​អ្នក​ជំងឺកូវីដ ​១៤​នាក់​​ទៀត​​បាន​​ស្លាប់​ និង​​ឆ្លង​ថ្មី​ជាង​​៦រយនាក់​

ដោយ សុជីវី
2021.09.20
​អ្នក​ជំងឺកូវីដ ​១៤​នាក់​​ទៀត​​បាន​​ស្លាប់​ និង​​ឆ្លង​ថ្មី​ជាង​​៦រយនាក់​ ក្រុមគ្រូពេទ្យនៅខេត្តកំពង់ចាមចុះមកយកអ្នកផ្ទុកជំងឺកូវីដ១៩ទៅព្យាបាលកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១។
រូប៖ រដ្ឋបាលខេត្តកំពង់ចាម។

អ្នក​ជំងឺ​កូវីដ-១៩ ចំនួន​១៤នាក់​ទៀត​បាន​ស្លាប់​ ដែល​ធ្វើ​ឱ្យ​ករណី​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​កើន​ឡើង​ដល់ជាង ២ពាន់១រយ​នាក់​ហើយ (២.១២៣)។ ចំពោះ​ករណី​ឆ្លង​ថ្មី​វិញ មាន​ជាង ៦រយ​នាក់(៦២២)​នៅ​ថ្ងៃ​ដដែល​នេះ ក្នុង​នោះ​ជិត២រយ​នាក់(១៧៨)​ជា​​ករណី​​នាំ​ចូល​​ពី​​ក្រៅ​ប្រទេស។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី២០ ខែកញ្ញា កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ-១៩ ជាង​១សែន៤ពាន់នាក់(១០៤.៧១៦ក្នុង​នោះ​អ្នក​ជា​សះស្បើយ​មាន​ជាង៩ម៉ឺន​នាក់ (៩៧.៧០០)។

ក្រសួង​សុខាភិបាល​ប្រកាស​ថា គិត​ត្រឹម​ថ្ងៃ​ទី១៩ ខែកញ្ញា រដ្ឋាភិបាល​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​បាន​ជាង ៩លាន ៨សែន​នាក់ ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ចាក់​សរុប ១០​លាន​​នាក់។ ចំណែក​កុមារ និង​យុវជន​ដែល​មាន​អាយុ​ពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ​វិញ ក្រសួង​ប្រកាស​ថា ចាក់​វ៉ាក់សាំង​បាន​ជាង ១លាន ៧សែន​នាក់ ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ចាក់​សរុប​ជិត ២លាន​នាក់។ សម្រាប់​កុមារ​ដែល​មាន​អាយុ​ពី ៦ឆ្នាំ​ដល់ ១១ឆ្នាំ​វិញ ក្រសួង​សុខាភិបាលឱ្យ​ដឹង​ថា​ រដ្ឋាភិបាល​ចាក់​វ៉ាក់សាំង​ជូន​កុមារ​បាន​ជាង​៤​សែន​​នាក់​​ក្នុង​ចំណោម​កុមារ​ដែល​ត្រូវ​ចាក់​ជាង​១លាន​៨​សែន​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។