ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ប្រភេទអូមីក្រុង ២នាក់ថែមទៀត
2022.05.02
ក្រសួងសុខាភិបាលថ្ងៃនេះ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ២នាក់ថ្មីទៀត ដែលជាវីរុសបំប្លែងថ្មីអូមីក្រុង (Omicron) ឆ្លងក្នុងសហគមន៍។
គិតត្រឹមព្រឹកថ្ងៃទី២ ឧសភា កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ ជាង ១៣ម៉ឺន ៦ពាន់នាក់ (១៣៦.២៥៤) ក្នុងនោះអ្នកជាសះស្បើយមានជាង ១៣ម៉ឺននាក់ ៣ពាន់នាក់ (១៣៣.១១៦) និងអ្នកស្លាប់មានចំនួន ៣ពាន់ ៥៦នាក់ (៣.០៥៦)។
ចំពោះការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ វិញ ក្រសួងសុខាភិបាលប្រកាសថា គិតត្រឹមថ្ងៃទី១ ឧសភា រដ្ឋាភិបាលចាក់ជូនពលរដ្ឋ ដែលមានអាយុចាប់ពី ៣ឆ្នាំឡើងបានជាង ១៤លាន ៩សែននាក់ សម្រាប់ដូសទី១ រីឯដូសទី២ ចាក់បានជិត ១៤លាន ២សែននាក់ ហើយដូសទី៣ និងដូសទី៤ រដ្ឋាភិបាលចាក់ជូនពលរដ្ឋបានជាង ១០លាន ៣សែននាក់៕