អ្នកជំងឺ​កូវីដ ៩នាក់​ទៀត​បាន​ស្លាប់ និង​ឆ្លង​ថ្មី​ជាង ៦រយ​នាក់

ដោយ សុជីវី
2021-09-13
Share
អ្នកជំងឺ​កូវីដ ៩នាក់​ទៀត​បាន​ស្លាប់ និង​ឆ្លង​ថ្មី​ជាង ៦រយ​នាក់
រូប៖ ក្រសួងសុខាភិបាល

អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ៩នាក់​ទៀត​បាន​ស្លាប់ ដែល​ធ្វើ​ឱ្យ​ករណី​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​កើន​ឡើង​ដល់ ២.០៤៩នាក់​ហើយ គិត​ត្រឹម​ថ្ងៃ​ទី១៣ ខែ​កញ្ញា។ ចំពោះ​ករណី​ឆ្លង​ថ្មី​វិញ មាន ៦២៩នាក់ ក្នុង​នោះ ១១៣នាក់ ជា​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស។

នៅ​ថ្ងៃ​ដដែល​នេះ ក្រសួងសុខាភិបាល ក៏​បាន​ចេញ​សេចក្ដី​ណែនាំ​ស្ដីពី​ការ​បង្កើន​ការ​ប្រុងប្រយ័ត្ន​បន្ថែម​ដើម្បី​ការពារ​ការ​ចម្លង​វីរុស​កូវីដ-១៩ ជាពិសេស​វីរុស​ដែល​បំប្លែង​ខ្លួន​ថ្មីៗ។ ក្រសួងសុខាភិបាល ​លើក​ឡើង​ថា ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ករណី​ឆ្លង​ជំងឺ​កូវីដ ចាប់​ផ្ដើម​ហក់​ឡើង​វិញ នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ដែល​ភាគ​ច្រើន​ផ្ទុះ​នៅ​តាម​ផ្សារ​​លក់ដូរ​ម្ហូប​អាហារ ​និង​គ្រឿង​ឧបភោគ​បរិភោគ។ ក្រសួង​សុខាភិបាល ​អំពាវនាវ​កុំឲ្យ​ប្រជាពលរដ្ឋ​ពឹងផ្អែក​ទាំង​ស្រុង​ទៅ​លើ​វ៉ាក់សាំង​ទាំងស្រុង ​ព្រោះ​អង្គការ​សុខភាព​ពិភព​លោក រក​ឃើញ​ថា វ៉ាក់សាំង​ មាន​ប្រសិទ្ធភាព​ការពារ​មនុស្ស​មិន​ឲ្យ​ឈឺ​ធ្ងន់ធ្ងរ និង​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ស្លាប់ ដោយសារ​ជំងឺ​កូវីដ ប៉ុន្តែ​លទ្ធភាព​នៃ​ការ​ចម្លង វីរុស​កូវីដ​ចំពោះ​បុគ្គល​ដែល​ចាក់​វ៉ាក់សាំង​រួច នៅតែ​អាច​ឆ្លង​បាន ប្រសិនបើ​បុគ្គល​នោះ​មិន​អនុវត្ត​វិធានការ​បង្ការ ​ឲ្យបាន​ខ្ជាប់ខ្ជួន​ទេ​នោះ។ ក្រសួង​សុខាភិបាល ក្រើន​រំលឹក​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​អស់ ចូលរួម​ទទួល​ខុសត្រូវ​ទប់ ស្កាត់​ការ​ចម្លង​វីរុស​​កូវីដ-១៩ ដោយ​បុគ្គល គ្រួសារ សហគមន៍ និង​អាជ្ញាធរ​មូលដ្ឋាន​ ត្រូវ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ'' ៣ ការពារ និង ៣កុំ ''

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី១៣ កញ្ញា​កម្ពុជា មាន​អ្នក​កើត​ជំងឺ​កូវីដ-១៩ ជាង ១០ម៉ឺន​នាក់ (១០០.១១៣) ក្នុង​នោះ​អ្នក​ជា​សះស្បើយ​មាន​ជាង ៩ម៉ឺន ៤ពាន់​នាក់ (៩៤.៣២៩)

ក្រសួង​សុខាភិបាល ​ប្រកាស​ថា គិត​ត្រឹម​ថ្ងៃ​ទី១២ កញ្ញា រដ្ឋាភិបាល​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​បាន​ជាង ៩លាន ៧សែន​នាក់ ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ចាក់​សរុប ១០លាន​នាក់។ ចំណែក​កុមារ និង​យុវជន​ដែល​មាន​អាយុ​ពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ​វិញ ក្រសួង​ប្រកាស​ថា ចាក់​វ៉ាក់សាំង​បាន​ជាង ១លាន ៧សែន​នាក់ ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ចាក់​សរុប​ជិត ២លាន​នាក់៕

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល