សេចក្តីប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុបប្រចាំនៅកម្ពុជាបានឲ្យដឹងថា ការផ្តល់មូលនិធិនេះគឺជាការឆ្លើយតបជាបន្ទាន់ដើម្បីជួយដោះស្រាយបញ្ហាខាងផ្នែកស្បៀងអាហារដែលមានការឡើងថ្លៃនៅក្នុងប្រទេសកម្ពុជា។
ពិធីចុះហត្ថលេខាលើមូលនិធិនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០០៩ នៅឯក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្នុងរាជធានីភ្នំពេញ៕
