គ្រូពេទ្យ​មនុស្ស​ធ៌ម​នឹង​ផ្តល់​ការ​វះកាត់​ព្យាបាល​​ដោយ​ឥត​គិត​ថ្លៃ​ជូនពលរដ្ឋ​នៅខែធ្នូ​ ​

ដោយ រដ្ឋា វិសាល
2013-11-17
Share
សុខភាព អ្នក​គ្រូពេទ្យ​ពិនិត្យ​ជំងឺ​កុមារ​នៅ​ឯ​មន្ទីរពេទ្យ​មួយ​កន្លែង​ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​១៤ កញ្ញា ២០០៦។
AFP Photo

ប្រធាន​អង្គការ​ជួយ​សេវា​ពេទ្យ​កម្ពុជា​ លោក​ ហៅ​ មនោ​ មាន​ប្រសាសន៍​បញ្ជាក់​ថា​ ប្រជា​ពលរដ្ឋ​ត្រូវ​មក​ចុះ​ឈ្មោះ​​នៅ​តាម​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ទាំង​បី​ជា​មុន​ ដើម្បី​បាន​ទទួល​ការ​វះ​កាត់​​តាម​កាល​វិភាគ​កម្មវីធី​វះកាត់​ ដូច​តទៅ​៖ នៅ​ខេត្ត​ក្រចេះ ​ការ​វះកាត់​ ចាប់​ពី​ថ្ងៃ​ទី​១​ ដល់​ថ្ងៃ​ទី​៣​ ខែ​ធ្នូ​ ឆ្នាំ​២០១៣​។ ខេត្ត​ស្ទឹងត្រែង​ ចាប់​ពី​ថ្ងៃ​ទី​៤​ ដល់​ថ្ងៃ​ទី​៥​ ខែ​ធ្នូ​ ឆ្នាំ​២០១៣​ និង​ខេត្ត​រតនគិរី​ ចាប់​ពី​ថ្ងៃ​ទី​៦​ ដល់​ថ្ងៃ​ទី​៧​ ខែ​ធ្នូ​ ឆ្នាំ​២០១៣​។

លោក​ឱ្យ​ដឹង​បន្ថែម​ថា​ ការ​វះ​កាត់​ជំងឺ​គ្រប់​ប្រភេទ​ ដែល​ទាក់ទង​ការ​វះកាត់​ គឺមិន​យក​ថ្លៃ​ចំណែក​ថ្នាំ​ព្យាបាល​ និង​ការ​ស្នាក់​នៅ​ជា​បន្ទុក​របស់​គ្រូពេទ្យ​៖ «...ខាង​សាកល​វិទ្យាល័យ​បែលហ្ស៊ិក​ គាត់​មក​ជួយ​វះកាត់​គ្រប់​ប្រភេទ​។​ លុយកាក់​គេ​អត់​យក​ទេ​ ប៉ុន្តែ​អ្នក​ដែល​វះ​ត្រូវ​បង់​សេវា​ជូន​មន្ទីរ​ពេទ្យ​។ យើង​ចង់​ឲ្យ​ប្រជា​ពលរដ្ឋ​ គាត់​ដឹង​ថ្ងៃ​ដែល​គេ​មក​វះ​ហ្នឹង​ អ៊ីចឹង​គាត់​ត្រូវ​ចូល​មក​ចុះ​ឈ្មោះ​នៅ​មន្ទីរពេទ្យ​នីមួយ​ៗ​ ចុះ​មុន​ថ្ងៃ​វះកាត់ ​ដើម្បី​ឲ្យ​គ្រូ​ពេទ្យ​គេ​រៀប​ចំ​ អ្នកណា​ត្រូវ​វះ​មុន​ អ្នកណា​ត្រូវ​វះ​ក្រោយ​...»។

ប្រធាន​អង្គការ​ជួយ​សេវា​ពេទ្យក​ម្ពុជា​ លោក​ ហៅ​ មនោ​ មាន​ប្រសាសន៍​បញ្ជាក់​ថា​ ព័ត៌មាន​លម្អិត​ សូម​ទាក់ទង​ប្រធាន​មន្ទីរ​ពេទ្យ​ក្រចេះ​តាម​ទូរស័ព្ទ​លេខ៖​ ០១២​ ៨២២​ ៣៩១​។ ប្រធាន​មន្ទីរ​ពេទ្យ​ស្ទឹងត្រែង​ ទូរស័ព្ទ​លេខ៖​ ០១២​ ៩០៨​ ៥៩០​ និង​ប្រធាន​មន្ទីរ​ពេទ្យ​រតនគិរី​ ទូរស័ព្ទ​លេខ​៖ ០១២​ ៥២៨​ ០០៨​ ឬ​ប្រធាន​អង្គការ​ជួយ​សេវា​ពេទ្យ​កម្ពុជា​ ទូរស័ព្ទលេខ៖ ០១២​ ៥៣២​ ០៤៤​ និង ​០៩៧​ ៧៥៣​ ២០៤៤​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅក្នុង​អត្ថបទ​នេះ​៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល