មេដឹកនាំរាជរដ្ឋាភិបាល គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្ដាល រយៈពេល ១៤ថ្ងៃ ចាប់ពីម៉ោងសូន្យឈានចូលថ្ងៃទី១៥ រហូតដល់ថ្ងៃទី២៨ ខែមេសា ទាក់ទងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
លោក ហ៊ុន សែន បញ្ជាក់ថា ការបិទខ្ទប់ភូមិសាស្ត្រទាំង ២ខេត្ត ក្រុងនេះ គឺដើម្បីធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់នេះ បុគ្គលគ្រប់រូបត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្នរបស់ខ្លួន ប្រសិនបើគ្មានការចាំបាច់។