លោក ខៀវ កាញារីទ្ធ រិះគន់​គ្រូពេទ្យ​ម្នាក់​នៅ​មន្ទីរពេទ្យ​លោក​សង្ឃ

ដោយ ខែ សុណង
2016.02.23
ខៀវ កាញារីទ្ធ ៨៥៥ ២០១៦ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ថ្លែង​ក្នុង​កិច្ច​ប្រជុំ​លើក​ទី​៧ នៃ​ក្រុម​ការងារ​បច្ចេកទេស​រៀបចំ​តាក់តែង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន កាល​ពី​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០១៦ នា​រាជធានី​ភ្នំពេញ។
RFA/Leng Maly

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​រិះគន់​ការ​វាយ​តម្លៃ​អ្នក​ជំងឺ​ម្នាក់ ដែល​ជា​មន្ត្រី​របស់​លោក​ពី​គ្រូពេទ្យ​ម្នាក់​បម្រើ​ការ​នៅ​មន្ទីរពេទ្យ​លោក​សង្ឃ នៅ​លើ​ហ្វេសប៊ុក (Facebook) របស់​លោក​នៅ​ថ្ងៃ​ទី​២៣ កុម្ភៈ ថា​ប្រាប់​ពី​លទ្ធផល​ជំងឺ​ខុស​ពី​គ្រូពេទ្យ​នៅ​ប្រទេស​វៀតណាម។

លោក ខៀវ កាញារីទ្ធ បាន​បកស្រាយ​វិញ​ភ្លាមៗ​បន្ទាប់​ពី​លោក​បាន​សរសេរ​ថា មន្ត្រី​លោក​បាន​ទៅ​មន្ទីរពេទ្យ​លោក​សង្ឃ គេ​កើត​មហា​រីក តែ​ទៅ​ដល់​វៀតណាម គេ​ប្រាប់​ថា​អត់​មាន​ទេ។ ហើយ​លោក​សរសេរ​ទៀត​ថា តើ​គួរ​មាន​សវនកម្ម​វិជ្ជាជីវៈ​គ្រូពេទ្យ​ដែរ​ឬ​ទេ? ការ​បកស្រាយ​ភ្លាមៗ​របស់​លោក​នោះ គឺ​លោក​ថា លទ្ធផល​ពីរ​ខុស​គ្នា ហើយ​លោក​ចង់​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​មួយ​ឲ្យ​បាន​ប្រាកដ​ប្រជា ដើម្បី​បង្កើន​ទំនុក​ចិត្ត​របស់​អ្នក​ជំងឺ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។