គ្រូពេទ្យ​ជំនាញ​នឹង​ផ្ដល់​ការ​វះ​កាត់​ជំងឺ​ស្ទះ​រន្ធ​ទឹក​ភ្នែក​ដោយ​ឥត​គិត​ថ្លៃ

គ្រូពេទ្យ​ជំនាញ​ផ្នែក​ជំងឺ​ភ្នែក​នៅ​ខេត្ត​កំពង់ស្ពឺ បាន​ជូន​ដំណឹង​ថា គ្រូពេទ្យ​ជំនាញ​ផ្នែក​ជំងឺ​ភ្នែក​មក​ពី​មូលនិធិ​អន្តរជាតិ​មួយ​ឈ្មោះ ហ្វ្រេដ ហូឡូ (Fred Hollows Foundation) នឹង​ផ្ដល់​ការ​វះ​កាត់​ជំងឺ​ស្ទះ​រន្ធ​ទឹក​ភ្នែក​ដោយ​ឥត​គិត​ថ្លៃ​រយៈពេល ៥​ថ្ងៃ។
ដោយ ឡេង ម៉ាលី
2013-11-21
Share
នី ថារ័ត្ន ជំងឺ​ភ្នែក ៣០៥ លោក​វេជ្ជបណ្ឌិត នី ថារ័ត្ន កំពុង​ពិនិត្យ​ភ្នែក​អ្នក​ជំងឺ​នៅ​ផ្នែក​ជំងឺ​ភ្នែក​នៃ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត កាល​ពី​ថ្ងៃ​ទី១៩ កុម្ភៈ ឆ្នាំ​២០១៣។
RFA/Leng Maly

គ្រូពេទ្យ​វះ​កាត់​ជំងឺ​ភ្នែក​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ស្ពឺ លោក​វេជ្ជបណ្ឌិត កាក់ វឌ្ឍនា មាន​ប្រសាសន៍​ថា កម្មវិធី​វះ​កាត់​ស្ទះ​រន្ធ​ទឹក​ភ្នែក​នេះ នឹង​ប្រព្រឹត្ត​ទៅ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ស្ពឺ ចាប់​ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា នេះ៖ «អ្នក​ជំងឺ​ស្ទះ​រន្ធ​ទឹក​ភ្នែក​គ្រប់​ប្រភេទ​ទាំង​ក្មេង​ទាំង​ចាស់ ឱ្យ​តែ​មាន​បញ្ហា​ហ្នឹង ឱ្យ​គាត់​អញ្ជើញ​មក ហើយ​ជំងឺ​ហ្នឹង យើង​ធ្វើ​ការ​ព្យាបាល​ដោយ​ការ​វះ​កាត់​មិន​គិត​លុយ​ទេ។ ឥឡូវ​ហ្នឹង ខ្ញុំ​មាន​ជំងឺ​មួយ​ចំនួន​ហើយ​ដែល​ខ្ញុំ​ត្រៀម។ អ្នក​ជំងឺ​គាត់​បាន​មក​អគារ Eye Clinic របស់​យើង យើង​ពិនិត្យ​មើល​ទៅ​ថា មាន​បញ្ហា​ហ្នឹង។ យើង​ប្រមូល​គាត់​ទុក​បាន​មួយ​ចំនួន​មុន។ ទទួល​ទៀត​ឱ្យ​តែ​គាត់​អញ្ជើញ​មក។ យើង​ត្រូវ​ការ​អ្នក​ជំងឺ​អាច​ម្ដុំ ២០​នាក់ សម្រាប់​កម្មវិធី ៥​ថ្ងៃ​ហ្នឹង»

ក្រៅ​ពី​កម្មវិធី​វះ​កាត់​ជំងឺ​ស្ទះ​រន្ធ​ទឹក​ភ្នែក​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ស្ពឺ ក៏​នឹង​មាន​កម្មវិធី​វះ​កាត់​ភ្នែក​ឡើង​បាយ និង​កន្ទុយ​ថ្លែន នៅ​មន្ទីរពេទ្យ ៣​ទៀត គឺ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត នៅ​រាជធានី​ភ្នំពេញ មន្ទីរពេទ្យ​បង្អែក​មេសាង ខេត្ត​ព្រៃវែង និង​មន្ទីរពេទ្យ​បង្អែក​បារាយ-សន្ទុក ខេត្ត​កំពង់ធំ ចាប់​ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា។

ដោយ​ឡែក នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត រាជធានី​ភ្នំពេញ នឹង​ផ្ដល់​ការ​វះ​កាត់​បញ្ហា​ភ្នែក​បន្ថែម​មួយ​ទៀត គឺ​ភ្នែក​ស្រលៀង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល