ប័ណ្ណសារព័ត៌មាន
2021-12-30
មន្ត្រីសង្គមស៊ីវិលរិះគន់អាជ្ញាធរ និងតុលាការខេត្តបន្ទាយមានជ័យថា ព្យាយាមលាក់បាំងព័ត៌មាន ជុំវិញការឃាត់ខ្លួនមេទាហានពាក់ផ្កាយពីរម្នាក់ ទាក់ទិននឹងការកាប់ទន្ទ្រានដីព្រៃលិចទឹក ទំហំ ៦០០ហិកតារបំពានច្បាប់។ ពួកគេចាត់ទុកទង្វើនេះថា ជាចំណុចសង្ស័យមួយឆ្លុះបញ្ចាំងថា ចំណាត់ការរបស់គណៈកម្មការជំនាញគ្មានប្រសិទ្ធភាព និងខ្វះតម្លាភាព។
2021-12-30
អាជ្ញាធរខេត្តមួយចំនួននៅជុំវិញបឹងទន្លេសាប ធ្វើយុទ្ធនាការដាំដើមត្នោត ដើម្បីស្ដារឡើងវិញ នូវនិរន្តរភាពរបស់បឹងទន្លេសាប ឱ្យរួចផុតពីការទន្ទ្រានយកដី។
2021-12-25
ប្រជាសហគមន៍ការពារព្រៃឡង់ខេត្តព្រះវិហារ ១១នាក់ ប្រកាសប្តូរជីវិតចូលល្បាតព្រៃឡង់ឡើងវិញ ដើម្បីការពារព្រៃឈើ បើទោះបីក្រសួងបរិស្ថានរឹតត្បិត និងរារាំងក្តី។ ការលើកឡើងនេះ ក្រោយពីពួកគាត់រកឃើញបទល្មើសព្រៃឈើជាង ៦០០ករណី ជាថ្មីទៀត នៅរយៈពេលជាង ២សប្តាហ៍ចុងក្រោយនេះ ក្នុងដែនជម្រកសត្វព្រៃឡង់ ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន។
2021-12-21
ប្រជាសហគមន៍ព្រៃឡង់រកឃើញរណាយន្តជាង ១០០គ្រឿង គោយន្តដឹកឈើជិត ១០០គ្រឿង និងរថយន្តកែច្នៃ ៤គ្រឿង ដែលជាមធ្យោបាយកាប់បំផ្លាញព្រៃឡង់ ធ្វើអាជីវកម្មយ៉ាងពេញទំហឹង ក្នុងដែនជម្រកសត្វព្រៃឡង់ ខេត្តព្រះវិហារ ដែលមានជាប់ព័ន្ធក្រុមហ៊ុនវៀតណាម ភីអ៊ិនធី (PNT Co., Ltd.)។
2021-12-17
មន្ត្រីសង្គមស៊ីវិលបន្តជំរុញឱ្យរដ្ឋាភិបាល និងតុលាការអនុវត្តច្បាប់ឱ្យតឹងរ៉ឹងលើមន្ត្រីរដ្ឋាភិបាលទាំងឡាយណា ដែលមានជាប់ពាក់ព័ន្ធករណីរំលោភយកដីព្រៃលិចទឹកបំពានច្បាប់។ ការលើកឡើងនេះក្រោយពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួនមេប៉ូលិសពីរនាក់ នៅខេត្តកំពង់ឆ្នាំង មកសួរនាំពាក់ព័ន្ធនឹងករណី រំលោភយកដីព្រៃលិចទឹកក្នុងតំបន់បឹងទន្លេសាប។
2021-12-15
ពលរដ្ឋជាង ៤០០គ្រួសារបន្តអំពាវនាវឲ្យរដ្ឋាភិបាល ពិនិត្យមើលពីប្រសិទ្ធភាពការងាររបស់អាជ្ញាធរខេត្តកោះកុង ដែលបណ្ដែតបណ្ដោយឱ្យជនល្មើសទន្ទ្រានព្រៃកោងកាងតាមអំពើចិត្ត។ ការលើកឡើងនេះ ក្រោយពីពួកគេសង្កេតឃើញថា មានព្រៃកោងកាងទំហំ ៦៣ហិកតារ កំពុងប្រឈមការកាប់ទន្ទ្រាន ដើម្បីយកដីធ្វើជាកម្មសិទ្ធិបុគ្គលជាបន្តបន្ទាប់។
2021-12-10
មន្ត្រីសង្គមស៊ីវិល និងសកម្មជនបរិស្ថានរិះគន់តុលាការខេត្តរតនគិរីថា ពន្យារពេលអនុវត្តច្បាប់លើមេភូមិ និងមេឃុំ ក្នុងសំណុំរឿងបទល្មើសឧក្រិដ្ឋព្រៃឈើ។ ពួកគេចាត់ទុកទង្វើនេះ ឆ្លុះបញ្ចាំងពីភាពកម្សោយនៃការអនុវត្តច្បាប់។
2021-12-07
ព្រៃសហគមន៍ភ្នំសេះដែលជាកន្លែងអាស្រ័យផលយ៉ាងសំខាន់ របស់ជនជាតិដើមភាគតិចព្នងជិត ២០០ គ្រួសារ ស្ថិតនៅខេត្តក្រចេះកំពុងប្រឈមការរលាយហិនហោចទាំងស្រុង នៅរយៈពេលដ៏ខ្លីខាងមុខ។ ពួកគាត់បន្តអំពាវនាវឱ្យរដ្ឋាភិបាលផ្តល់កិច្ចអន្តរាគមន៍ជាបន្ទាន់មួយ ដើម្បីសង្គ្រោះព្រៃអភិរក្សដែលនៅសេសសល់ចុងក្រោយមួយនេះឱ្យគង់វង្ស ព្រោះអាជ្ញាធរខេត្តនេះ មិនអើពើការពារធនធានធម្មជាតិ ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលនោះទេ។
2021-12-07
បណ្ដាញសហគមន៍ព្រៃព្រះរកា ខេត្តព្រះវិហារ គ្រោងប្រារព្ធពិធីបុណ្យព្រៃព្រះរកា និងបំបួសដើម លើកទី៥តាមទំនៀមទម្លាប់វប្បធម៌របស់ខ្លួន។ ពិធីនេះគ្រោងរៀបចំធ្វើក្នុងព្រៃព្រះរកា រយៈពេលពីរថ្ងៃ ពីថ្ងៃទី១០ និងថ្ងៃទី១១ ខែធ្នូខាងមុខ ដោយមានអ្នកចូលរួមប្រមាណ ៣០០នាក់។
2021-12-06
ការលើកឡើងនេះ គឺបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិផ្នែកបរិស្ថាន ម៉ុនហ្កាបេ (Mongabay) ចេញផ្សាយអត្ថបទស្រាវជ្រាវមួយរកឃើញថា រោងចក្រកាត់ដេររាប់រយក្នុងប្រទេសកម្ពុជា ដែលផលិតសម្លៀកបំពាក់សម្រាប់ក្រុមហ៊ុនម៉ាកយីហោល្បីៗនៅលើពិភព បានប្រើប្រាស់ព្រៃឈើ ដែលប្រមូលពីតំបន់ជាច្រើន ជាពិសេសឧទ្យានជាតិដែនជម្រកសត្វព្រៃ ព្រៃឡង់ បើទោះខុសច្បាប់របស់កម្ពុជាក៏ដោយ ដើម្បីផលិតអគ្គិសនី។
2021-12-02
ក្រុមអង្គការសង្គមស៊ីវិលប្រតិកម្ម ចំពោះការលើកឡើង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលប្រកាសឱ្យមន្ត្រី និងអាជ្ញាធរ ដែលជាប់ពាក់ព័ន្ធកាប់ទន្ទ្រានដីព្រៃលិចទឹកខុសច្បាប់ ត្រូវប្រគល់ជូនរដ្ឋវិញ ទើបរួចខ្លួន។
2021-12-01
អង្គការសង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាល និងតុលាការចាត់វិធានការផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ទៅលើជនល្មើសដែលទន្ទ្រានយកដីព្រៃលិចទឹក។ ការស្នើនេះ ធ្វើឡើងក្រោយពីអាជ្ញាធរខេត្តបាត់ដំបង បានឃាត់ខ្លួនមនុស្ស ៨ នាក់ ដែលបានទន្ទ្រានដីព្រៃលិចទឹកនេះយកធ្វើជាកម្មសិទ្ធិឯកជន។ សង្គមស៊ីវិលជំរុញ ចាត់វិធានការលើជនល្មើសនៅតំបន់ព្រៃលិចទឹកជុំវិញបឹងទន្លេសាប តំបន់ឆ្នេរសមុទ្រ និងតំបន់ព្រៃឈើនៅភូមិភាគឥសាននៃប្រទេសកម្ពុជាផងដែរ។
2021-11-29
សង្គមស៊ីវិល ជំរុញឲ្យអាជ្ញាធរថ្នាក់ជាតិហ៊ានចាប់ខ្លួនក្រុមមន្ត្រីដែលជាប់ពាក់ព័ន្ធនឹងការរំលោភយកដីតំបន់បឹងទន្លេសាបជាលក្ខណៈទ្រង់ទ្រាយធំ ដើម្បីធ្វើជាគំរូដល់ពលរដ្ឋ។ មន្ត្រីបក្សប្រឆាំង មិនជឿ ថារដ្ឋាភិបាលហ៊ានបង្ក្រាបបែបនេះទេ ព្រោះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន តែងតែស្រែកព្រមានបែបនេះចំពោះមន្ត្រី និងឈ្មួញកាប់ឈើដែរ តែបទល្មើសព្រៃឈើនៅតែបន្តកើនឡើងដដែល។
2021-11-20
ទឹកស្ទឹងព្រែកត្នោតនៅខណ្ឌដង្កោ ចាប់ផ្ដើមស្រកទៅវិញហើយ ក្រោយមេឃរាំងភ្លៀងនៅ២ថ្ងៃចុងក្រោយនេះ។ ទោះយ៉ាងណា ពលរដ្ឋស្នើសុំអាជ្ញាធរដោះស្រាយបញ្ហាទឹកភ្លៀងជន់លិចក្នុងខណ្ឌដង្កោឲ្យមានប្រសិទ្ធិភាពដើម្បីទប់ស្កាត់ការជន់លិចនៅពេលមានភ្លៀងធ្លាក់ម្ដងៗ។
2021-11-18
មន្ត្រីសង្គមស៊ីវិល និងក្រុមយុវជនទាមទារឱ្យអាជ្ញាធរខេត្តកែបស្រាយបំភ្លឺ ករណីបណ្តែតបណ្តោយឱ្យមានសកម្មភាពចាក់ដីរំលោភយកឆ្នេរសមុទ្របំពានច្បាប់។ ពួកគេសង្កេតឃើញថា ឆ្នេរអង្កោលទំហំជិត ២ ហិកតា ត្រូវបានជនល្មើសលួចចាក់ដីរំលោភយកធ្វើជាទ្រព្យបុគ្គល ជាច្រើនខែមកហើយ ពុំមានអាជ្ញាធរទប់ស្កាត់នៅឡើយទេ។