អ្នកជំងឺ​កូវីដ​ចំនួន ១០​នាក់​ទៀត​បាន​ស្លាប់

ដោយ អាស៊ីសេរី
2021.10.07
អ្នកជំងឺ​កូវីដ​ចំនួន ១០​នាក់​ទៀត​បាន​ស្លាប់ បច្ចុប្បន្នភាព​ជំងឺ​កូវីដ១៩។
RFA

អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ បាន​កើន​ឡើង​ដល់​ ២.៤៤១នាក់​ហើយ បន្ទាប់​ពី​អ្នកជំងឺ​ចំនួន ១០​នាក់​ទៀត​បាន​ស្លាប់​។ ចំណែក​ករណី​ឆ្លង​ថ្មី​វិញ ក្រសួង​សុខាភិបាល​ប្រកាស​ថា​មាន​ ២២៤​នាក់ ដែល​ជា​លទ្ធផល​បញ្ជាក់​ដោយ​ម៉ាស៊ីន​ពិសោធន៍​ភីស៊ីអា (PCR)

ក្នុង​រយៈពេល​មួយ​សប្តាហ៍​មកនេះ តួលេខ​អ្នក​ឆ្លង​ថ្មី​ដែល​ក្រសួង​បាន​ប្រកាស​មាន​ជាង ២​រយ​នាក់​ក្នុង​មួយថ្ងៃ ប៉ុន្តែ​តួលេខ​នេះ​មិនបាន​រាប់បញ្ចូល​លទ្ធផល​ដែល​ពិនិត្យ​តាម​ឧបករណ៍​តេស្ដ​រហ័ស ឬ​រ៉ាពីដតេស្ដ (Rapid Test) នោះ​ទេ។ តួលេខ​ឆ្លង​ជាក់ស្ដែង​អាច​មាន​ចំនួន​លើស​ពី​នេះ ពីព្រោះ​អំឡុង​បុណ្យ​ភ្ជុំបិណ្ឌ​ប៉ុន្មាន​ថ្ងៃនេះ ពលរដ្ឋ​បាន​ជួបជុំ​គ្នា​ច្រើន និង​ខ្លះ​ទៀត​នាំគ្នា​ទៅ​កម្សាន្ត​តាម​រមណីយដ្ឋាន​ទេសចរណ៍ ដែល​ជា​ហេតុ​នាំ​ឱ្យ​មាន​មនុស្ស​ច្រើន​កកកុញ​តាម​តំបន់​មួយ​ចំនួន។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី៧ តុលា កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ​-១៩ ជាង ១១​ម៉ឺន​នាក់ (១១៤.១៤៨) ក្នុង​នោះ​អ្នក​ជា​សះស្បើយ​មាន​ប្រមាណ ១​សែន​នាក់ (១០៦.២៩២)

ក្រសួងសុខាភិបាល​ប្រកាស​ថា គិត​ត្រឹម​ថ្ងៃទី៦ តុលា​ រដ្ឋាភិបាល​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​គ្រប់​អាយុ​បាន​ជិត ១០​លាន​នាក់​ហើយ​។ ចំណែក​កុមារ និង​យុវជន​ដែល​មាន​អាយុ​ពី ៦​ឆ្នាំ ដល់ ១៧​ឆ្នាំ​វិញ ក្រសួង​បញ្ជាក់​ថា ចាក់​វ៉ាក់សាំង​បាន​ជាង ៣​លាន ៥​សែន​នាក់ ក្នុងចំណោម​អ្នក​ដែល​ត្រូវ​ចាក់​សរុប​ជិត ៤​លាន​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។