ក្រសួង​ព្យាករ​​ថា​នឹង​មាន​ភ្លៀង​កក់​ខែ​ក្នុង​អំឡុង​ពិធី​បុណ្យ​ចូលឆ្នាំ

ដោយ អ៊ុង សេរីវុទ្ធ
2017.04.13
ភ្លៀង​លិច​ផ្លូវ ភ្នំពេញ ៨៥៥ ទឹក​ភ្លៀង​ជន់​លិច​ផ្លូវ​នៅ​ម្ដុំ​ផ្សារ​ទូលទំពូង រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១៧។ RFA
Photo: RFA

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​អះអាង​ថា នឹង​មាន​ភ្លៀង​កក់​ខែ ក្នុង​អំឡុង​ពិធី​បុណ្យ​ចូលឆ្នាំ ចាប់​ពី​ថ្ងៃ​ទី១៣ រហូត​ដល់​ថ្ងៃ​ទី​១៧ មេសា។

សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១៣ មេសា ឲ្យ​ដឹង​ថា បន្ទាប់​ពី​បាន​តាមដាន​លើ​ស្ថានភាព​អាកាសធាតុ​រួច​មក​ឃើញ​ថា បច្ចុប្បន្ន​កម្រិត​សម្ពាធ​ទាប​កំពុង​មាន​ឥទ្ធិពល​គ្រប់​ដណ្ដប់​លើ​ប្រទេស​កម្ពុជា។

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ព្យាករ​ថា តំបន់​ខ្ពង់រាប​អាច​នឹង​មាន​ភ្លៀង​កក់​ខែ ពី​មធ្យម​ទៅ​ច្រើន ជា​ពិសេស​នៅ​ពេល​យប់ ខណៈ​តំបន់​ទំនាប​កណ្ដាល​ភាគ​កណ្ដាល និង​ពាយ័ព្យ អាច​នឹង​មាន​ភ្លៀង​កក់​ខែ ពី​តិច​ទៅ​មធ្យម។ ចំណែក​តំបន់​មាត់​សមុទ្រ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​កក់​ខែ​ពី​តិច​ទៅ​មធ្យម ជា​ពិសេស​នៅ​ខេត្ត​កោះកុង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។