងសេដ្ឋកិច្ច។
2019-10-07
យុវជនអង្គការមាតាធម្មជាតិលើកឡើងថា តំបន់ស្ទឹងអារ៉ែងខេត្តកោះកុង ដែលជាទីសម្បូរទៅដោយក្រពើភ្នំនោះ ពេលនេះបែរជាស្ទើរតែគ្មានវត្តមានសត្វកម្រនេះទៅវិញ។
2019-09-26
រដ្ឋបាលជលផលនៃក្រសួងកសិកម្ម គ្រោងផ្ដល់ថវិកាគាំទ្រដល់សកម្មភាពអភិរក្សធនធានជលផលជូនសហគមន៍នេសាទ ក្នុងខេត្តស្ទឹងត្រែង ១០០កន្លែង ដើម្បីបង្កើនសមត្ថភាពគាំពារជីវចម្រុះក្នុងអាងទន្លេមេគង្គ។
2019-09-25
ក្រុមយុវជនទាមទារឱ្យអាជ្ញាធរខេត្តព្រះសីហនុវាយកម្ទេចសំណង់កាស៊ីណូចិនខុសច្បាប់មួយកន្លែងនៅលើកោះរ៉ុងសន្លឹម ព្រោះពួកគេបារម្ភថា សណ្ឋាគារ និងកាស៊ីណូ ជីនទីង អាចនឹងត្រូវបើកឱ្យដំណើរការវិញ បើមិនវាយកម្ទេចសំណង់អគារនេះចោល។
2019-09-24
អាជ្ញាធរបានផ្ដល់ដំណឹងជាថ្មីទៀត ដល់ពលរដ្ឋរស់នៅតាមបណ្ដាខេត្តមួយចំនួន ជាពិសេសពលរដ្ឋរស់នៅតាមដងទន្លេមេគង្គក្នុងខេត្តចំនួន៨ ឱ្យប្រុងប្រយ័ត្នខ្ពស់ ដោយសារបម្រែបម្រួលអាកាសធាតុ។
2019-09-23
មន្ត្រីសង្គមស៊ីវិលទាមទារអាជ្ញាធរពាក់ព័ន្ធខេត្តកំពង់ស្ពឺ ឱ្យបង្ហាញតម្លាភាព អំពីគម្រោងលក់ដីមន្ទីរកសិកម្ម ទំហំ ១០ហិកតារ និងដីឯកជនរបស់រដ្ឋចំនួន ៣ទីតាំងផ្សេងទៀត សរុបមានតម្លៃរាប់លានដុល្លារ ទៅឱ្យក្រុមហ៊ុនចិន។
2019-09-23
ស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់ជាប់ៗ គ្នា នៅបណ្ដារាជធានី និងខេត្តមួយចំនួនក្នុងកម្រិតពីមធ្យមទៅច្រើន ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែកញ្ញានេះ។
2019-09-23
តំណាងអយ្យការ និងតុលាការខេត្តមណ្ឌលគិរី រងការរិះគន់ថា មានភាពទន់ខ្សោយការអនុវត្តច្បាប់ព្រៃឈើ និងទន់ខ្សោយផ្នែកសមត្ថភាពដោះស្រាយសំណុំរឿងបទល្មើសឧក្រិដ្ឋព្រៃឈើប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌។
2019-09-21
មន្ត្រីនាំពាក្យរដ្ឋាភិបាលឲ្យដឹងថា រដ្ឋាភិបាលកំពុងប្រើកញ្ចប់ថវិកាចុះអន្តរាគមន៍ជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅតាមបណ្ដាខេត្តមួយចំនួន ជាពិសេសខេត្តជាប់ដងទន្លេមេគង្គ។ មន្ត្រីរដ្ឋាភិបាលឲ្យដឹងបន្ថែមថា មកទល់ពេលនេះ ពលរដ្ឋជាង ១ម៉ឺន (១០.៨៥៧) គ្រួសារ ត្រូវបានជម្លៀសចេញពីទឹកជំនន់ គិតចាប់ពីចុងខែសីហា មកទល់ពេលនេះ។
2019-09-20
លោក គន់ គឹម ថា ទឹកជំនន់នេះ បណ្ដាលឱ្យផ្ទះរបស់ពលរដ្ឋចំនួន ១០ម៉ឺនខ្នង ស្រូវចំនួន ២ម៉ឺន ៥ពាន់ហិកតារ (២៥.០០០) និងផលដំណាំផ្សេងទៀត ប្រមាណ៥ពាន់ហិកតារ កំពុងរងផលប៉ះពាល់ខ្លាំង ដោយសារជន់លិច។