អ្នកជំងឺ​កូវីដ​-១៩ ម្នាក់ទៀត​ស្លាប់ និង​មាន​ករណី​ឆ្លង​ថ្មី​ ៦៩នាក់ នៅ​ថ្ងៃទី​២ មេសា

ដោយ អាស៊ីសេរី
2021-04-02
Share
អ្នកជំងឺ​កូវីដ​-១៩ ម្នាក់ទៀត​ស្លាប់ និង​មាន​ករណី​ឆ្លង​ថ្មី​ ៦៩នាក់ នៅ​ថ្ងៃទី​២ មេសា សកម្មភាព​ធ្វើតេស្តរក​អ្នក​ឆ្លងជំងឺ​កូវីដ១៩ នា​ពេល​កន្លង​ទៅ។
រូប​ពី​ហ្វេសប៊ុក

អ្នកជំងឺ​ម្នាក់​ទៀតហើយ បាន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩​។ ក្រសួងសុខាភិបាល​ឱ្យ​ដឹង​មុន​នេះ​បន្តិច​ថា អ្នកជំងឺ​រូប​នោះ មាន​អាយុ​ ៦១ឆ្នាំ រស់នៅ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។ គាត់​បាន​ស្លាប់​កាលពី​យប់​ថ្ងៃទី១ មេសា ដោយសារ​វិបត្តិ​ផ្លូវដង្ហើម និង​រលាក​សួត​ទាំងសងខាង​ធ្ងន់ធ្ងរ បណ្តាល​មក​ពី​វីរុស​កូវីដ​-១៩​។ ការ​ស្លាប់​របស់​អ្នកជំងឺ​រូប​នេះ បាន​ធ្វើ​ឱ្យ​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ កើន​ដល់​ ១៧នាក់​ហើយ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២ មេសា​។ រីឯ​អ្នកជំងឺ​ ៥នាក់​ទៀត ក្រសួង​សុខាភិបាល​ថា ស្លាប់​ដោយសារ​ជំងឺ​ផ្សេង និង​ម្នាក់ទៀត​ស្លាប់​ពេល​កំពុង​ធ្វើ​ចត្តាឡីស័ក។

ទាក់ទង​នឹង​ចំនួន​អ្នក​ឆ្លង​ក្នុង​សហគមន៍​វិញ តួលេខ​បាន​កើនឡើង​ដល់​ .០១៧នាក់​ហើយ បន្ទាប់​ពី​ក្រសួង​សុខាភិបាល​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ចំនួន ៦៨​នាក់​ទៀត នៅ​ថ្ងៃទី២ មេសា។ អ្នក​ឆ្លង​ថ្មី​ទាំង ​៦៨នាក់​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល ខេត្ត​ស្វាយរៀង និង​ខេត្ត​ព្រះសីហនុ​។ ក្រៅពី​ករណី​ឆ្លង​ក្នុង​សហគមន៍ ក្រសួង​សុខាភិបាល​រក​ឃើញ​ករណី​នាំចូល​ថ្មី​មួយទៀត កើត​លើ​បុរស​ជនជាតិ​ឥណ្ឌូណេស៊ី (Indonesian) អាយុ ៣៤​ឆ្នាំ ស្នាក់​នៅ​ខេត្ត​ព្រះសីហនុ។

ដោយឡែក​ចំពោះ​ករណី​ជាសះស្បើយ​វិញ ក្រសួង​សុខាភិបាល​ឱ្យ​ដឹង​ថា អ្នក​ជំងឺ​ចំនួន ​១៦នាក់ បានជា​សះស្បើយ ដោយ​ពួកគាត់​គឺជា​អ្នក​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ​២០ កុម្ភៈ។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២ មេសា កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ-១៩ ចំនួន ២.៥៤៦នាក់។ ក្នុង​នោះ អ្នកជា​សះស្បើយ​មាន ១.២៥៦​នាក់ ហើយ​អ្នក​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន ១.២៧០នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល