ប័ណ្ណសារព័ត៌មាន
2018-07-19
ពលរដ្ឋរងគ្រោះពីជំនន់ទឹកភ្លៀងនៅតាមខេត្តមួយចំនួន ងឿងឆ្ងល់ពីសកម្មភាពរដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅតែបន្តចុះបង្រៀនពលរដ្ឋគូសសន្លឹកឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជា ខណៈដែលពលរដ្ឋជាច្រើនកំពុងរងគ្រោះពីជំនន់ទឹកភ្លៀង។
2018-07-12
កម្មករកម្មការិនីចំនួន ៤៦នាក់ ក្នុងនោះ ៥នាក់ជាស្ត្រីមានផ្ទៃពោះ បានដួលសន្លប់ នៅថ្ងៃព្រហស្បតិ៍ទី១២ ខែកក្កដានេះ នៅក្នុងរោងចក្រ ដេរស្បែកជើង ជូហួយ ក្នុងខេត្តកំពង់ចាម។
2018-07-09
កម្មករប្រមាណ៥០នាក់ បានដួលសន្លប់នៅរោងចក្រផលិតស្បែកជើង ឈ្មោះ Pontus Footwear ស្ថិតនៅផ្លូវជាតិលេខ៣ ភូមិខ្លាគ្រហឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ។ ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃចន្ទ ទី៩ កក្កដានេះ វេលាម៉ោង ប្រមាណជិត ៨ព្រឹក។
2018-07-04
ពលរដ្ឋរស់នៅភូមិម្លូរព្រៃមួយ ឃុំម្លូរព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ បារម្ភពីសុវត្ថិភាពចំណីអាហារ ដែលកំពុងតាំងលក់តាមជនបទ ភាគច្រើននាំចូលពីប្រទេសវៀតណាម មានតម្លៃថោក។
2018-06-27
ប្រជាពលរដ្ឋខ្មែរ កាន់តែច្រើនឡើងៗ បានចេញទៅព្យាបាលជំងឺនៅប្រទេសថៃ ព្រោះពួកគេបាត់បង់ជំនឿលើគ្រូពេទ្យក្នុងស្រុក និងដោយសារហេតុផលផ្សេងៗ។ ចំពោះបញ្ហានេះ អង្គការសង្គមស៊ីវិលសម្តែងក្តីបារម្ភអំពីវិបត្តិសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ និងប្រទេសជាតិ។
2018-06-23
ក្រសួងសុខាភិបាលប្រកាសហាមឃាត់ការនាំចូល លក់ ចែកចាយ និងផ្សព្វផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) នូវផលិតផលឱសថមួយចំនួនដែលត្រូវបានរកឃើញថា ជាឱសថក្លែងក្លាយ ពុំបានចុះបញ្ជិកា និងគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ។
2018-06-12
ថ្នាក់ដឹកនាំសហជីពមួយរូបស្នើសុំឱ្យបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) មានការអត់ធ្មត់ខ្ពស់ចំពោះមតិរិះគន់ពីសាធារណជន ដើម្បីកែលម្អការផ្ដល់សេវាសាធារណៈដល់កម្មករនិយោជិកទាំងអស់ឱ្យបានកាន់តែប្រសើរ។
2018-05-30
សេចក្ដីថ្លែងការណ៍របស់អង្គការសង់ត្រាល់ ចុះថ្ងៃទី៣០ ខែឧសភា នេះឱ្យដឹងថាការស្វែងរកមូលហេតុពិតនៃការដួលសន្លប់ នឹងធានាថា រោងចក្រនេះអនុវត្តឱ្យបានតឹងរ៉ឹងតាមច្បាប់ស្ដីពីការងារ និងប្រកាសដែលពាក់ព័ន្ធ។
2018-05-30
ក្តីបារម្ភនេះធ្វើឡើង ក្នុងសន្និសីទថ្នាក់ជាតិ លើកទី១ កាលពីថ្ងៃទី២៨ ខែឧសភា ដែលមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បរិស្ថាន ក្រសួងកសិកម្ម និងអ្នកជំនាញផ្នែកវេជ្ជសាស្ត្រ ជាង ២០០នាក់ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្មចម្ការដូង។
2018-05-28
យ៉ាងហោចណាស់កម្មករ-កម្មការិនីចំនួន ១១៧នាក់ ធ្វើការនៅរោងចក្រ Starite (Cambodia) ស្ថិតក្នុងភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល បានដួលសន្លប់ជាបន្តបន្ទាប់ដោយសារពុលក្លិនចំហាយថ្នាំបាញ់ និងផ្សារដែក។
2018-05-27
ការលើកឡើងនេះក្រោយពីពលរដ្ឋ រស់នៅភូមិកសាង ឃុំចង្ក្រង់ ស្រុកចិត្របុរី ជិត ១រយនាក់ បាននាំគ្នាមកព្យាបាលជំងឺនៅមន្ទីរពេទ្យខេត្តក្រចេះ និងមណ្ឌលសុខភាព កាលពីយប់ថ្ងៃទី២៥ ឧសភា។
2018-05-23
ការលើកឡើងពីកង្វល់របស់លោក ហ៊ុន សែន នេះ គឺស្របពេលដែលរបាយការណ៍របស់ក្រសួងសុខាភិបាល ឲ្យដឹងថា ក្នុងឆ្នាំ២០១៧ អត្រាថ្មីនៃការឆ្លងមេរោគអេដស៍មានចំនួនជិត ៦រយនាក់។ របាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ឲ្យដឹងថា ត្រឹមចុងឆ្នាំ២០១៧ អ្នកកើតជំងឺអេដស៍នៅកម្ពុជា មានសរុបចំនួនជិត ៦ម៉ឺននាក់ (៥៨.៣២១)។
2018-05-21
មន្ត្រីសង្គមស៊ីវិលបង្ហើបថា អាជ្ញាធរ និងមន្ត្រីជំនាញ សង្ស័យលើអាជីវកម្មក្រុមហ៊ុនរុករករ៉ែមាស ឈ្មោះ រ៉ុង ឆេង ដែលប្រើសារធាតុ ស្យានីដ (Cyanide) ចម្រាញ់មាស បង្ហូរកាកសំណល់ចូលទឹក បង្កឲ្យកម្រិតទឹកមានជាតិពុលខ្ពស់បំផុត អាចសម្លាប់ជីវិតមនុស្សភ្លាមៗ។
2018-05-20
ពលរដ្ឋចំនួន ៤នាក់ ដែលរស់នៅភូមិវើនសៃ និងភូមិកាឡាន់ ស្រុកវើនសៃ ខេត្តរតនគីរី បានកើតជំងឺរមាស់ស្បែក នៅតាមចង្វែកដៃ និងដងខ្លួន ក្រោយពេលពួកគាត់បូមទឹកទន្លេយកមកប្រើប្រាស់។
2018-05-15
ជនជាតិដើមភាគតិចព្នង៤ភូមិ នៃឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ភ័យព្រួយពីវិបត្តិខ្វះខាតទឹកប្រើប្រាស់ នៅគ្រាដែលទឹកអូរ ពួកគាត់ប្រើប្រាស់ មានសារធាតុពុល។ អ្នកភូមិថា ពលរដ្ឋធ្លាក់ខ្លួនឈឺ បានកើនឡើងជាង ៨០នាក់ សង្ស័យពុលទឹកអូរ ក្នុងនោះ ៤៦នាក់ត្រូវបញ្ជូន ទៅព្យាបាលនៅមន្ទីរពេទ្យស្នួល។
2018-05-11
ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី១០ ឧសភា ដាក់ការសង្ស័យថា ពលរដ្ឋនៅស្រុកកែវសីមា ខែត្រមណ្ឌលគិរី ថា ជាជំងឺរាតត្បាត ដែលកើតមានចំពោះមនុស្ស ៨៤នាក់។
2018-05-09
ពលរដ្ឋរងគ្រោះដោយពុលទឹកព្រែកទេរនៅខេត្តក្រចេះ បានវិលមកផ្ទះវិញស្ទើរតែគ្រប់ក្រុមគ្រួសារ ក្រោយពីសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនេះ។ ចំណែកអាជ្ញាធរនៅតែបន្តយុទ្ធនាការ ចែកទឹកជូនពលរដ្ឋប្រើប្រាស់។ តែអ្នកភូមិបារម្ភថា ការចែកទឹកនោះបានតែមួយរយៈពេលខ្លីប៉ុណ្ណោះ។
2018-05-08
ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែឧសភា បានបង្ហាញលទ្ធផលនៃការធ្វើពិសោធន៍លើទឹកឱ្យដឹងថា ទឹកដែលប្រជាពលរដ្ឋប្រើប្រាស់នៅភូមិស្រែនន និងភូមិអាលច ក្នុងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះនោះ គឺមានសារធាតុគីមីសម្លាប់ស្មៅ និងសម្លាប់សត្វល្អិតកម្រិតខ្ពស់។
2018-05-08
