ខ្យល់​កន្ត្រាក់​បណ្ដាល​ឲ្យ​ផ្ទះ​៥៣​ខ្នង​ខូចខាត​និង​ដួល​អង់តែន​ទូរស័ព្ទ​មួយ​កន្លែង​នៅ​បាត់ដំបង

ដោយ ហ៊ុំ ចំរើន
2015-04-23
Share

ខ្យល់​កន្ត្រាក់​លាយ​ភ្លៀង​មួយ​មេ បាន​បក់​បោក​​បណ្ដាល​ឲ្យ​រលំ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ៥៣​ខ្នង និង​បាក់​អង់តែន​ទូរស័ព្ទ​០១១ មួយ​កន្លែង​នៅ​ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង កាល​ពី​រសៀល​ថ្ងៃ​ទី​២២ មេសា។

អភិបាល​ស្រុក​មោងឫស្សី លោក ឡុំ សោម មាន​ប្រសាសន៍​បញ្ជាក់​នៅ​ថ្ងៃ​ទី​២៣ មេសា ថា ផ្ទះ​ប្រជាពលរដ្ឋ​ខូចខាត​ទាំង​ស្រុង​ចំនួន ៣​ខ្នង និង​របើក​ដំបូល និង​ខូចខាត​ផ្សេង​ទៀត​ចំនួន ៥០​ខ្នង ក្នុង​នោះ​រលំ​អង់តែន​ទូរស័ព្ទ​០១១ ដួល​សង្កត់​ហាង​លក់​ម៉ូតូ​ហុងដា (Honda) ស្រុក​មោងឫស្សី បណ្ដាល​ឲ្យ​ខូចខាត​ម៉ូតូ​អស់​ជាច្រើន​គ្រឿង ប៉ុន្តែ​ពុំ​មាន​មនុស្ស​រង​របួស​នោះ​ទេ៖ «បាទ! នៅ​មុន​ពេល​ធ្លាក់​ភ្លៀង និង​ធ្លាក់​ព្រិល​ខ្យល់​បក់​ខ្លាំង​មួយ​វឹបៗ​ចំ​កន្លែង​ណា គឺ​ខូចខាត​កន្លែង​នោះ​តែ​ម្ដង។ ប៉ុន្តែ​ការ​ខូច​នៅ​ហាង​លក់​ម៉ូតូ​នោះ យើង​កំពុង​បង្កើត​គណៈកម្មការ​ត្រួត​ពិនិត្យ​លើ​ការងារ​នេះ​នៅ​ឡើយ»

អាជ្ញាធរ​ស្រុក​បន្ថែម​ថា នេះ​ជា​លើក​ទី​មួយ​ហើយ​នៅ​ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង ដែល​ខ្យល់​កន្ត្រាក់​បក់​ខ្លាំង​បណ្ដាល​ឲ្យ​ខូចខាត​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដ៏​ច្រើន​ខ្នង​នៅ​ក្នុង​ឆ្នាំ​២០១៥ នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល