ក្រសួង​សុខាភិបាល​រក​ឃើញ​ជំងឺ​កូវីដ-១៩ មួយ​ករណី​ថ្មី​ទៀត នៅ​ថ្ងៃ​ទី២ តុលា

ដោយ អាស៊ីសេរី
2020-10-02
Share
កូរ៉ូណាវីរុស មេរោគ​វីរុស កូរ៉ូណា
ក្រសួងសុខាភិបាល

ក្រសួងសុខាភិបាល​រក​ឃើញ​ជំងឺ​កូវីដ-១៩ មួយ​ករណី​ថ្មី​ទៀត កើត​លើ​ស្ត្រី​ខ្មែរ​ម្នាក់ អាយុ ៣៣​ឆ្នាំ ធ្វើ​ដំណើរ​មកពី​សហរដ្ឋ​អាមេរិក មក​ដល់​កម្ពុជា កាលពី​ថ្ងៃ​ទី​១៦ កញ្ញា​។ បច្ចុប្បន្ន ស្ត្រី​រូប​នេះ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បាត់ដំបង។

ក្រសួង​បញ្ជាក់​ទៀត​ថា អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​ស្ត្រី​រូប​នោះ មាន​ចំនួន ៤០​នាក់ ហើយ​អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នកជំងឺ​មាន​ចំនួន​០៧ នាក់។ អាជ្ញាធរ​កំពុង​ស្រាវជ្រាវ​រក​អ្នក​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​ជាមួយ​អ្នកជំងឺ​បន្ត​ទៀត ហើយ​នឹង​ប្រកាស​ជា​សាធារណៈ​នៅ​ពេល​បញ្ចប់​ការស្រាវជ្រាវ​នេះ។

គិត​ត្រឹម​ថ្ងៃ​ទី២ តុលា កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ-១៩ ចំនួន ២៧៨​នាក់ ក្នុង​នោះ​ជាសះស្បើយ​ចំនួន ២៧៥​នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន ៣​នាក់ ដោយ​មិនទាន់​មាន​ករណី​ស្លាប់​នៅឡើយ​ទេ។

ទាក់ទង​នឹង​រឿង​កូវីដ-១៩ នេះ​ដែរ ប្រទេស​អាល្លឺម៉ង់​នៅ​ថ្ងៃ​ទី​០១ តុលា បាន​ប្រកាស​ផ្ដល់​ជំនួយ ៧ លាន​យូរ៉ូ ស្មើនឹង​ប្រមាណ ៨ លាន​ដុល្លារ ដល់​កម្ពុជា ដើម្បី​ឆ្លើយតប​ជាបន្ទាន់ ចំពោះ​ផល​ប៉ះពាល់​នៃ​ជំងឺ​រលាក​សួត​ដ៏​កាច​សាហាវ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។