ក្រសួង​សុខាភិបាល​រក​ឃើញ​ជំងឺ​កូវីដ១៩ ចំនួន ៥៦ករណី​សុទ្ធ​ជា​ប្រភេទ​អូមីក្រុង

ដោយ សុជីវី
2022.01.31
ក្រសួង​សុខាភិបាល​រក​ឃើញ​ជំងឺ​កូវីដ១៩ ចំនួន ៥៦ករណី​សុទ្ធ​ជា​ប្រភេទ​អូមីក្រុង
Photo: RFA

ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី៣១ ខែមករា ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​ជំងឺកូវីដ១៩ ចំនួន ៥៦ករណី​បន្ថែម​ទៀត​ដែល​សុទ្ធតែ​ជា​មេរោគ​បំប្លែង​ខ្លួន​ថ្មី អូមីក្រុង (Omicron) ក្នុង​នោះ៩នាក់ ជា​ករណី​នាំចូល​ និង​ចំនួន ៤៧នាក់ទៀត ជា​ករណី​ឆ្លង​ក្នុង​សហគមន៍។

នៅ​ថ្ងៃ​ដដែល​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ញើ​សារ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ប្រុង​ប្រយ័ត្ន ចំពោះ​ជំងឺ​កូវីដ​ប្រភេទ​អូមីក្រុង អំឡុង​ពេល​ដើរ​កម្សាន្ត​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន ខណៈ​មេរោគ​ប្រភេទ​បំប្លែង​ខ្លួន​ថ្មី​នេះ កំពុង​ឆ្លង​រីក​រាល​ដាល​យ៉ាង​លឿន​នៅ​ក្នុង​សហគមន៍ ដោយ​ពុំ​ទាន់​ថយ​ចុះ​វិញ​នៅ​ឡើយ។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី៣១ ខែ​មករា កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ១៩ ប្រមាណ ១២ម៉ឺន​នាក់ (១២១.៣៥៥) ក្នុង​នោះ​អ្នក​ជា​សះ​ស្បើយ​មាន​ជាង ១១ម៉ឺន​នាក់ (១១៧.៥៣៥) និង​អ្នក​ស្លាប់​មាន​ចំនួន​ជាង ៣ពាន់ (.០១៥)

ទាក់ទង​នឹង​ករណី​ចាក់​វ៉ាក់សាំង​វិញ ក្រសួង​អះអាង​ថា គិត​ត្រឹម​ថ្ងៃ​ទី៣០ មករា​ម្សិល​មិញ រដ្ឋាភិបាល​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​ជូន​ពលរដ្ឋ​បាន​ជាង ១៣លាន ៧សែន​នាក់ ក្នុង​ចំណោម​ពលរដ្ឋ​ដែល​ត្រូវ​ចាក់​ប្រមាណ ១៤លាន​នាក់ ដែល​រាប់​ពី​កុមារ​អាយុ​ចាប់​ពី ៥ឆ្នាំ​រហូត​ដល់​មនុស្ស​ពេញវ័យ។ រីឯ​ដូស​ជំរុញ​ទី៣ និង​ទី៤ វិញ រដ្ឋាភិបាល​ចាក់​ជូន​ពលរដ្ឋ​បាន​សរុប​ជាង ៦លាន​នាក់៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។