ក្មេង​ស្រី​អាយុ​៦​ឆ្នាំ​ម្នាក់​នៅ​ត្បូងឃ្មុំ​ស្លាប់​សង្ស័យ​ថា​ពុល​នំ​កញ្ចប់​ផលិត​នៅ​វៀតណាម

ដោយ សូត្រ សុខប្រាថ្នា
2014.11.15

អាជ្ញាធរ​ស្រុក​តំបែរ ខេត្ត​កំពង់ចាម កំពុង​ស្រាវជ្រាវ​រក​មូលហេតុ​ពិត​ប្រាកដ ដែល​បណ្ដាល​អោយ​ក្មេង​ស្រី​ម្នាក់​ស្លាប់​ភ្លាមៗ នៅ​ពេល​ហូប​នំ​កញ្ចប់​ដែល​ផលិត​នៅ​ប្រទេស​វៀតណាម។

ការ​ស្រាវជ្រាវ​នេះ កើត​ឡើង​នៅ​ពេល​ដែល​ក្មេង​ស្រី​វ័យ ៦​ឆ្នាំ​ម្នាក់​ឈ្មោះ ភ័ក្ត សាវី កើត​មាន​អាការៈ​ពុល នៅ​ពេល​ហូប​នំ​កញ្ចប់​នាំ​ចូល​ពី​ប្រទេស​វៀតណាម មាន​យីហោ វង់ ណាត្រា (Vong Na Tra) និង​បាន​ស្លាប់​នៅ​តាម​ផ្លូវ​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ។

អធិការ​ស្រុក​តំបែរ លោក ហុង គីមហឿន មាន​ប្រសាសន៍​ថា អាជ្ញាធរ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​យ៉ាង​ទេ ពីព្រោះ​អាជ្ញាធរ​កំពុង​ធ្វើ​ការ​វិភាគ​រក​សារធាតុ​នៅ​ក្នុង​នំ​នោះ។ លោក​បន្ត​ថា នំ​កញ្ចប់​នោះ​ត្រូវ​សង្ស័យ​ជា​មូលហេតុ​ចម្បង ដ្បិត​ក្រោយ​ពី​ហូប​មិន​ទាន់​អស់​ផង ស្រាប់​តែ​ក្មេង​ស្រី សាវី មាន​អាការៈ​មិន​ស្រួល​ខ្លួន បន្ទាប់​មក​ក៏​ទន់​ដៃ​ទន់​ជើង៖ «មិន​ទាន់​ទេ​បង អា​នេះ​យើង​នៅ​ពេល​ភ្លាមៗ​នោះ យើង​ចុះ​ទៅ​កន្លែង​កើត​ហេតុ។ ខ្ញុំ​បាន​ប្រមូល​វត្ថុ​តាង​ទាំងអស់​ហ្នឹង ហើយ​ប្រធាន​ពេទ្យ​ត្បូងឃ្មុំ គាត់​ឱ្យ​ប្រធាន​មន្ទីរពេទ្យ​ឃុំ​ទឹកជ្រៅ មក​យក​នំ​ហ្នឹង​ទៅ​ពិសោធន៍។ យើង​បាន​ចែក​ឱ្យ​ទៅ​គាត់ ៦​គ្រាប់ ដើម្បី​ឱ្យ​ខាង​ធ្វើ​កោសល្យវិច័យ​បង»

ហេតុការណ៍​នោះ បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ នៅ​ភូមិ​ចំបក់ ឃុំ​នាងទើត ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។