មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​អំពាវនាវ​ដល់​ពលរដ្ឋ​ឲ្យ​ចូលរួម​បរិច្ចាគ​ឈាម​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស

ដោយ វ៉ែន សុមេធ
2018-12-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកស្ម័គ្រចិត្ត​កំពុង​ពិនិត្យ​សម្ពាធ​ឈាម មុន​បរិច្ចាគ​ឈាម នៅ​​ទិវា​នៃ​ក្ដី​ស្រឡាញ់ ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៧។
អ្នកស្ម័គ្រចិត្ត​កំពុង​ពិនិត្យ​សម្ពាធ​ឈាម មុន​បរិច្ចាគ​ឈាម នៅ​​ទិវា​នៃ​ក្ដី​ស្រឡាញ់ ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៧។
RFA

មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​កាលពី​ថ្ងៃ​ទី​៦ ធ្នូ បាន​អំពាវនាវ ដល់​ពលរដ្ឋ​និង​មន្ត្រី​រាជការ​ឲ្យ​ចូលរួម​បរិច្ចាគ​ឈាម​ដើម្បី​ជួយសង្គ្រោះ​ជីវិត​មនុស្ស។

មន្ត្រី​អប់រំ​ផ្សព្វផ្សាយ​រក​អ្នក​បរិច្ចាគ​ឈាម នៃ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម លោក អ៊ូរ សុខលាង ត្រូវ​បាន​សារព័ត៌មាន​ក្នុងស្រុក​ស្រង់​សម្ដី​ឲ្យ​ដឹង​ថា បញ្ហា​ឈាម​មិនមែន​ជា​បញ្ហា​របស់​ក្រសួង​សុខាភិបាល ឬ​របស់​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​តែមួយ​មុខ​នោះ​ទេ គឺជា​បញ្ហា​សម្រាប់​ទាំងអស់​គ្នា ដូច្នេះ​លោក​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​មន្ត្រី​រាជការ​ទាំងអស់​ត្រូវ​ចូលរួម​បរិច្ចាគ​ឈាម​ដើម្បី​ជួយសង្គ្រោះ​ជីវិត​មនុស្ស។ លោក​ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​នេះ ទោះបីជា មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម រក​ឈាម​មិនបាន​គ្រប់គ្រាន់ ក្នុង​ការ​ជួយសង្គ្រោះ​ពលរដ្ឋ​ក៏ដោយ ក៏​គ្រួសារ​អ្នកជំងឺ​ដែល​ត្រូវការ​ឈាម បាន​ចូលរួម​ផ្ដល់​ឈាម ដូច្នេះ បញ្ហា​ចោទ​ថា មានការ​លក់ដូរ​ឈាម​លែង​មាន​ទៀត​ហើយ។

មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​រៀបចំ​យុទ្ធនាការ​ធំៗ​ចំនួន​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ ដើម្បី​ស្វែងរក​អ្នក​ដែល​ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម​មក​ប្រមូល​ទុក​សម្រាប់​ចែក​ឲ្យ​មន្ទីរពេទ្យ​នានា ដើម្បី​ជួយសង្គ្រោះ​ពលរដ្ឋ។

កម្ពុជា​ត្រូវការ​ឈាម​ប្រមាណ ២​រយ​ប្លោក​ក្នុង​មួយថ្ងៃ​ដើម្បី​យក​ទៅ​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស នៅ​តាម​មន្ទីរពេទ្យ​នានា​នៅ​ទូទាំង​ប្រទេស៕

 

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល