ក្រសួង​សុខា​ភិបាល​ប្រកាស​កែ​សម្រួល​វិធាន​ការ​ធ្វើ​ចត្តាឡឺស័ក ដល់​មន្ត្រី​ការ​ទូត​ និង​មន្ត្រី​អង្គការ​អន្តរជាតិ​ ដែល​កាន់​ទិដ្ឋាការ​ការទូត

ហេង រស្មី
2020-12-19
Share
ក្រសួង​សុខា​ភិបាល​ប្រកាស​កែ​សម្រួល​វិធាន​ការ​ធ្វើ​ចត្តាឡឺស័ក ដល់​មន្ត្រី​ការ​ទូត​ និង​មន្ត្រី​អង្គការ​អន្តរជាតិ​ ដែល​កាន់​ទិដ្ឋាការ​ការទូត សកម្មភាព​តេស្តរកអ្នក​ឆ្លង​ជំងឺ​គូវីដ១៩។
រូបថត៖ ហ្វេសប៊ុក

គណៈ​កម្មការ​អន្តរ​ក្រសួង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩​ បាន​ប្រកាស​កែ​សម្រួល​នូវ​វិធាន​ការ​សុខាភិបាល​ និង​ការ​ធ្វើ​ចត្តាឡឺស័ក រយៈ​ពេល​១៤​ ថ្ងៃ​ ពេញ​លេញ​ចំពោះ​ អ្នក​ការ​ទូត​ និង​មន្ត្រី​អង្គការ​អន្តរជាតិ​ ដែល​កាន់​ទិដ្ឋាការ​ការទូត​។​ វិធាន​ការ​កែ​សម្រួល​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​មាន​ចំណារ​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ កាល​ពី​ថ្ងៃ​ទី​ ១៨​ ខែ​ ធ្នូ។​

វិធានការ​ថ្មីនេះ តម្រូវឲ្យស្ថាន​តំណាង​បរទេស​ និង​ក្រុម​ការងារ​ អង្គការ​សហប្រជាជាតិ​ នៅ​កម្ពុជា​ ត្រូវ​ធានា​លើ​ការ​ត្រួត​ពិនិត្យ​ឱ្យ​បាន​ហ្មត់ចត់​ ក្នុង​ការ​អនុវត្ត​ របស់​អ្នក​ទទួល​បាន​ទិដ្ឋាការ​ការ​ទូត​កម្ពុជា​(Visa A)​ ការ​ធ្វើ​ចត្តាឡឺស័ក​ ១៤​ ថ្ងៃ​ ពេញលេញ។​ ក្នុង​ករណី​មាន​អ្នក​ដំណើរ​ណា​ម្នាក់​ ដែល​​ធ្វើតេស្ត​មាន​វិជ្ជមាន​ជំងឺ​កូវីដ​ ១៩​ ក្រសួង​សុខា​ភិបាល​ នឹង​បញ្ជូន​ អ្នក​វិជ្ជមាន​ជំងឺ​កូវីដ​ ១៩​ ទៅ​មន្ទីរ​ពេទ្យ​តាម​ការ​កំណត់​របស់​ក្រសួង​សុខាភិបាល​។​

អ្នក​នាំ​ពាក្យ​ក្រសួង​សុខា​ភិបាល​​អ្នក​ស្រី​ ឧិ វណ្ណឌីន​ ប្រាប់​អាស៊ីសេរី​ថា​ ការ​សម្រួល​វិធាន​ការ​ធ្វើ​ចត្តាឡឺស័ក ដល់​មន្ត្រី​ការ​ទូត​ និង​មន្ត្រី​អង្គការ​អន្តរជាតិ​ ដែល​កាន់​ទិដ្ឋាការ​ការទូត គឺ​ដើម្បី​ពង្រឹង​ការ​ទប់​ស្កាត់​ ការ​ចម្លង​ជំងឺ​កូវីដ​ ១៩​។

ការ​ធ្វើ​ចត្តាឡឺស័ក​ ១៤​ ថ្ងៃ​ នោះ​អាច​ធ្វើ​ទៅ​បាន​ នៅ​និវេសនដ្ឋាន​របស់​ស្ថាន​ទូត​ ឬ គេហដ្ឋាន​ដាច់​ដោយ​ឡែក​។ ក្នុង​ករណី​អ្នក​ការ​ទូត​ដែល​មិន​ស្នាក់​នៅ​ក្នុង​ និវេសនដ្ឋាន​ របស់​ស្ថាន​ទូត។ ការ​ធ្វើ​ចត្តាឡឺស័ក​ ១៤ ថ្ងៃ​ ពេញ​លេញ​ នៅ​ក្នុង​សណ្ឋាគារ​ ហ៊ីម៉ាវ៉ារី( Himawari)​ និង​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​ស្ថាន​ទូត​ អង្គការ​អន្តរជាតិ​សាមី​ និង​មន្ត្រី​សុខាភិបាល ហើយ​រាល់​ការ​ចំណាយ​ជា​បន្ទុក​របស់​សាមី​ផ្ទាល់​ខ្លួន។​

ក្នុង​អំឡុង​ពេល​ធ្វើ​ចត្តាឡឺស័ក​រយៈ​ពេល​១៤​ ថ្ងៃ​ ពេញលេញ​នេះ​ មិន​អនុញ្ញាត​ឱ្យ​ជួប​ភ្ញៀវ​ឡើយ៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល