អ្នកជំងឺ​កូវីដ ១៣នាក់​ទៀត​បាន​ស្លាប់ និង​ឆ្លង​ថ្មី​ជាង ៤រយ​នាក់

ដោយ ខែ សុណង
2021.09.04
អ្នកជំងឺ​កូវីដ ១៣នាក់​ទៀត​បាន​ស្លាប់ និង​ឆ្លង​ថ្មី​ជាង ៤រយ​នាក់
Photo: RFA

អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ១៣នាក់​ទៀត​បាន​ស្លាប់ ដែល​ធ្វើ​ឱ្យ​ករណី​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​កើន​ឡើង​ដល់ ១.៩៥០ នាក់​ហើយ។ ចំពោះ​ករណី​ឆ្លង​ថ្មី​វិញ មាន ៤២២នាក់ នៅ​ថ្ងៃ​ដដែល​នេះ ក្នុង​នោះ ១៣៨នាក់ ជា​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី៤ កញ្ញា កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ-១៩ ជាង ៩ម៉ឺន ៤ពាន់​នាក់ (៩៤.៨៣៩) ក្នុង​នោះ​អ្នក​ជា​សះស្បើយ​មាន​ប្រមាណ ៩ម៉ឺន​នាក់ (៩០.២៧៣)

ទាក់ទង​រឿង​វ៉ាក់សាំង​វិញ វ៉ាក់សាំង​ចិន​ប្រភេទ​ស៊ីណូវ៉ាក់ (Sinovac) ចំនួន ២លាន ៥សែន​ដូស​ទៀត ត្រូវ​បាន​បញ្ជូន​មក​ដល់​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ។ ក្នុង​នោះ វ៉ាក់សាំង ២លាន​ដូស ជា​ការ​បញ្ជា​ទិញ​របស់​រដ្ឋាភិបាល​កម្ពុជា និង ៥សែន​ដូស​ទៀត ជា​ការ​បរិច្ចាគ​របស់​ក្រុមហ៊ុន​ស៊ីណូវ៉ាក់​ដល់​កម្ពុជា។ គិត​ត្រឹម​ថ្ងៃ​ទី៤ កញ្ញា កម្ពុជា​មាន​វ៉ាក់សាំង​ក្នុង​ដៃ​ជាង ២៩លាន​ដូស ក្នុង​នោះ​ភាគ​ច្រើន​ជា​វ៉ាក់សាំង​បញ្ជា​ទិញ​ពី​ប្រទេស​ចិន។

ក្រសួង​សុខាភិបាល​ប្រកាស​ថា គិត​ត្រឹម​ថ្ងៃ​ទី៣ កញ្ញា រដ្ឋាភិបាល​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​បាន​ជាង ៩លាន​នាក់ ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ចាក់​សរុប ១០លាន​នាក់។ ចំណែក​កុមារ និង​យុវជន​ដែល​មាន​អាយុ​ពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ​វិញ ក្រសួង​ប្រកាស​ថា ចាក់​វ៉ាក់សាំង​បាន​ជាង ១លាន ៦សែន​នាក់ ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ចាក់​សរុប​ជិត ២លាន​នាក់៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។