ក្រសួង​ទេសចរណ៍​ជ្រើសរើស​យុវជន​ស្ម័គ្រ​ចិត្ត​ចូល​បម្រើ​ការងារ

ដោយ​ សុ ជីវី
2016-02-27
Share

ក្រសួង​ទេសចរណ៍​ប្រកាស​ជ្រើសរើស​យុវជន​ស្ម័គ្រ​ចិត្ត​អោយ​ចូលរួម​ការងារ​របស់​បណ្ដាញ​យុវជន​ទេសចរណ៍ និង​ទីក្រុង​ស្អាត ដើម្បី​ធ្វើ​ជា​គ្រូបង្គោល​ក្នុង​យុទ្ធនាការ​ផ្ទះ​ស្នាក់​ខ្មែរ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ទេសចរណ៍​អោយ​ដឹង​ថា គ្រូបង្គោល​មាន​តួនាទី​ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការ​យល់​ដឹង​ទៅ​ដល់​ពលរដ្ឋ​ពី​វិស័យ​ទេសចរណ៍ ភាព​ស្អាត និង​បៃតង បដិសណ្ឋារកិច្ច​ល្អ និង​ស្តង់ដារ​ផ្ទះ​ស្នាក់​ខ្មែរ។

សេចក្ដី​ប្រកាស​ដដែល​បាន​កំណត់​លក្ខខណ្ឌ​នៃ​ការ​ជ្រើសរើស​ថា យុវជន​ត្រូវ​មាន​អាយុ​ចាប់​ពី ១៨ ដល់ ៣៥​ឆ្នាំ មាន​អត្តចរិត​ស្លូតបូត រាបសា មាំមួន រួសរាយ និង​ចូលចិត្ត​ចំណេះ​ដឹង​ថ្មីៗ និង​បទពិសោធន៍​ល្អៗ។ សម្រាប់​អ្នក​ដែល​ចាប់​អារម្មណ៍ ​ពួកគេ​​អាច​ទៅ​ដាក់​ពាក្យ​នៅ​ក្រសួង​ទេសចរណ៍។

ក្រុម​យុវជន​ស្ម័គ្រ​ចិត្តនឹង​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​បដិសណ្ឋារកិច្ច និង​ជំនាញ​បច្ចេកទេស​មួយ​ចំនួន​ទៀត ដើម្បី​ក្លាយ​ជា​គ្រូបង្គោល​ក្នុង​យុទ្ធនាការ​ផ្ទះ​ស្នាក់​ខ្មែរ​នេះ។

យុទ្ធនាការ​ផ្ទះ​ស្នាក់​ខ្មែរ​ជា​ផ្នែក​មួយ​នៃ​ការ​ពង្រឹង​សេវាកម្ម​ផ្ទះ​ស្នាក់​សម្រាប់​ភ្ញៀវទេសចរ​ក្នុង​ផែនការ​ប្រែក្លាយ​កម្ពុជា ជា​គោលដៅ​ទេសចរណ៍ ដែល​ផ្ដល់​អោយ​អ្នក​ទេសចរណ៍​នូវ​បទពិសោធន៍ និង​ការ​ចងចាំ​ដ៏​ល្អ​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល