ប័ណ្ណសារព័ត៌មាន
2020-11-18
មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន អះអាងថា លោក និងភរិយា និងអ្នករស់នៅជាមួយ មិនមានជំងឺកូវីដ-១៩ ទេ។
2020-11-14
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងនៅថ្ងៃទី១៤ វិច្ឆិកាថា លោក និងក្រុមគ្រួសារ ធ្វើតេស្តលើកទី៣ ប៉ុន្តែក្រុមគ្រូពេទ្យរកមិនឃើញ លោកមានជំងឺកូវីដ-១៩ (Covid-19) នោះទេ។
2020-11-14
មន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី ថា ខាងមន្ត្រីរដ្ឋាភិបាលកម្ពុជា គឺជាអ្នកផ្ដួចផ្ដើមស្នើសុំមិនឲ្យពាក់ម៉ាស់ ក្នុងជំនួបផ្លូវការកាលពីថ្ងៃទី៣ ខែ វិច្ឆិកា។ ការធ្វេសប្រហែសនេះបណ្ដាលឲ្យខ្មែរបួននាក់បានឆ្លងជំងឺកូវីដ-១៩ និងមនុស្សជិតពីរពាន់នាក់ (១ ៦៧៥) ត្រូវក្រសួងសុខាភិបាលដាក់ឲ្យធ្វើចត្តាឡឺស័ករយៈពេល ១៤ ថ្ងៃ។
2020-11-13
កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ចាប់ខ្លួនអ្នកសារព័ត៌មានក្នុងស្រុកម្នាក់ ពាក់ព័ន្ធនឹងករណីលួចដឹកឈើក្រញូង ចេញពីស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ឆ្ពោះទៅខេត្តក្រចេះ។
2020-11-13
ពលរដ្ឋ និងសកម្មជនថ្កោលទោសរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្វេសប្រហែសបណ្ដាលឲ្យកម្ពុជាប្រឈមហានិភ័យនៃការរីករាលដាលជំងឺកូវីដ-១៩ ដោយសារមិនអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល។ ពួកគេទាមទារឲ្យរដ្ឋាភិបាលទទួលខុសត្រូវលើផលប៉ះពាល់ទាំងអស់ លើប្រជាពលរដ្ឋ។
2020-11-11
មន្រ្តីសុខាភិបាលបានធ្វើតេស្ដបានចំនួន ២.៥៦៤តេស្ដ ក្នុងនោះគឺបានធ្វើលើមនុស្សចំនួន ១.៦១៩នាក់ គឺជាអ្នកដែលប្រាស្រ័យទាក់ទងដោយផ្ទាល់ និងប្រយោលនឹងក្រុមគណៈប្រតិភូហុងគ្រី។
2020-11-08
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន រួមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ ចាត់វិធានការតាមផ្នែករៀងៗខ្លួន ជាបន្តបន្ទាប់នៅគ្រាដែលអង្គរក្សម្នាក់របស់លោក ហ៊ុន សែន ដែលបានការពាររដ្ឋមន្ត្រីក្រសួងការបរទេសហុងគ្រី (Hungary) កើតជំងឺកូវីដ-១៩។ ចំណែក អ្នកដែលប៉ះពាល់ផ្ទាល់ ឬពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសហុងគ្រីជិត ៩០០នាក់ ទៀត កំពុងធ្វើចត្តាឡឺស័ក និងធ្វើតេស្តតាមដានជំងឺនេះជាបន្តបន្ទាប់។
2020-11-07
កម្ពុជារកឃើញអ្នកកើតជំងឺកូវីដ-១៩ ៣នាក់បន្ថែមទៀត នៅថ្ងៃទី៧ វិច្ឆិកា គឺមានអង្គរក្សលោក ហ៊ុន សែន ម្នាក់ និងជនបរទេស ២នាក់ ដែលម្នាក់ជាជនជនជាតិឥណ្ឌា និងម្នាក់ទៀតជាជនជាតិប៉ាគីស្ថាន។
2020-11-07
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកំពុងធ្វើចត្តាឡីស័ក បានព្រមានអំពីការផ្ទុះរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ បើមន្ត្រី និងអ្នកពាក់ព័ន្ធទាំងអស់ ធ្វេសប្រហែសក្នុងពេលកំពុងធ្វើធ្វើចត្តាឡឺស័កនេះ។ ប៉ុន្តែ មន្ត្រីសង្គមស៊ីវិល ស្នើឲ្យមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល កុំធ្វេសប្រហែស តាំងពីដំណាក់កាលជួបប្រាស្រ័យទាក់ទងគ្នាជាមួយភ្ញៀវបរទេសម្ល៉េះ។
2020-11-06
ក្រសួងសុខាភិបាល សហការជាមួយសាលារាជធានីភ្នំពេញ សង់មណ្ឌលចត្ដាឡីស័ក ចំនួន៤ អគារ លើផ្ទៃដីប្រមាណ ១ហិកតារ ស្ថិតនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
2020-11-06
ក្រសួងសុខាភិបាលអះអាងថា មនុស្ស ៦២៨នាក់ ដែលបានប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី គ្មានជំងឺកូវីដ-១៩ (Covid-19)។ ទោះជាយ៉ាងណា ពលរដ្ឋ និងសង្គមស៊ីវិលនៅតែព្រួយបារម្ភពីការឆ្លងរីករាលដាលជំងឺ Covid-19នេះ ដោយសារតែពួកគេអះអាងថា មន្ត្រីរដ្ឋាភិបាលមិនអនុវត្តតាមវិធានការសុខាភិបាលឲ្យបានម៉ឺងម៉ាត់។
2020-11-05
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់របស់លោក កំពុងត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក ចំនួន ១៤ថ្ងៃ ក្រោយជួបរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី (Hungary) ដែលមានផ្ទុកជំងឺកូវីដ-១៩។
2020-11-04
ថ្នាក់ដឹកនាំរបបក្រុងភ្នំពេញជាច្រើននាក់ ត្រូវធ្វើតេស្តរកជំងឺកូវីដ-១៩ និងដាក់ឱ្យធ្វើចត្តាឡឺស័ក ក្រោយពេលបានប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី ដែលត្រូវបានគេរកឃើញថា មានផ្ទុកជំងឺកូវីដ-១៩ ក្រោយចាកចេញពីកម្ពុជា។
2020-10-28
ក្រសួងសុខាភិបាលរកឃើញជំងឺកូវីដ-១៩ ពីរករណីបន្ថែមទៀត កើតលើបុរសជនជាតិខ្មែរ អាយុចន្លោះពី ២៣ឆ្នាំ មានស្រុកកំណើតនៅខេត្តពោធិ៍សាត់ និងម្នាក់ទៀតអាយុ ៣៤ឆ្នាំ មានស្រុកកំណើតនៅខេត្តកណ្ដាល។
2020-10-25
ឯកអគ្គរដ្ឋទូតកម្ពុជា លោក អាណាថូលី បូរូវីក (ANATOLY BOROVIK) ថ្លែងកាលពីថ្ងៃទី២២ ខែតុលាថា កម្ពុជា និងរុស្ស៊ីកំពុងពិភាក្សាគ្នាពីកិច្ចសហការ ពីការផ្ដល់វ៉ាក់សាំងការពារជំងឺ-កូវីដ១៩ ដោយប្រទេសរុស្ស៊ី ព្រោះកម្ពុជាបានបញ្ជាក់ពីចំណាប់អារម្មណ៍ចំពោះវ៉ាក់សាំងថ្មីនេះ។