គ្រូពេទ្យ​ស្ម័គ្រចិត្ត​នឹង​វះ​កាត់​មាត់​ឆែប​ឥត​គិត​ថ្លៃ​នៅ​បន្ទាយមានជ័យ

ក្រុម​គ្រូពេទ្យ​វះ​កាត់​ស្ម័គ្រចិត្ត​កម្ពុជា និង​អន្តរជាតិ​មួយ​ក្រុម នឹង​ចុះ​ផ្ដល់​ការ​វះ​កាត់​មាត់​ឆែប និង​ក្រអូម​មាត់​ឆែប​ដល់​ប្រជាពលរដ្ឋ ដោយ​ឥត​បង់​ប្រាក់ នៅ​មន្ទីរពេទ្យ​បង្អែក​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។
ដោយ ឡេង ម៉ាលី
2013-08-15
Share
កុមារ​មាត់​ឆែប ៣០៥ កុមារ​ដែល​រង់​ចាំ​វះកាត់​មាត់​ឆែប​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ខេត្ត​កំពង់ធំ កាល​ពី​ថ្ងៃ​ទី​៦ ខែ​មិថុនា ឆ្នាំ​២០១២។
RFA

កម្មវិធី​ផ្ដល់​វះ​កាត់​មាត់​ឆែប និង​ក្រអូម​មាត់​ឆែប​ដោយ​ឥត​គិត​ថ្លៃ​នេះ គឺ​ជា​កម្មវិធី​របស់​អង្គការ អ៊ុបពើរ៉េហ្សុន ស្មាយ កម្ពុជា (Operation Smile Cambodia) គាំទ្រ​ដោយ​ក្រសួង​សុខាភិបាល និង​សប្បុរសជន ដែល​នឹង​មាន​រយៈពេល​មួយ​សប្ដាហ៍ គឺ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី៨ ដល់​ថ្ងៃ​ទី១៣ ខែ​កញ្ញា ឆ្នាំ​២០១៣។

លិខិត​ជូន​ដំណឹង​របស់​អង្គការ អ៊ុបពើរ៉េហ្សុន ស្មាយ កម្ពុជា ឱ្យ​ដឹង​ថា បេសកកម្ម​ជួយ​វះ​កាត់​មាត់​ឆែប និង​ក្រអូម​មាត់​ឆែប​ដោយ​ឥត​គិត​ថ្លៃ ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​គ្រោង​ផ្ដល់​ការ​វះ​កាត់​ជូន​ចំនួន ៦០​នាក់ ក្នុង​រយៈពេល​មួយ​សប្ដាហ៍​នេះ។

ប្រធាន​រដ្ឋបាល​អង្គការ អ៊ុបពើរ៉េហ្សុន ស្មាយ កម្ពុជា អ្នកស្រី ហ្សារ៉ះ ចេន រ៉ាស់វើត (Zarah Jane A. Rushworth) ឱ្យ​ដឹង​ថា កម្មវិធី​វះ​កាត់​មាត់​ឆែប និង​ក្រអូម​មាត់​ឆែប​ដោយ​ឥត​គិត​ថ្លៃ គឺ​ជា​ការ​សហការ​គ្នា​រវាង​គ្រូពេទ្យ​វះ​កាត់​អន្តរជាតិ និង​គ្រូពេទ្យ​មក​ពី​មន្ទីរពេទ្យ​ព្រះកុសុមៈ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត និង​មន្ទីរពេទ្យ​ព្រះកេតុមាលា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល