កម្ពុជា​មាន​អ្នក​ជំងឺ​កូវីដ១៩ ចំនួន ១២នាក់​ទៀត​ស្លាប់ និង​ឆ្លង​ថ្មី ៤១៦នាក់

ដោយ សេក បណ្ឌិត
2021-09-02
Share
កម្ពុជា​មាន​អ្នក​ជំងឺ​កូវីដ១៩ ចំនួន ១២នាក់​ទៀត​ស្លាប់ និង​ឆ្លង​ថ្មី ៤១៦នាក់
រូប៖ RFA

កម្ពុជា​មាន​អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ១២នាក់​ទៀត​បាន​ស្លាប់ ដែល​ធ្វើ​ឱ្យ​ករណី​ស្លាប់​​ដោយ​សារ​ជំងឺ​នេះ​កើន​ឡើង​ដល់​ជិត ២ពាន់​នាក់​ហើយ ​នៅ​​ថ្ងៃ​ទី២ កញ្ញា។

ចំពោះ​ករណី​ឆ្លង​ថ្មី​វិញ មាន​ ៤១៦នាក់ នៅ​ថ្ងៃ​ដដែល​នេះ ក្នុង​នោះ​ជាង ១រយនាក់ ជា​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស។ 

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី២ កញ្ញានេះ កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ-១៩ ជាង ៩ម៉ឺន​នាក់ ក្នុង​នោះ​អ្នក​ជា​សះស្បើយ​មាន​ជិត ៩ម៉ឺន​នាក់ (៨៩.៥០០)។ 

ក្រសួង​សុខាភិបាល​ប្រកាស​ថា គិត​ត្រឹម​ថ្ងៃ​ទី១ កញ្ញា រដ្ឋាភិបាល​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​បាន​ជាង ៩លាន​នាក់ ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ចាក់​សរុប ១០លាន​នាក់។ ចំណែក​កុមារ និង​យុវជន​ដែល​មាន​អាយុ​ពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ​វិញ ក្រសួង​ប្រកាស​ថា ចាក់​វ៉ាក់សាំង​បាន​ជាង ១លាន ៥សែន​នាក់ ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ចាក់​សរុប​ជិត ២លាន​នាក់៕ 

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល