អាកាស​ធាតុ​រដូវ​រំហើយ​ឆ្នាំ​នេះ​ត្រជាក់​ជាង​រាល់​ឆ្នាំ

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ប្រុង​ប្រៀប​រៀប​ចំ​ថែ​រក្សា​សុខភាព​នៅ​រដូវ​រំហើយ​នេះ ព្រោះ​ថា អាកាស​ធាតុ​រដូវ​រំហើយ​ឆ្នាំ​នេះ​ត្រជាក់​ជាង​រាល់​ឆ្នាំ។ ជាពិសេស ចាប់​ពី​ពាក់​កណ្ដាល​ខែ​ធ្នូ ដល់​ពាក់​កណ្ដាល​ខែ​មករា ឆ្នាំ​២០១៣ ខាង​មុខ ដោយសារ​កម្ពុជា ទទួល​រង​សម្ពាធ​ខ្ពស់​ស៊ីបេរី និង​មូសុង​ឦសាន។
ដោយ វិទ្យុ​អាស៊ីសេរី
2013-12-11
Share

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ចុះ​ថ្ងៃ​ទី​១១ ធ្នូ ប្រកាស​ថា ស្ថានភាព​បែប​នេះ​អាច​ឲ្យ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ជួរ​ភ្នំ​ក្រវាញ មាន​សីតុណ្ហភាព​ត្រជាក់​អប្បបរមា អាច​នឹង​ចុះ​ដល់ ១២ ទៅ ១៤​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​ពី ២០ ទៅ ២២​អង្សា​សេ។ ចំណែក​តំបន់​មួយ​ចំនួន​ដែល​មាន​ខេត្ត​ព្រះវិហារ ឧត្តរមានជ័យ ស្ទឹងត្រែង ក្រចេះ រតនគិរី មាន​សីតុណ្ហភាព​អប្បបរមា​អាច​ចុះ​ដល់​កម្រិត ១៣ ទៅ ១៥​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​ពី ២២ ទៅ ២៤​អង្សា​សេ។

ចំណែក​ខេត្ត​បាត់​ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ព្រៃវែង ស្វាយរៀង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្ដាល រាជធានី​ភ្នំពេញ និង​ខេត្ត​តាកែវ សីតុណ្ហភាព​អប្បបរមា​អាច​ចុះ​ដល់​កម្រិត ១៦ ទៅ ១៨​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​ពី​ទៅ ២៥ ទៅ ២៧​អង្សា​សេ។ រីឯ​ខេត្ត​ជាប់​តំបន់​សមុទ្រ ដូចជា​កោះកុង ព្រះសីហនុ កំពត និង​កែប សីតុណ្ហភាព​អប្បបរមា​អាច​ចុះ​ដល់​កម្រិត ២០ ទៅ ២២​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​ពី ២៧ ទៅ ២៩​អង្សា​សេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។