កុមារា​អាយុ​១០​ឆ្នាំ​ម្នាក់​ស្លាប់​ដោយ​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី

កុមារា​អាយុ ១០​ឆ្នាំ​ម្នាក់​ពី​ខេត្ត​កំពត បាន​ស្លាប់​កាល​ពី​ថ្ងៃ​សៅរ៍ ទី​៩ ខែ​វិច្ឆិកា ដោយសារ​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី (H5N1) បន្ទាប់​ពី​កុមារ​នោះ​គ្រុន​ក្តៅ​ខ្លាំង ក្អក ឈឺ​បំពង់​ក និង​ពិបាក​ដក​ដង្ហើម ហើយ​បាន​ដឹក​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែ​វិច្ឆិកា។
ដោយ ម៉ៅ សុធានី
2013-11-09
Share
ផ្ដាសាយ​បក្សី​៣០៥ ២៤-មីនា-២០១០: សត្វ​មាន់​ដែល​ត្រូវ​បាន​ឈ្មួញ​ដឹក​ពី​ខេត្ត​ស្វាយរៀង នាំ​ចូល​មក​រាជធានី​ភ្នំពេញ
Photo: RFA

ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​របស់​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក កាល​ពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា ការ​ស្លាប់​របស់​កុមារា​នេះ គឺ​ជា​ករណី​អ្នក​ស្លាប់​លើក​ទី​១៣ ហើយ ក្នុង​ចំណោម​មនុស្ស ២៤​នាក់ ដែល​បាន​ឆ្លង និង​កើត​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី (H5N1) នៅ​ឆ្នាំ​២០១៣ នេះ។

សេចក្តី​ថ្លែងការណ៍​ដដែល​បន្ត​ថា ក្រុម​គ្រូពេទ្យ​បាន​ចុះ​ស៊ើប​អង្កេត​នៅ​ក្នុង​ភូមិ​ដែល​កុមារា​រស់​នៅ បាន​រក​ឃើញ​ថា មួយ​ខែ​មុន​ពេល​កុមារា​នោះ​ធ្លាក់​ខ្លួន​ឈឺ បន្ទាប់​ពី​បាន​ប៉ះ​ដោយ​ផ្ទាល់​ជាមួយ​សត្វ​មាន់​ដែល​ឈឺ​ងាប់​ភ្លាមៗ​ប្រមាណ​ជា ៣០​ក្បាល។ កុមារ​រូប​នោះ​បាន​ឆ្លង​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី នៅ​ខណៈ​ជួយ​ជញ្ជូន​យក​សត្វ​មាន់​ងាប់​ទាំង​នោះ​ទៅ​ឲ្យ​បង​ប្រុស​រៀប​ចំ​ធ្វើ​ម្ហូប៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ​៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល