ប័ណ្ណសារព័ត៌មាន
2019-02-28
មន្ត្រីបរិស្ថានមួយចំនួន ដែលប្រចាំនៅទីស្នាក់ការស្រុកសៀមបូកខេត្តស្ទឹងត្រែង រងការចោទថា ជំរិតទារលុយពីពលរដ្ឋដឹកជញ្ជូនឈើខុសច្បាប់ចេញពីដែនជម្រកសត្វព្រៃឡង់។ អ្នកភូមិថា ឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថាន បានបង្ខំឱ្យពួកគេបង់លុយច្រើនលានរៀលជាថ្នូរមិនអនុវត្តច្បាប់បរិស្ថាន។
2019-02-28
ពលរដ្ឋអះអាងថា ការធ្វើនេសាទខុសច្បាប់ដោយសេរីនេះ បានប៉ះពាល់យ៉ាងខ្លាំងដល់ការរកប្រាក់ចំណូលរបស់ពួកគាត់នៅតំបន់នោះ ដោយសារពិបាកក្នុងការនេសាទ។
2019-02-28
ស្ថានទូតអូស្ត្រាលីប្រកាសជាផ្លូវការផ្ដល់ជូនប្រព័ន្ធធារាសាស្ត្រចំនួន ៤ខ្សែ ដែលមានតម្លៃ ៧ លានដុល្លារ ដល់សហគមន៍នានាក្នុងខេត្តព្រៃវែង ក្នុងខណៈដែលខេត្តនេះកំពុងជួបប្រទះនូវគ្រោះរាំងស្ងួតក្នុងឆ្នាំនេះ។
2019-02-28
ដែនជម្រកសត្វព្រៃលំផាត់ ដែលមានភូមិសាស្ត្រជាប់ភូមិកែងសាន់ និងភូមិសមុទ្រក្រោម នៃឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី រាប់ពាន់ហិកតារ ត្រូវគេកាប់រានធ្វើអាជីវកម្មដោយគ្មានការស៊ើបអង្កេត។ ជនជាតិដើមភាគតិចទំពួនអះអាងថា មេភូមិ មេឃុំ និងមេសហគមន៍ គឺជាមេខ្លោងលក់ដីព្រៃទាំងនោះឱ្យឈ្មួញខុសច្បាប់។
2019-02-27
សហគមន៍ការពារព្រៃព្រះរកាអះអាងថា ឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថានសមត្ថកិច្ច និងមន្ត្រីអាវុធហត្ថនៅតែទទួលសំណូកពីក្រុមជនល្មើសជាថ្នូរមិនអនុវត្តច្បាប់ដែលជាមូលហេតុធ្វើឱ្យព្រៃការពារមួយនេះវិនាសមហន្តរាយ។
2019-02-26
សហគមន៍រស់នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី អះអាងថា អាជ្ញាធរនៅតែបណ្ដោយឱ្យក្រុមហ៊ុនចិន រ៉ុង ឆេង ធ្វើអាជីវកម្មរ៉ែមាស ខណៈដែលក្រុមហ៊ុននេះធ្លាប់មានរឿងអាស្រូវធ្វើឱ្យទឹកអូរធម្មជាតិមានសារធាតុពុល ដែលសង្ស័យថា ជាមូលហេតុបណ្ដាលឱ្យ ពលរដ្ឋ១៨នាក់ស្លាប់ និងរាប់រយនាក់ធាតុធ្លាក់ខ្លួនឈឺកាលពីឆ្នាំមុន។
2019-02-25
អាជ្ញាធរខេត្តព្រះសីហនុ អំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសប្រជានេសាទ កុំឲ្យនេសាទរំខានដល់ការរស់នៅ ឬការធ្វើដំណើររបស់ត្រីបាណន់គីង្គក់ ឬត្រីឆ្លាមប៉ារ៉ា ដែលកំពុងបង្ហាញខ្លួន នៅក្នុងលម្ហសមុទ្រ នាប្រជុំកោះរ៉ុង និងកោះរ៉ុងសន្លឹម ស្ថិតក្នុងក្រុងព្រះសីហនុ។
2019-02-25
មន្ត្រីបរិស្ថានខេត្តមណ្ឌលគិរីឲ្យដឹងថា មន្ត្រីជំនាញបានរកឃើញមូលហេតុ ដែលដំរីព្រៃទម្ងន់ ២តោន ១ក្បាលងាប់ ដោយសារត្រូវគ្រាប់កាំភ្លើងអាកា (AK)។
2019-02-23
តំបន់ខ្លះ នៃខេត្តចំនួន៨ទូទៅប្រទេសនៅកម្ពុជា កំពុងជួបគ្រោះរាំងស្ងួត និងខ្វះខាតទឹកប្រើប្រាស់ខ្លាំង ដោយសារបាតុភូត អែលនីណូ (El Nino) ដែលបណ្ដាលឱ្យអាកាសធាតុក្ដៅហួតហែងខ្លាំង។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញថា សម្រាប់រាជធានីភ្នំពេញ មិនមានបញ្ហាចោទទេ។
2019-02-22
ពលរដ្ឋរស់នៅឃុំចំនួន៣ តាមបណ្ដោយស្ទឹងស្ទោង ក្នុងស្រុកស្ទោងខេត្តកំពង់ធំ ព្រួយបារម្ភខ្វះខាតទឹកប្រើប្រាស់ សម្រាប់ទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ និងធ្វើស្រែប្រាំងនៅឆ្នាំនេះ។ ការបារម្ភនេះ ក្រោយពីទឹកស្ទឹងស្ទោង ដែលជាប្រភពទឹកដ៏សំខាន់មួយ បំពេញតម្រូវអ្នកភូមិរាប់ពាន់គ្រួសារបានរីងហួតហែងជាបណ្តើរៗ រីឯទឹកអណ្ដូងមួយចំនួនបានរីងខះគ្មានទឹក។
2019-02-20
មន្ត្រីសង្គមស៊ីវិល និងអ្នកជំនាញបរិស្ថានថា បបលោក ហ៊ុនសែន គ្មានសមត្ថភាពទាញយកប្រយោជន៍ជាចំណូលថវិកាជាតិមកអភិវឌ្ឍន៍ប្រទេស បែរជាបណ្តោយឱ្យជនជាតិចិនវៀតណាម និងក្រុមហ៊ុនខុសច្បាប់ជាច្រើនទៀតធ្វើអាជីវកម្មរ៉ែមាសបែបអនាធិបតេយ្យ។
2019-02-19
បណ្ដាញសហគមន៍ព្រៃឡង់បង្ហាញការព្រួយបារម្ភថា បទល្មើសព្រៃឈើ និងការកាប់បំផ្លាញព្រៃឡង់នៅបន្តកើតឡើងដដែល ក្រោយបុណ្យព្រៃឡង់ និងពិធីបំបួសដើមឈើ ក្នុងតំបន់ព្រៃឡង់។
2019-02-18
អ្នកភូមិប្រាប់ថា បើពួកគាត់នៅតែបន្តប្រើប្រាស់ទឹកនោះទៀត នឹងអាចបណ្ដាលឲ្យប៉ះពាល់ដល់សុខភាព និងបង្កឲ្យខូចខាតបរិស្ថានអេកូឡូស៊ី ឬជីវចម្រុះដែលរស់នៅក្នុងទឹកនោះ។
2019-02-17
មន្ត្រីសង្គមស៊ីវិលនិងសហគមន៍រស់នៅតំបន់ភ្នំលុងនៃឃុំរម្យទមស្រុករវៀង ខេត្តព្រះវិហារ ចាត់ទុកការបង្ក្រាបទីតាំងអាជីវកម្មរ៉ែមាសរបស់អាជ្ញាធរខេត្តនេះថា ធ្វើឡើងគ្រាន់តែបង្គ្រប់កិច្ច គ្មានឥទ្ធិពលជាវិជ្ជមានបញ្ឈប់អាជីវកម្មរ៉ែមាសខុសច្បាប់ឲ្យមានប្រសិទ្ធភាពនោះទេ។
2019-02-17
ពពួកបន្លែទ្រើង ឬបន្លែវល្លិ ជាប្រភេទបន្លែបៃតងស្រស់ មានឱជារសឆ្ងាញ់ពិសា ជំនួយដល់សុខភាព ងាយរក និងអាចផ្សំគ្រឿងជាមួយម្ហូបបានច្រើនមុខ ជាពិសេសមុខម្ហូបខ្មែរ។ ចំណែក ការដាំដុះ ធ្វើអាជីវកម្ម ក៏មិនពិបាកដែរ ហើយថែមទាំងមានផលប្រយោជន៍ ច្រើនពីរបរដាំដុះបន្លែនេះ។