ប័ណ្ណសារព័ត៌មាន
2020-12-31
ក្រុមអ្នកអភិរក្សសត្វ នៃអង្គការសមាគមអភិរក្សសត្វព្រៃ និងរដ្ឋបាលជលផល បានរកឃើញសម្បុករបស់សត្វល្មិច ឬហៅថា កន្ធាយក្បាលកង្កែបជាលើកដំបូង ក្នុងរដូវពងកូន ក្នុងឆ្នាំ ២០២០នេះ នៅក្នុងស្រុកសំបូរ ខេត្តក្រចេះ។
2020-12-30
ប្រជាពលរដ្ឋរងគ្រោះរឿងជម្លោះដីធ្លីជាមួយក្រុមយូ ឌី ជី (UDG) នៅក្នុងខេត្តកោះកុង ស្នើឱ្យអាជ្ញាធរបញ្ចប់រឿងវិវាទដីធ្លីនេះបន្ទាប់ពីអូសបន្លាយអស់រយៈពេលជាង១២ ឆ្នាំ។ ទោះបីយ៉ាងណា មន្រ្តីជាន់ខ្ពស់ក្រសួងដែនដីចោទថា ពលរដ្ឋបង្កភាពស្មុគស្មាញដល់អាជ្ញាធរ ទោះបីជាអាជ្ញាធរប្រឹងជួយ ដោះស្រាយយ៉ាងណាក៏។
2020-12-27
មន្ត្រីសង្គមស៊ីវិល បារម្ភពីការបន្តលុបបឹងតាមោកជាបន្តបន្ទាប់ ដែលនឹងបង្កគ្រោះថ្នាក់ដល់បរិស្ថាន ការរស់នៅរស់របស់ពលរដ្ឋ និងវិបត្តិទឹករាជធានីភ្នំពេញ។ ឆ្លើយតបការព្រួយបារម្ភនេះអ្នកនាំពាក្យរដ្ឋាភិបាលអះអាងថា មុនរដ្ឋាភិបាលកាត់ដីបឹងនេះ គឺមានការសិក្សាផលប៉ះពាល់ត្រឹមត្រូវពីក្រសួងជំនាញ។
2020-12-23
សកម្មជនបរិស្ថានថា ជំនួយរបស់ចិនចំនួនជាង ៣ លាន ដុល្លាដើម្បីកាត់បន្ថយ ការបញ្ចេញកាបូនមិនអាចជួយស្រោចស្រង់បរិស្ថានដែលចិនបានបំផ្លាញនៅកម្ពុជាបានទេ។ កាលពីថ្ងៃទី ២១ ធ្នូ កន្លងទៅនេះក្រសួងបរិស្ថាន និងក្រសួងបរិស្ថានចិនបានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីកាន់បន្ថយការបញ្ចេញកាបូន នៅកម្ពុជា។ចិនបានផ្ដល់សម្ភារៈមួយចំនួន សម្រាប់មន្ទីរពិសោធន៍ ដើម្បីត្រួតពិនិត្យគុណភាពខ្យល់ផងដែរ។
2020-12-21
ប្រជាសហគមន៍ព្រៃឡង់ខេត្តស្ទឹងត្រែង អះអាងថា ក្រុមហ៊ុនស៊ីងបាយអូថេក (Think Biotech Co.,Ltd) បានឈូសឆាយផ្លូវប្រវែងជាង ៣០គីឡូម៉ែត្រក្នុងតំបន់ព្រៃឡង់ ដើម្បីធ្វើអាជីវកម្មឈើទ្រង់ទ្រាយធំ។ ប្រជាសហគមន៍ថា ក្រោយពីឈូសឆាយផ្លូវរួចរាល់ ក្រុមពលរដ្ឋរាប់រយនាក់ កំពុងសម្រុកដឹកជញ្ជូនឈើតាមគោយន្តចេញពីព្រៃឡង់ តម្រង់ចូលការដ្ឋានរបស់ក្រុមហ៊ុន។
2020-12-11
ព្រះសង្ឃ ១៤អង្គក្នុងចំណោម ១៦អង្គ គង់នៅវត្តតេជោមុនីឧត្តម ក្នុងឧទ្យានជាតិគិរីរម្យ ខេត្តកំពង់ស្ពឺ បានសឹក បន្ទាប់ពីសមត្ថកិច្ចចម្រុះរាប់សិបនាក់ ចុះទៅរុះរើអាស្រម និងកុដិ ដើម្បីយកដីវត្តនេះ ប្រគល់ជូនក្រសួងបរិស្ថានវិញ។
2020-12-09
ប្រជាសហគមន៍ការពារព្រៃឈើខេត្តមណ្ឌលគិរី អះអាងថា ព្រៃសហគមន៍ចំនួន៣ ឋិតក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ កំពុងទទួលរងការកាប់ផ្តួលឈើធំៗ បន្សល់ចុងក្រោយដឹកទៅលក់នៅប្រទេសវៀតណាមជាថ្មីទៀតនៅរយៈពេលជាង ១សប្ដាហ៍ចុងក្រោយនេះ។
2020-12-02
ដំរីឈ្មោល ឈ្មោះ ខាវ៉ាន់ (Kaavan) ដែលទើបនាំពីប្រទេសប៉ាគីស្ថាន (Pakistan) មកកម្ពុជា កំពុងស្ថិតក្រោមការថែទាំពីអង្គការអភិរក្សដែនជម្រកសត្វព្រៃកម្ពុជាហៅកាត់ថា CWS ដើម្បីឱ្យស៊ាំនឹងបរិស្ថានថ្មីមួយរយៈសិន មុននឹងលែងឱ្យរស់នៅក្នុងព្រៃធម្មជាតិ។
2020-11-24
មន្ត្រីអង្គការសង្គមស៊ីវិល រិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានកាត់ឆ្វៀលដីគម្របព្រៃឈើជាង ៤០ហិកតារនៅខេត្តព្រះសីហនុទៅឱ្យកូនរបស់លោកចំនួន២នាក់ និងមន្ត្រីរដ្ឋាភិបាលមួយចំនួនទៀតថា ជាការធ្វើឱ្យហិនហោចសម្បត្តិជាតិ ហើយអាចបង្កឱ្យមានទំនាស់រវាងពលរដ្ឋ និងអ្នកមានលុយ និងមានអំណាចនៅពេលខាងមុខ។
2020-11-20
អាជ្ញាធរខេត្តព្រះវិហារថា អះអាងថា ក្រុមហ៊ុនវៀតណាម ភីអ៊ិនធី (PNT) និងក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក (ខេមបូឌា) (MACLE LOGISTICS) ពុំមានជាប់ពាក់ព័ន្ធ ការកាប់បំផ្លាញព្រៃឈើពីខាងក្រៅបរិវេណក្រុមហ៊ុនដូចការចោទប្រកាន់កន្លងមកនោះទេ។ ប៉ុន្តែ ប្រជាសហគមន៍មិនជឿលើការបកស្រាយនេះទេ ហើយពួកគាត់នៅតែអះអាងថា ក្រុមហ៊ុនទាំងនេះកំពុងកាប់ឈើ និងធ្វើអាជីវកម្មឈើដោយខុសច្បាប់ក្នុងតំបន់របស់ពួកគាត់។
2020-11-19
ការអំពាវនាវនេះ នៅគ្រាដែលយុវជនចលនាមាតាធម្មជាតិ ៣នាក់ គឺលោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ត្រូវបានអាជ្ញាធររបបក្រុងភ្នំពេញចាប់ដាក់ពន្ធនាគារជាបន្តបន្ទាប់ ដោយរងការចោទប្រកាន់ពីបទ ញុះញង់បង្ករភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
2020-11-14
សកម្មជនបរិស្ថានអះអាងថា មានក្រុមហ៊ុនចំនួន៣ គឺក្រុមហ៊ុន ស៊ីងបាយអូថេក ( Think Biotech Co.,Ltd) ក្រុមហ៊ុន ធីង៉ា អភិវឌ្ឍន៍ (THY NGA CO., LTD. DEVELOPMENT AND INVESTMENT) និងក្រុមហ៊ុនភីអ៊ីនធី (PNT) នៅតែបន្តសកម្មភាពកាប់ឈើនៅតំបន់ដែនជម្រកសត្វព្រៃឡង់ និងឈើមូលធំៗដុះតាមស្រែចម្ការរបស់ពលរដ្ឋនៅជាប់ព្រៃឡង់ ក្នុងខេត្តព្រះវិហារ។
2020-11-12
ប្រជាពលរដ្ឋនិងសកម្មជនបរិស្ថានសោកស្ដាយយ៉ាងខ្លាំងដែលប្រធានសហគមន៍ព្រៃសង្ឃរុក្ខវ័ន្តខេត្តឧត្ដរមានជ័យ គឺ ព្រះតេជព្រះគុណ ប៊ុន សាលួត នឹងលាចាកសិក្ខាបទនៅចុងខែវិច្ឆិកាខាងមុខ។ ពួកគេព្រួយបារម្ភថា ព្រៃសហគមន៍មួយនេះអាចនឹងហិនហោច នៅពេលដែលអវត្តមានរបស់ព្រះអង្គ។
2020-11-11
តំណាងសហគមន៍ការពារព្រៃព្រះរកា ខេត្តព្រះវិហារលោក ហែត ណៃ ត្រូវបានតុលាការខេត្តនេះ អនុញ្ញាតឱ្យត្រលប់មកលំនៅឋានវិញ ក្រោយពីសួរនាំជិតមួយម៉ោង នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ក្នុងបទចោទឆបោក និងញុះញង់បង្កឱ្យវឹកវរដល់សន្តិសុខសង្គម។
2020-11-07
ប្រជាសហគមន៍ការពារព្រៃព្រះរកា ខេត្តព្រះវិហារ អះអាងថា បទល្មើសព្រៃឈើក្នុងដែនជម្រកសត្វព្រៃព្រះរកា ពុំថយចុះនោះទេ ដោយនៅតែមានការកាប់ឈើ និងដឹកជញ្ជូនឈើចេញក្រៅ មិនក្រោម ១០០គោយន្តក្នុងមួយយប់ៗ។ ពួកគេអះអាថា មន្ត្រីបរិស្ថានដែលឈរជើងការពារព្រៃនៅតំបន់នោះ មិនត្រឹមតែមិនយកចិត្តទុកដាក់ទប់ស្កាត់បទល្មើសនោះទេ បែរជាប្រឹងឆ្លើយដោះសា គេចពីការទទួលខុសត្រូវដដែលៗ។