ពលរដ្ឋ​នៅ​ស្វាយរៀង​បារម្ភ​សកម្មភាព​ជនជាតិ​វៀតណាម​ទាក់​សត្វ​នៅ​កម្ពុជា

ប្រជាពលរដ្ឋ​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង​ មាន​ការ​ព្រួយ​បារម្ភ​ពី​សកម្មភាព​ទាក់​ចាប់​សត្វ​របស់​ជនជាតិ​វៀតណាម នៅ​លើ​ទឹក​ដី​កម្ពុជា។
ដោយ ហ៊ុំ ចំរើន
2014-01-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
១៥-មករា-២០១៤៖ តំបន់​ព្រៃ​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ដែល​ពលរដ្ឋ​អះអាង​ថា​មាន​ជនជាតិ​វៀតណាម ចូល​មក​ទាក់​ចាប់​សត្វ។
១៥-មករា-២០១៤៖ តំបន់​ព្រៃ​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ដែល​ពលរដ្ឋ​អះអាង​ថា​មាន​ជនជាតិ​វៀតណាម ចូល​មក​ទាក់​ចាប់​សត្វ។
RFA

ប្រជាពលរដ្ឋ​អះអាង​ថា ជនជាតិ​វៀតណាម ចូល​មក​ទាក់​សត្វ​ដោយ​សេរី​ពុំ​មាន​អាជ្ញាធរ​ណា​អើពើ​ទប់​ស្កាត់​​សកម្មភាព​របស់​ពួកគេ​ឡើយ។ ប៉ុន្តែ​អាជ្ញាធរ​នៅ​ក្រុង​បាវិត បាន​បដិសេធ​ចំពោះ​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​នេះ។

ប្រជាពលរដ្ឋ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា ជនជាតិ​វៀតណាម ជា​ច្រើន​នាក់ ធ្វើ​ដំណើរ​ដោយ​កង់​ម៉ូតូ​ជា​ច្រើន​គ្រឿង​ បាន​ចូល​មក​លុក​លុយ​ទាក់​ចាប់​យក​សត្វ​ទាំង​តូច​ទាំង​ធំ​នៅ​ក្រុង​បាវិត​ យ៉ាង​គគ្រឹកគគ្រេង ដោយ​មិន​មាន​ការ​ក្រែង​រអា​ពី​អាជ្ញាធរ​របស់​កម្ពុជា​ឡើយ។

ប្រជាពលរដ្ឋ​វ័យ ៥០​ឆ្នាំ​ប្លាយ​ម្នាក់​ រស់​នៅ​ភូមិ​ត្រពាំងផ្លុង សង្កាត់​បាទី នៃ​ក្រុង​បាវិត លោក មាន រិទ្ធី ថ្លែង​បញ្ជាក់​នៅ​ថ្ងៃ​ទី​១៥​ មករា​ ថា​ លោក​សោក​ស្ដាយ​នៅ​ពេល​ដែល​ឃើញ​ជនជាតិ​វៀតណាម ទាំង​ក្រុមៗ​ចូល​មក​ទាក់​សត្វ​ក្បែរ​ផ្ទះ​របស់​ខ្លួន​យ៉ាង​គគ្រឹកគគ្រេង ដោយ​ពុំ​មាន​ការ​ហាម​ឃាត់​ពី​អាជ្ញាធរ​ខ្មែរ​នោះ​ទេ។ លោក មាន រិទ្ធី ថ្លែង​បន្ត​ដោយ​ក្ដី​​ព្រួយ​បារម្ភ​ថា​ សត្វ​បក្សី​ទាំង​តូច​ទាំង​ធំ វា​នឹង​បាត់​បង់​ហិនហោច​អស់​​ពី​ទឹក​ដី​របស់​ខ្មែរ បើ​អាជ្ញាធរ​នៅ​តែ​បន្ត​ឲ្យ​ជនជាតិ​វៀតណាម ចូល​មក​ធ្វើ​សកម្មភាព​ទាក់​ចាប់​សត្វ ដោយ​សេរី​នៅ​លើ​ទឹក​ដី​ខ្មែរ​ទៀត​នោះ។

លោក មាន រិទ្ធី៖ «...ឧបករណ៍​ហ្នឹង គឺ​គេ​គ្មាន​ប្រដាប់​ឆក់​ប្រដាប់​ស្ទូច​អី​ទេ តែ​គ្រាន់​តែ​ថា សភាព​ដែល​ខ្ញុំ​ឃើញ​ពិត​គេ​ហៅ​ថា​ធ្នាក់ៗ​ហ្នឹង គឺ​មាន​សត្វ​អ្វី​មួយ​ដែល​គេ​ដាក់​នៅ​​​ក្នុង​ទ្រុង​អ៊ីចឹង​ទៅ ហើយ​គេ​បើក​ចំហ​បន្តិច​ទៅ​ ហើយ​គេ​មាន​អង្គប់​សម្រាប់​ចាំ​វៃ​អ៊ីចឹង ហើយ​គេ​មាន​ដោត​បង្ការ​គេ​មាន​ដាក់​ចំណី​អ៊ីចឹង​ទៅ។ ហើយ​មាន​សត្វ​វា​បោល​អី​អ៊ីចឹង​ទៅ​កាល​ណា​ធម្មតា​សត្វ​ដែល​វា​ឃើញ​គ្នា​វា​បោល​អ៊ីចឹង ទៅ​វា​តែង​មក​រក​គ្នា។ តើ​វា​ច្រឡោត​ចុះ​ច្រឡោត​ឡើង​វា​ចោល​អង្គុប​គេ ហើយ​វា​ចូល​អង្គប់​គេ​អ៊ីចឹង​គេ​ដោះ​មួយ​អ៊ីចឹង​ទៅ គេ​ទៅ​ដាក់​ទៀត​ទៅ។ គឺ​គេ​ទាក់​បាន​ជា​ទ្រង់ទ្រាយ​ធំ​យ៉ាង​ហូរហែ ហើយ​គេ​យក​នៅ​ស្រុក​គេ»

លោក​ មាន​ រិទ្ធី​ បញ្ជាក់​បន្ថែម​ថា សកម្មភាព​ទាក់​ចាប់​សត្វ​របស់​ជនជាតិ​វៀតណាម នៅ​ក្រុង​បាវិត កើត​មាន​ជា​ហូរហែ​ជិត ១០​ឆ្នាំ​មក​ហើយ។ ប៉ុន្តែ​សកម្មភាព​ដែល​ពួកគេ​ចូល​មក​ទាក់​ចាប់​សត្វ​ខ្លាំង​ គឺ​នៅ​អំឡុង​ឆ្នាំ​១០១៣​ និង​ឆ្នាំ​២០១៤ នេះ។

តំបន់​ដែល​ជនជាតិ​វៀតណាម ចូល​មក​ទាក់​ចាប់​សត្វ​ស្ថិត​នៅ​ក្នុង​តំបន់​ព្រៃ​នៅ​ភូមិ​ត្រពាំងផ្លុង​ នៃ​សង្កាត់​បាទី ក្រុង​បាវិត​ ខេត្ត​ស្វាយរៀង ហើយ​សត្វ​ដែល​ជនជាតិ​វៀតណាម​ និយម​ទាក់​ចាប់​យក​ទៅ​លក់​ភាគ​ច្រើន​ជា​បក្សី​ប្រភេទ សត្វ តាវិចទេចៅ ពពេច ចាប​ពូក និង​សត្វ​កាតតទាតា ជា​ដើម។

ទាក់​ទង​នឹង​បញ្ហា​នេះ​ អភិបាល​ក្រុង​បាវិត លោក ណេប សារ៉ុន មាន​ប្រសាសន៍​បញ្ជាក់​ថា ពុំ​មាន​ជនជាតិ​វៀតណាម ឯ​ណា​ចូល​មក​ទាក់​ចាប់​សត្វ​នៅ​តំបន់​ក្រុង​បាវិត​ ដូច​ការ​ចោទ​ប្រកាន់​របស់​ប្រជាពលរដ្ឋ​នោះ​ឡើយ។ លោក​ថ្លែង​បន្ត​ថា អាជ្ញាធរ​បាន​​យក​ចិត្ត​ទុក​ដាក់​រឹត​បន្តឹង​ មិន​ឲ្យ​មាន​ជនបរទេស​ណា​ចេញ​ចូល​នៅ​តំបន់​ក្រុង​បាវិត ដោយ​គ្មាន​ច្បាប់​ទម្លាប់​នោះ​ទេ។

លោក ណេប សារ៉ុន៖ «មិន​ថា​យ៉ាង​ម៉េច​ទេ ប៉ុន្តែ​អាជ្ញាធរ​វា​គ្មាន​ទេ​ អា​ហ្នឹង​វា​គ្រាន់​តែ​គាត់​មើល​ឃើញ​តែ​មួយ​ចំណែក​ណា​ទេ។ តែ​សម្រាប់​ក្រុង​បាវិត​ហ្នឹង គឺ​ខ្ញុំ​អះអាង​ថា វា​គ្មាន​តែម្ដង ព្រោះ​យើង​វា​អត់​មាន​ព្រៃ។ វា​មាន​ប្រជាជន​​វៀតណាម ណា​មក​ដាក់​​ យើង​សមត្ថកិច្ច​យើង​ការ​ចេញ​ចូល​ហ្នឹង យើង​មាន​ច្បាប់​ទម្លាប់​របស់​យើង​ត្រឹមត្រូវ»

តែ​យ៉ាង​ណា​ ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា​ ជនជាតិ​វៀតណាម ចូល​មក​ទាក់​សត្វ​នៅ​ក្នុង​ទឹក​ដី​ប្រទេស​​កម្ពុជា ​រួច​យក​ទៅ​លក់​នៅ​ប្រទេស​ខ្លួន​ក្នុង​មួយ​​ក្បាល​តម្លៃ​ប្រមាណ​ ៥​ដុល្លារ​អាមេរិក​ ចំពោះ​ ចាប​ពូក និង​សត្វ​ពពេច។ រី​ឯ​សត្វ​ប្រភេទ​កម្រ​ផ្សេង​ទៀត​ លក់​តម្លៃ​ប្រមាណ​ ៧០​ដុល្លារ​អាមេរិក​ ក្នុង​សត្វ​មួយ​ក្បាល ហើយ​សត្វ​ទាំង​នោះ​ជា​ប្រភេទ​សត្វ​ពេញ​និយម ដែល​​ជន​ជាតិ​វៀតណាម ទិញ​យក​ទៅ​ចិញ្ចឹម​ ​ សម្រាប់​តាំង​លម្អ​តាម​ផ្ទះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ​៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕

ព័ត៌មាន (4)
Share

អ្នក​អាន​អនាមិក

ពី USA

Lok Hun Sen-Pol Saroeun-Tea Banh-Why not sending the killer battallion 911 to protect our East Border and catch the yuons thieves? Are you kwaarked both side now Hun?

Jan 16, 2014 03:49 PM

អ្នក​អាន​អនាមិក

អភិបាលក្រុងបាវិត លោក ណេប សារ៉ុន មានភ្នែកធ្វើខ្វាក់ !
ប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវដេញគាត់ចេញពីមុខតំណែងទៅ !
បើគាត់មិនជួយការពារ ផលប្រយោជន៍របស់ ខ្មែរយើងនោះ !

Jan 16, 2014 09:04 AM

ភវរ្ម័ន

ពី បាវិត

អ្នក​ផ្ដើម​ចាប់​សត្វ​ស្ទើរ​ដាច់​​ពូជ​ គឺ​ពួក​យួន​ ខ្ញុំ​ថា​ចំពោះ​ការ​ពិត​មិន
មែន​ចោទ​បំពាន​នោះ​ទេ​! ជនជាតិ​យួន​​ចូល​មក​ចាប់​សត្វ​ស្លាប
ចាប់​ត្រី​ដោយ​វិធី​ផ្សេងៗ​ដ៏​មាន​ប្រសិទ្ធភាព​គឺ​ចាប់​បាន​ច្រើន​ៗរហូត
ពាយ​សត្វ​អស់​ហើយ​ផុត​ពូជ​តែ​ម្ដង! វិធី​​ចាប់​សត្វស្លាបថ្មី​នេះយួន
​ថត​សម្លេង​សត្វ​ជា​ធ្នាក់​មក​ចាក់បញ្ឆោទ​ឲ្យ​ចូល​មង​ទាំង​ហ្វូង​តែ​
ម្ដង! កាល​ពី​ជាង​១០​ឆ្នាំ​មុន​ ​យួន​​ប្រើថ្នាំពុល​លាយ​ជាមួយ​
ចំណី​ដាក់​រាយ​​​សម្លាប់​សត្វ​ម្ដង​ៗ​ច្រក​ទាំង​ការុងៗ​យក​ទៅ​បោចលក់

Jan 16, 2014 01:57 AM

Jimy

ពី Boston

You never hear and see what the real people tell you, as you're too busy seeing the colored lights in the bar or karaoke. This is your folks' culture of not responsible for any wrong doing or mistakes. This is why no one wants to support you anymore. Keep your culture of not accepting what you can't see and hear.

Jan 16, 2014 01:27 AM

គេហទំព័រ​ទាំងមូល