អ្នក​ជំងឺ​កូវីដ ២៦នាក់​ទៀត​បាន​ស្លាប់ និង​មាន​ករណី​ឆ្លង​ថ្មី​ជិត ១ពាន់​នាក់

2021-07-01
Share
អ្នក​ជំងឺ​កូវីដ ២៦នាក់​ទៀត​បាន​ស្លាប់ និង​មាន​ករណី​ឆ្លង​ថ្មី​ជិត ១ពាន់​នាក់
រូប៖ RFA

តួលេខ​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ និង​ករណី​ឆ្លង​ថ្មី​ប្រចាំថ្ងៃ ​មិន​បាន​ថមថយ​នោះ​ទេ បើ​ទោះជា​កម្ពុជា​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​បាន​ជាង ៤០% យ៉ាង​ណា​ក្តី។

ក្រសួង​សុខាភិបាល​ប្រកាស​នៅ​ថ្ងៃ​ទី១ កក្កដាថា មាន​អ្នក​ស្លាប់​ចំនួន ២៦នាក់​ថែម​ទៀត ​ដែល​ធ្វើ​ឱ្យ​តួលេខ​អ្នក​ស្លាប់​កើន​ឡើង​ដល់ ៦២៨នាក់​ហើយ។ ចំណែក​ករណី​ឆ្លង​ថ្មី​វិញ មាន​ជិត ១ពាន់​នាក់ ៩៩៩ ក្នុង​នោះ ១៣២នាក់ ជា​ករណី​នាំចូល​ពីក្រៅ​ប្រទេស ហើយ​ក្រៅ​ពី​នេះ​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី១ កក្កដា កម្ពុជា​មាន​អ្នក​កើត​ជំងឺកូវីដ-១៩ ជាង ៥ម៉ឺននាក់ (៥១.៣៨៤) ក្នុង​នោះ អ្នក​ជា​សះ​ស្បើយ​មាន​ជិត ៤ម៉ឺន ៥ពាន់នាក់ (៤៤.៨៥៨)

ទាក់ទង​រឿង​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ វិញ គិត​ត្រឹម​ថ្ងៃ​ទី៣០ មិថុនា រដ្ឋាភិបាល​​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​បាន​ជាង ៤លាន ២សែន​នាក់ ឬ​ស្មើ​នឹង​ជាង ៤២% ក្នុង​ចំណោម​អ្នក​​​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​សរុប ១០លាន​នាក់។

ទោះ​ជា​យ៉ាង​នេះ​ក្តី ចាប់ពី​ដើម​សប្ដាហ៍​នេះ​មក តួលេខ​អ្នក​ឆ្លង​ថ្មី និង​អ្នក​ស្លាប់​បាន​ហក់​ឡើង​ខ្ពស់។​ អ្នក​ឆ្លង​ថ្មី​មាន​ចន្លោះ​ពី​ជាង ៧រយនាក់ រហូត​ដល់​ជាង ១ពាន់នាក់ ខណៈ​អ្នក​ស្លាប់​វិញ មាន​ចន្លោះ​ពី​ជិត ២០នាក់ រហូត​ដល់​ជិត ៣០នាក់​ក្នុង​មួយ​ថ្ងៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល