អ្នក​ជំងឺ​កូវីដ ៣២នាក់​បាន​ស្លាប់ ដែល​ជា​ចំនួន​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន

2021-07-02
Share
អ្នក​ជំងឺ​កូវីដ ៣២នាក់​បាន​ស្លាប់ ដែល​ជា​ចំនួន​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន
Photo: RFA

តួលេខ​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ​មិន​បាន​ថយ​ចុះ​នោះ​ទេ តែ​បែរ​ជា​ហក់​ឡើង​ខ្ពស់​មិន​ធ្លាប់​មាន​។ ក្រសួង​សុខាភិបាល​ប្រកាស​នៅ​ថ្ងៃទី០២ កក្កដា​ថា អ្នក​ជំងឺ​ចំនួន ៣២នាក់​ទៀត បាន​ស្លាប់ ដែល​នេះ​ជា​ចំនួន​ស្លាប់​​ច្រើន​បំផុត​តាំង​ពី​ផ្ទុះ​ជំងឺ​កូវីដ-១៩ នៅ​កម្ពុជា​។ ករណី​ថ្មី​ចុង​ក្រោយ​នេះ បាន​ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ-១៩ កើន​ដល់ ៦៦០នាក់ហើយ។

ចំពោះ​ករណី​ឆ្លង​ថ្មី​វិញ តួលេខ​នៅ​តែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ដដែល គឺ​មាន​ចំនួន ៩៦៦នាក់ នៅ​ថ្ងៃ​ដដែល​នេះ។ ក្នុង​ចំណោម​ករណី​ឆ្លង​ថ្មី​នេះ មាន ១៩២នាក់ ជា​ករណី​នាំចូល​ពី​ក្រៅ​ប្រទេស ហើយ​ក្រៅ​ពី​នេះ​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍។

គិត​ត្រឹម​ព្រឹក​​​ថ្ងៃ​ទី២ កក្កដា កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ-១៩ ចំនួន ៥២.៣៥០នាក់ ក្នុង​នោះ អ្នក​ជា​សះ​ស្បើយ​មាន ៤៥.៥០៨នាក់។

ទាក់ទង​រឿង​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ វិញ គិត​ត្រឹម​ថ្ងៃ​ទី១ កក្កដា រដ្ឋាភិបាល​​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​បាន​ជាង ៤លាន ៣សែននាក់ ឬ​ស្មើ​នឹង​ជាង ៤៣% ក្នុង​ចំណោម​អ្នក​​​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​សរុប ១០លាន​នាក់។

ទោះ​ជា​យ៉ាង​នេះ​ក្ដី រយៈ​ពេល​បី​ថ្ងៃ​ចុង​ក្រោយ​នេះ តួលេខ​អ្នក​ឆ្លង​ថ្មី និង​អ្នក​ស្លាប់​បាន​ហក់​ឡើង​ខ្ពស់។​ អ្នក​ឆ្លង​ថ្មី​មាន​ចន្លោះ​ពី​ជាង ៩រយនាក់ ដល់​ជាង ១ពាន់នាក់ ខណៈ​អ្នក​ស្លាប់​វិញ មាន​ចន្លោះ​ពី​ជាង ២០នាក់ រហូតដល់​ជាង ៣០នាក់ក្នុងមួយថ្ងៃ៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល