ប័ណ្ណសារព័ត៌មាន
2021-09-20
អាជ្ញាធរក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានជម្លៀសប្រជាពលរដ្ឋជាច្រើនគ្រួសារទៅទីទួលមានសុវត្ថិភាពហើយ នៅព្រឹកថ្ងៃទី២០ កញ្ញា ក្រោយពេលជំនន់ទឹកភ្លៀងលិចតំបន់ព្រំដែនក្រុងប៉ោយប៉ែត។ ស្ថានភាពបែបនេះធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនព្រួយបារម្ភពីសុវត្ថិភាព និងអំពាវនាវដល់អាជ្ញាធរឱ្យផ្ដល់ស្បៀងអាហារជូនដល់ពួកគាត់ជាបន្ទាន់។
2021-09-11
ស្ថានភាពទឹកជំនន់ដោយទឹកភ្លៀងកំពុងវាយលុកខ្លាំងនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ជំនន់ទឹកភ្លៀងនេះ បានជន់លិចផ្ទះប្រជាពលរដ្ឋជាច្រើនគ្រួសារកាលពីយប់ថ្ងៃទី១០ កញ្ញា។
2021-09-10
ពលរដ្ឋរាប់រយគ្រួសារ នៅខេត្តព្រះវិហារចោទក្រុមហ៊ុន សាន់ តាណា (SANTANA AGRO PRODUCTS CO., LTD) ថា បានយកគ្រឿងចក្រឈូសឆាយផ្តួលដើមឈើធំៗ ក្នុងព្រៃសហគមន៍ភូមិជីអោក អស់ជាច្រើនហិកតារ។
2021-09-09
ក្រុមសកម្មជនបរិស្ថាន លើកឡើងថា របាយការណ៍ស្តីពីការបាត់បង់ព្រៃឈើក្នុងតំបន់រ៉េដបូកនេះ ឆ្លុះបញ្ចាំងពីការពិត ហើយបង្ហាញយ៉ាងច្បាស់ថា ក្រសួងជំនាញពាក់ព័ន្ធ របស់រដ្ឋាភិបាលជាពិសេសក្រសួងកសិកម្ម គ្មានសមត្ថភាពការពារធនធានធម្មជាតិ ឱ្យមានប្រសិទ្ធភាព ដើម្បីទុកជាប្រយោជន៍ជាតិនោះទេ។
2021-09-02
ប្រជាសហគមន៍ការពារព្រៃព្រះរកា ខេត្តព្រះវិហារ សោកស្ដាយដើមឈើធំៗ ដែល មានអាយុកាលរាប់រយឆ្នាំ ឋិតក្នុងដែនជម្រកសត្វព្រៃព្រះរកា ត្រូវបានគេកាប់រំលំរាប់សិបដើមជាថ្មីទៀត។ ពួកគាត់ថ្លែងបែបនេះ បន្ទាប់ពីរកឃើញបទល្មើសព្រៃឈើ ១០១ករណី កាលពីពេលថ្មីៗ នេះ។
2021-09-01
កម្មវិធីតាមដានទំនប់វារីអគ្គិសនីលើមេគង្គ (Mekong Dam Monitor) បង្ហាញថា ផ្ទៃបឹងទន្លេសាបនៅរយៈពេលចុងក្រោយនេះផ្ទៃទឹកមិនបានរីកធំដូចរាល់ឆ្នាំនោះទេ ទោះជាពេលនេះរដូវទឹកឡើងហើយក្ដី។ ជុំវិញបញ្ហានេះ ពលរដ្ឋរស់នៅតាមដងទន្លេសាបត្អូញត្អែរថា កង្វះទឹកធ្វើឲ្យប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគេនិងធ្វើឱ្យពិបាកនេសាទត្រីរកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារ។
2021-08-27
ក្រុមអ្នកជំនាញ សាទរកិច្ចសន្ទនាអំពីបញ្ហា «សន្តិសុខទឹក» រវាងគណៈកម្មការទន្លេមេគង្គ MRC និងសមាគមអាស៊ាន ដែលត្រូវបានធ្វើឡើងជាលើកដំបូងកាលពីពេលថ្មីៗនេះ។ ពួកគេហៅដំណើរការកិច្ចសន្ទនាដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាសន្តិសុខទឹក ឬវិបត្តិទឹកនៅតំបន់ទន្លេមេគង្គនេះ ថាជាជំហានវិជ្ជមានមួយ។ ក៏ប៉ុន្តែ ពួកគេព្រមានថានៅមានរឿងរ៉ាវត្រូវធ្វើជាច្រើនទៀតដើម្បីបញ្ចៀសជម្លោះដណ្តើមទឹករវាងប្រទេសខ្សែទឹកខាងលើ និងប្រទេសខ្សែទឹកខាងក្រោម នាពេលអនាគត។
2021-08-23
សកម្មជនការពារព្រៃឡង់ និងមន្ត្រីសង្គមស៊ីវិល ទាមទារឱ្យសាលាដំបូងខេត្តព្រះវិហារ ត្រូវអនុវត្តច្បាប់ លើមន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន ដែលបើកដៃឱ្យមានសកម្មភាពកាប់ឈើទ្រង់ទ្រាយធំក្នុងតំបន់អភិរក្សព្រៃឡង់ ដឹកចូលការដ្ឋានក្រុមហ៊ុនវៀតណាមភីអ៊ិនធី(PNT Co., Ltd.)។ ពួកគេអះអាងថា ប្រសិនបើគ្មានភ្លើងខៀវ ពីមន្ត្រីបរិស្ថាន ដែលឈរជើងនៅតំបន់នោះទេ ឧក្រិដ្ឋកម្មព្រៃឈើទាំងនេះ នឹងមិនអាចដំណើរការបានឡើយ។
2021-08-23
រដ្ឋបាលខេត្តកែបបានបង្ហោះសារ តាមបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួន កាលពីថ្ងៃទី២៧ កក្កដាកន្លងទៅថា គម្រោងពង្រីកឆ្នេរនេះ មានគោលបំណងពង្រីកតំបន់កម្សាន្ត ពង្រីកសក្ដានុពល សម្រាប់ទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តឱ្យកាន់តែច្រើនជាងមុន។
2021-08-23
អ្នកការពារសម្បត្តិធម្មជាតិមើលឃើញថា រដ្ឋាភិបាលលោនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនមានចេតនារក្សាទុកបឹងតាមោក ដែលជាបឹងធំចុងក្រោយនៅក្រុងភ្នំពេញឡើយ។ ការលើកឡើងនេះបន្ទាប់ពីមានអនុក្រឹត្យថ្មីមួយរបស់លោក ហ៊ុន សែន សម្រេចកាត់ដីបឹងនេះចំនួន២០ហិកតារ ទៅឱ្យបុគ្គលឯកជនថ្មីមួយរូបបន្ថែមទៀត។
2021-08-21
តំណាងអយ្យការខេត្តព្រះវិហារ នៅថ្ងៃទី ១៦ សីហា បានចេញដីកាបញ្ជាឱ្យចូលខ្លួន ម្ចាស់ក្រុមហ៊ុនដួងស្រួច គ្រុប (DOUNG SROUCH GROUP) គឺលោក ដួង ស្រួច និងបក្ខពួកមួយចំនួនទៀត ក្នុងសំណុំរឿងបទល្មើសព្រៃឈើ ដែលប្រព្រឹត្តឡើងក្នុងដែនជម្រកសត្វព្រៃឡង់។ អ្នកឃ្លាំមើលបរិស្ថានសាទរវិធានការនេះ នឹងជំរុញឱ្យតុលាការ និងសមត្ថកិច្ច ត្រូវអនុវត្តច្បាប់ព្រៃឈើដោយមិនរើសមុខ។
2021-08-19
មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋអំពាវនាវឱ្យអាជ្ញាធរខេត្តកំពត អនុវត្តច្បាប់លើបុគ្គលមានលុយ និងមានអំណាច ដែលចាក់ដីបំពានចូលព្រែក ដើម្បីធ្វើជាកម្មសិទ្ធិខុសច្បាប់។ ពួកគាត់អះអាងថា សកម្មភាពចាក់ដីលយចូលព្រែកក្នុងស្រុកទឹកឈូ នៅតែកើតមានច្រើន ដោយគ្មានការអនុវត្តច្បាប់ឱ្យច្បាស់លាស់នៅឡើយទេ។
2021-08-15
ពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលមិនគាំទ្រការសម្រេចរបស់រដ្ឋាភិបាលជុំវិញការកាត់ឆ្វៀលដីបឹងធម្មជាតិជាង ១ពាន់ហិកតារ ក្នុងខេត្តកណ្តាល ដើម្បីវិនិយោគឱ្យក្រុមហ៊ុនឯកជន និងបុគ្គលមានអំណាចនោះទេ។ ពួកគាត់បារម្ភថា ការកាត់ឆ្វៀលបឹង ក្រោមរូបភាពអភិវឌ្ឍន៍បែបនេះ នឹងបង្កផលប៉ះពាល់ផ្នែកបរិស្ថានធ្ងន់ធ្ងរ ដូចជាទឹកជំនន់ ការបំពុលបរិស្ថាន និងការថយទិន្នផលត្រីជាដើម។
2021-08-11
ព្រៃសហគមន៍ចំនួន ៣ ឋិតក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កំពុងឈានទៅរកការបាត់បង់ព្រៃឈើទាំងស្រុងដោយគ្មានការទប់ស្កាត់ និងការអនុវត្តច្បាប់ពីសំណាក់អាជ្ញាធរពាក់ព័ន្ធជាច្រើនឆ្នាំមកហើយ។ ពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលថា អាជ្ញាធរខេត្តស្ទឹងត្រែង អសមត្ថភាពថែទាំទ្រព្យសម្បត្តិជាតិស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល។ ចំណែកអាជ្ញាធរថា មន្ត្រីជំនាញកំពុងចុះអន្តរាគមន៍ដោះស្រាយរឿងនេះ ។
2021-08-10
សាច់ញាតិរបស់ក្រុមយុវជនសង្គមទាំង ៧ នាក់ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារស្នើសុំឲ្យរដ្ឋាភិបាល និងតុលាការក្រុងភ្នំពេញ ទទួលយកសំណើរបស់អ្នកជំនាញសិទ្ធិមនុស្សអន្តរជាតិទាំង ៥ នាក់ ដែលបានទទូចឲ្យបញ្ឈប់ការឃុំខ្លួនសាច់ញាតិរបស់ពួកគាត់បន្តទៀត។ សង្គមស៊ីវិលជឿថា រដ្ឋាភិបាលមានលទ្ធភាពអាចជួយយុវជនទាំង ៧ នាក់ឲ្យនៅក្រៅឃុំបាន។