កម្ពុជា​មានអ្នក​ជំងឺ​កូវីដ១៩ ចំនួន ៨​នាក់​ទៀត​បាន​ស្លាប់ ក្នុង​នោះ ​៥នាក់ មិនបាន​ចាក់​វ៉ាក់សាំង​​បង្ការ

ដោយ សុជីវី
2021-10-26
Share
កម្ពុជា​មានអ្នក​ជំងឺ​កូវីដ១៩ ចំនួន ៨​នាក់​ទៀត​បាន​ស្លាប់ ក្នុង​នោះ ​៥នាក់ មិនបាន​ចាក់​វ៉ាក់សាំង​​បង្ការ
Photo: RFA

អ្នក​ជំងឺ​កូវីដ១៩ ចំនួន ៨​នាក់​ទៀត​បាន​ស្លាប់ ក្នុង​នោះ ​៥នាក់ មិនបាន​ចាក់​វ៉ាក់សាំង​​បង្ការ​ជំងឺ​កូវីដ​។ ចំពោះ​ករណី​ឆ្លង​ថ្មី​មាន ១១២នាក់ ក្នុង​នោះ​មាន ១០នាក់​ជា​ករណី​នាំចូល​ពីក្រៅ​ប្រទេស។ នេះ​ជា​លទ្ធផល​ដែល​បញ្ជាក់​ដោយ​ម៉ាស៊ីន​ពិសោធន៍ ភីស៊ីអារ៍ (PCR)

នៅ​ថ្ងៃ​ដដែល​នេះ ​អាជ្ញាធរ​​នៅ​ខេត្ត​បាត់ដំបង​​បាន​បង្កើត​ក្រុម​ការងារ​គ្រប់គ្រង​និង​ផ្ដល់​យោបល់​ដល់​អ្នក​ជំងឺ​កូវីដ​១៩​កម្រិត​ស្រាល​សម្រាប់​ព្យាបាល​តាម​ផ្ទះ ។ ក្រុម​ការងារ​នេះ​​ ​ធ្វើ​ឡើង​ដើម្បី​សម្រួល​អំពី​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ​សម្រាប់​គ្រប់គ្រង ថែទាំ​ និង​ព្យាបាល​អ្នក​ជំងឺ​កូវីដ​១៩​​កម្រិត​ស្រាល​ និង​អ្នក​ដែល​គ្មាន​រោគសញ្ញា​នៅ​តាម​ផ្ទះ។ ពិនិត្យ​តាម​ដាន​និង​ជួយ​អន្តរាគមន៍​អ្នក​ជំងឺ និង​ណែនាំ​ឱ្យ​ពលរដ្ឋ​បន្ត​អនុវត្ត​វិធាន​សុខាភិបាល​​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ដើម្បី​ទប់​ស្កាត់​ការ​រាតត្បាត​ជំងឺ​កូវីដ​ជា​ដើម។​​​​

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី២៦ តុលា កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ១៩ ចំនួន​ ១១ម៉ឺន ៨ពាន់​នាក់ (១១៨.០០០) ក្នុង​នោះ​អ្នក​ជា​សះ​ស្បើយ​មាន​​ជាង ១១ម៉ឺន​៣ពាន់​នាក់ (១១៣.៥២៧)។ ចំណែក​ករណី​ស្លាប់​វិញ​ ក្រសួង​អះអាង​ថា បាន​កើន​ឡើង​ដល់​២ពាន់​៧៥១​នាក់​ហើយ (២.៧៥១)។

ចំពោះ​ការ​ការ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩​វិញ​ ក្រសួង​សុខាភិបាល​ប្រកាស​ថា គិត​ត្រឹម​ថ្ងៃ​ទី២៥ តុលា រដ្ឋាភិបាល​ចាក់​​ជូន​ពលរដ្ឋ ​ដែល​​មាន​អាយុ​៦​ឆ្នាំ​ឡើង​ទៅ​បាន​កាន់​តែ​ជិត​​សម្រេច​ផែន​ការ​១០០​ភាគ​រយ​ហើយ ក្នុង​ចំណោម​​អ្នក​ដែល​ត្រូវ​ចាក់​សរុប​ជិត ១៤លាន​នាក់៕

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល