គ្រូពេទ្យ​នៅ​មណ្ឌលគិរី​រង​ការ​ចោទ​ថា​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ជំងឺ

ប្រជាពលរដ្ឋ​ជនជាតិ​ភាគ​តិច​ព្នង មួយ​គ្រួសារ នៅ​ថ្ងៃ​អង្គារ ទី​៣ ខែ​ធ្នូ អះអាង​ថា ប្រពន្ធ​គាត់​អាច​នឹង​ស្លាប់​ដោយសារ​បុគ្គលិក​នៃ​មន្ទីរពេទ្យ​ខេត្ត​មិន​យក​ចិត្ត​ទុក​ដាក់​ផ្តល់​ថ្នាំ​ព្យាបាល​ភរិយា​របស់​គាត់ ដែល​ស្ថិត​ក្នុង​សភាព​ក្រោយ​ការ​វះ​កាត់​ជំងឺ​ពោះវៀន​ដុះ​ខ្នែង។
ដោយ រដ្ឋា វិសាល
2013-12-03
Share

ប្រជាពលរដ្ឋ​ឈ្មោះ ចេរ ទ្រី មាន​ប្រសាសន៍​បញ្ជាក់​ថា ភរិយា​គាត់​ទទួល​ការ​វះ​កាត់ ៥​ថ្ងៃ​ហើយ ប៉ុន្តែ​គ្រូពេទ្យ​មិន​បាន​ផ្តល់​ថ្នាំ​គ្រប់គ្រាន់ ហើយ​ទាមទារ​ឲ្យ​គាត់​រក​មាន់​ជា​សគុណ​ថែម​ទៀត។ គាត់​បន្ត​ថា ស្ថានភាព​ភរិយា​របស់​គាត់​កាន់​តែ​ចុះ​ខ្សោយ​មិន​ដឹង​ខ្លួន​ច្រើន​ថ្ងៃ ហេតុ​នេះ​លោក​បាន​ព្យាយាម​អញ្ជើញ​គ្រូពេទ្យ​មក​ពិនិត្យ​ស្ថានភាព​អ្នក​ជំងឺ ប៉ុន្តែ​គ្រូពេទ្យ​បង្ហាញ​ភាព​ព្រងើយ​កន្តើយ៖ «ក្នុង​អំឡុង​ថ្ងៃ​វះ​កាត់​ហ្នឹង ថ្ងៃ​២៩ ហ្នឹង ខ្ញុំ​មិន​ជំទាស់​នឹង​ពេទ្យ​ដែរ។ ក្រោយ​ពី​វះ​កាត់ ធ្វើ​មិន​រវីរវល់​នឹង​ខ្ញុំ។ មួយ​ថ្ងៃ​ដាក់​ស៊ីរ៉ូម​មួយ វា​អស់​ទៅ​ក៏​ឈប់​ទៅ ហៅ​ពីរ​បី​ដង​ទៅ​អត់​មក ទាល់​តែ​ថា​មែន​ទែន​បាន​មក​ដាក់​មួយ​ទៀត។ អា​មនុស្ស​វា​កាន់​តែ​មិន​ធម្មតា​ហើយ។ ជួប​គ្នា​ហើយ​ព្រឹក​មិញ​នេះ ជួប​មុខ​គ្នា​ផ្ទាល់​ថា គ្នា​ថា​អត់​ម៉េច​ក្រែង​ថា​រក​មាន់​ឲ្យ​ខ្ញុំ​មួយ​មក គេ​ថាៗ​លេង»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​ពី​ប្រធាន​មន្ទីរពេទ្យ​ខេត្ត​មណ្ឌលគិរី ជុំវិញ​ការ​អះអាង​នេះ​បាន​នៅ​ឡើយ។

យ៉ាង​នេះ​ក្តី ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត លោក ប៊ុន សួរ បាន​សម្ដែង​ឆន្ទៈ​មិន​គាំទ្រ​ទង្វើ​ណា​ដែល​ផ្ទុយ​ក្រម​សីលធម៌ និង​វិជ្ជាជីវៈ​គ្រូពេទ្យ។ លោក​អះអាង​ថា ថ្នាំ​ពេទ្យ​មាន​គ្រប់គ្រាន់​សម្រាប់​សង្គ្រោះ​អ្នក​ជំងឺ ហេតុ​នេះ​លោក​នឹង​ចាត់​វិធាន​ការ ប្រសិន​បុគ្គលិក ឬ​គ្រូពេទ្យ​ណា​រក​ឃើញ​ថា បាន​ទាមទារ​សគុណ ឬ​ប្រាក់​ក្រោម​តុ​ពី​អ្នក​ជំងឺ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល