អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនឡើងដល់ ២១៤ នាក់ហើយ នៅថ្ងៃទី៣១ ខែឧសភា បន្ទាប់ពីមានអ្នកស្លាប់ថ្មីចំនួន ៥ នាក់បន្ថែមទៀត។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងថ្មីចំនួនជិត៧រយ ( ៦៩០) នាក់ក្នុងនោះភាគច្រើន ជាករណីឆ្លងក្នុងសហគមន៍។
រីឯអ្នកជាសះស្បើយវិញមានចំនួនជាង៤រយ (៤៤៨) នាក់នៅថ្ងៃដដែលនេះ។ គិតត្រឹមព្រឹកថ្ងៃទី៣១ ខែឧសភា កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ ជាង ៣ម៉ឺននាក់ (៣០,០៩៤ ) ក្នុងនោះ អ្នកជាសះស្បើយមានជាង ២ម៉ឺន ២ពាន់នាក់ (២២,៦៣៦នាក់)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។