ប័ណ្ណសារព័ត៌មាន
2021-10-25
ស្ថានភាពទឹកជំនន់ស្ទឹងព្រែកត្នោត កំពុងហក់ឡើងដល់កម្រិតប្រកាសអាសន្នហើយ។ អាជ្ញាធរពាក់ព័ន្ធ ប្រកាសអំពាវនាវឲ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយស្ទឹងនេះ ត្រូវប្រុងប្រយ័ត្នខ្ពស់។
2021-10-21
ប្រជាសហគមន៍ខេត្តកំពង់ស្ពឺ ១៥០នាក់ បានលើកគ្នាតវ៉ារយៈពេល ៣ថ្ងៃជាប់គ្នា ដើម្បីទាមទារឱ្យអាជ្ញាធរបញ្ឈប់សកម្មភាពឈូសឆាយព្រៃសហគមន៍មួយ ដែលអ្នកភូមិចាត់ទុកថា ជាព្រៃផ្តល់សារៈសំខាន់ដល់អ្នកស្រុក និងជាកន្លែងគង់អាស្រ័យរបស់ព្រះសង្ឃជាច្រើនអង្គ។
2021-10-21
បក្សីសមុទ្ទបុលវ័រ (Bulwer’s Petrel) ត្រូវបានគេរកឃើញជាលើកដំបូង នៅដែនជម្រកសត្វព្រៃលំផាត់ ក្នុងខេត្តរតនគីរី កាលពីថ្ងៃទី១៧ ខែតុលា។
2021-10-20
ប្រជាសហគមន៍ព្រៃឡង់ប្រទះឃើញ សកម្មភាពកាប់ព្រៃទន្ទ្រានយកដី ធ្វើជាកម្មសិទ្ធិ និងការកាប់ផ្តួលរំលំឈើហ៊ុបទ្រង់ទ្រាយធំ ឋិតក្នុងដែនជម្រកសត្វព្រៃឡង់ខេត្តស្ទឹងត្រែងជាថ្មីទៀត។ ពួកគាត់ថ្លែងបែបនេះ ក្រោយពីចុះល្បាតរយៈពេល ៣ថ្ងៃ នៅដើមសប្តាហ៍នេះ ដើម្បីតាមដានពីស្ថានភាពព្រៃឡង់នៅតំបន់នោះ។
2021-10-19
ជំនន់ទឹកភ្លៀងនៅតាមបណ្ដាខេត្តចាប់ផ្ដើមស្រកចុះបណ្ដើរៗ ហើយ នៅសល់តែខេត្តបន្ទាយមានជ័យដែលប្រឈមការជន់លិចយូរជាងគេ។ អាជ្ញាធរថា ទឹកជំនន់ឆ្នាំនេះ តូចជាងឆ្នាំមុន និងមិនសូវប៉ះពាល់ធ្ងន់ធ្ងរដល់ផលដំណាំរបស់កសិករនោះទេ។
2021-10-13
ជនជាតិដើមកួយរាប់រយគ្រួសារ រស់នៅខេត្តព្រះវិហារ មិនពេញចិត្តចំពោះគម្រោងជួលព្រៃសហគមន៍មួយផ្នែកធំវិនិយោគឱ្យក្រុមហ៊ុនសាន់ តាណា (SANTANA AGRO PRODUCTS CO., LTD) របស់ឧកញ៉ា អ៊ុក គឹមសាន នោះទេ ព្រោះបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពព្រៃស្រោង និងជម្រកសត្វព្រៃនៅតំបន់នោះ។
2021-10-12
មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋខេត្តបាត់ដំបងផ្តល់ក្តីសង្ឃឹមតិចតួច លើអភិបាលខេត្តដែលទើបតែងតាំងថ្មី គឺលោក សុខ លូ គ្រប់គ្រងធនធានរ៉ែឱ្យមានតម្លាភាព និងសុចរិតភាព កាត់បន្ថយផលប៉ះពាល់បរិស្ថាន និងសង្គម។
2021-10-12
ប្រជាកសិករខេត្តបាត់ដំបង ស្នើឱ្យអភិបាលខេត្តថ្មី គ្រប់គ្រងធនធានទឹកឱ្យបានច្បាស់លាស់ ដើម្បីស្រោចស្រពកសិកម្មរបស់ពួកគាត់ឱ្យទទួលបានទិន្នផលខ្ពស់។ ពួកគាត់មើលឃើញថា អភិបាលខេត្តមុនៗ បានមើលរំលង ក្តីកង្វល់របស់ពលរដ្ឋ ដោយគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រមិនបានល្អ ក្នុងទំនប់កំពីងពួយ និងទំនប់សំណង់ធារាសាស្ត្រ «កង្ហត» ធ្វើឱ្យស្រូវរបស់អ្នកស្រុកបាណន់រាប់ម៉ឺនហិកតារ ត្រូវខូចខាតដោយសារជន់លិចនៅរដូវវស្សា និងខ្វះទឹកស្រោចស្រពនៅរដូវប្រាំងជារៀងរាល់ឆ្នាំ។
2021-10-08
មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋខេត្តកំពត ចង់ឃើញអភិបាលខេត្តថ្មី លោក ម៉ៅ ធនិន យកចិត្តទុកដាក់ថែទាំភ្នំធម្មជាតិ ដែលជាទ្រព្យបេតិកភណ្ឌជាតិឱ្យគង់វង្សយូរអង្វែង។ ការលើកឡើងនេះ បន្ទាប់ពីមានសកម្មភាពកាយភ្នំជាង ១០កន្លែងធ្វើអាជីវកម្មបណ្ដាលឱ្យបាត់បង់អត្តសញ្ញាណជាប្រវត្តិសាស្ត្រ ក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ។
2021-10-06
ប្រជាសហគមន៍ការពារព្រៃឈើ ក្នុងខេត្តស្ទឹងត្រែងចំនួន ៥តំបន់ ដែលមានសមាជិកជាង ១០០នាក់ ត្រៀមធ្វើរបាយការណ៍ពិស្ដារផ្ញើជូនអភិបាលខេត្តស្ទឹងត្រែង ដែលទើបតែងតាំងថ្មី រកមធ្យោបាយទប់ស្កាត់បទល្មើសព្រៃឈើ ដែលកំពុងកើតមានយ៉ាងពេញទំហឹង ក្នុងតំបន់ព្រៃសហគមន៍គ្រប់តំបន់ និងដែនជម្រកសត្វព្រៃឡង់ក្នុងខេត្តស្ទឹងត្រែង។
2021-10-04
ទាក់ទងនឹងការព្យាករណ៍អំពីទឹកជំនន់វិញ ក្រសួងធនធានទឹកប្រកាសប្រាប់ប្រជាពលរដ្ឋដែលរស់នៅអមស្ទឹងសែនក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ធំ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះលទ្ធភាពគ្រោះទឹកជំនន់ ដែលបណ្ដាលមកពីទឹកភ្លៀង។
2021-09-29
ប្រជាពលរដ្ឋ និងក្រុមអ្នកស្រលាញ់បរិស្ថាន ជំរុញដល់អាជ្ញាធរមូលដ្ឋាន និងក្រសួងពាក់ព័ន្ធចាត់វិធានការលើក្រុមហ៊ុនចិន និងក្រុមហ៊ុនវៀតណាមឃុបឃិតជាមួយអ្នកមានអំណាច ដែលកំពុងធ្វើអាជីវកម្មថ្មភ្នំនៅតំបន់ភ្នំតាគ្រាម ខេត្តបាត់ដំបង។
2021-09-24
ក្រុមអ្នកឃ្លាំមើលបរិស្ថានប្រតិកម្ម នឹងក្រសួងបរិស្ថានថា នៅតែបន្តឆ្លើយដោះសាមិនទទួលស្គាល់ការពិត ពីការថយចុះគម្របព្រៃឈើ។ ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានបន្តចោទប្រកាន់ និងព្យាយាមវាយប្រហារទៅលើក្រុមសកម្មជនការពារព្រៃឈើ និងអង្គការសង្គមស៊ីវិលមួយចំនួនថា ធ្វើរបាយការណ៍ភូតភររឿងការថយចុះទំហំព្រៃឈើ។
2021-09-23
ក្រុមអ្នកវិទ្យាសាស្ត្រផ្នែកស្រាវជ្រាវសត្វព្រៃនៃក្រសួងបរិស្ថាន និងអង្គការWWF បានប្រទះឃើញហ្វូងកូនសត្វក្រពើភ្នំ (Crocodylus siamensis) ដែលជាប្រភេទសត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជបំផុត សរុបចំនួន ៨ក្បាល នៅក្នុងដែនជម្រកធម្មជាតិតំបន់ស្រែពក ក្នុងអំឡុងរដូវពង និងញាស់កូនរបស់វា។
2021-09-21
សង្គមស៊ីវិល និងប្រជាពលរដ្ឋរិះគន់អាជ្ញាធរខេត្តកែប ដែលនៅបន្តចាក់លុបឆ្នេរសមុទ្រ ថាជាការធ្វើឱ្យប៉ះពាល់ដល់បរិស្ថានឆ្នេរសមុទ្រ និងដីភ្នំដែលកាយចេញពីតំបន់ឧទ្យានអភិរក្សក្រុងកែបកំពុងរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។