ពលរដ្ឋរស់នៅភូមិស្រែនន ឃុំកន្ទួត ស្រុកចិត្របូរី ខេត្តក្រចេះ ដែលស្លាប់ដោយសង្ស័យពុលទឹកព្រែកនោះ ភាគច្រើនមិនត្រូវបានធ្វើបុណ្យឲ្យសពទេ ដោយសារក្រុមគ្រួសាររវាល់រត់ចោលផ្ទះសម្បែងទៅជ្រកនៅកន្លែងផ្សេងបណ្ដោះអាសន្នសិន ព្រោះបារម្ភពីបញ្ហាសុខភាព។
2018-05-07
ប្រជាពលរដ្ឋ ចំនួន១១នាក់ហើយ បានស្លាប់ និង ជាង ១រយនាក់ទៀតកំពុងសង្គ្រោះជាបន្ទាន់ នៅមន្ទីរពេទ្យនៅឡើយ កាលពីរសៀលថ្ងៃទី០៦ ឧសភា ដោយសារពលរដ្ឋទាំងនោះ បានបរិភោគទឹកព្រែក ដែលគេសង្ស័យថា មានសារធាតុពុល។
2018-04-29
ប៉ូលិសខេត្តព្រះសីហនុ នៅថ្ងៃទី២៩ មេសា បានអះអាងថា បានឃាត់ខ្លួនជនសង្ស័យម្នាក់ជាបុគ្គលិកនៅក្នុងក្លឹបកម្សាន្តមួយ ក្នុងខេត្តព្រះសីហនុ ក្រោយពីក្មេងប្រុស ៣នាក់ មានអាការៈប្រកាច់ទន់ដៃទន់ជើង ដោយសារបុរសម្នាក់នេះ បានដាក់ថ្នាំញៀនក្នុងទឹកក្រូចឲ្យក្មេងផឹក។
2018-04-22
កម្ពុជាមានអត្រាស្ត្រីស្លាប់ ដោយសារជំងឺមហារីកស្បូន ដល់ ៩០០នាក់ ក្នុងចំណោម អ្នកកើតជំងឺ ប្រមាណជាង ១.៥០០នាក់ ក្នុងមួយឆ្នាំៗ ដែលភាគច្រើន ជាពលរដ្ឋក្រីក្រ។
2018-04-05
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល ចេញសេចក្ដីថ្លែងការណ៍មួយ នៅថ្ងៃទី០៤ មេសា អំពាវនាវដល់ពលរដ្ឋឱ្យប្រុងប្រយ័ត្នការចម្លងមេរោគ និងពុលចំណីអាហារជាយថាហេតុ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ។
2018-02-20
ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ចាម អំពាវនាវឱ្យពលរដ្ឋនៅក្នុងខេត្តនេះទាំងអស់ ដែលមានជំងឺភ្នែកឡើងបាយ នាំគ្នាមកពិនិត្យ និងពិគ្រោះជំងឺភ្នែក ដើម្បីចុះឈ្មោះ និងវះកាត់ជូនដោយឥតគិតថ្លៃ។
2018-02-17
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងបញ្ជូនមន្ត្រីជំនាញបសុពេទ្យខេត្តព្រៃវែង និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រសួងកសិកម្ម ឲ្យចុះទៅពិនិត្យតំបន់ដែលផ្ទុះជំងឺផ្ដាសាយបក្សីនៅស្រុកបាភ្នំ ខេត្តព្រៃវែង។
2018-02-09
ក្រសួងសុខាភិបាល ព្រមានអំពីការផ្ទុះជំងឺគ្រុនឈាមដែលអាចកើតមានទ្រង់ទ្រាយធំនៅក្នុងឆ្នាំ២០១៨ នេះ។ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល កំពុងចាត់វិធានការជូនដំណឹងដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់នៅតាមបណ្ដាខេត្តនានា ឲ្យត្រៀមទប់ទល់នឹងជំងឺគ្រុនឈាមនេះ។
2018-02-05
បញ្ហាសុខភាពជាបន្ទុកធ្ងន់ធ្ងរមួយក្នុងចំណោមបន្ទុកជាច្រើនទៀត ចំពោះពលរដ្ឋខ្មែរបច្ចុប្បន្ន។ បន្ទុកនេះ គឺក្នុងពេលដែលសេវាថែទាំសុខភាពនៅទន់ខ្សោយនៅឡើយ។ ទន្ទឹមគ្នានឹងភាពទន់ខ្សោយនៃសេវាថែទាំសុខភាព ដែលជាកត្តាសង្គម ក៏មានបញ្ហាផ្ទាល់ខ្លួនដែរ គឺទាក់ទងនឹងការបរិភោគចំណីអាហារ។
2018-02-04
កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនៃក្រសួងសុខាភិបាល លើកឡើងថានៅឆ្នាំ ២០១៨ ជំងឺគ្រុនឈាមនឹងរាតត្បាតធំជាថ្មីទៀត។ គេហទំព័រហ្វេសប៊ុក (Facebook) របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងផ្សព្វផ្សាយកាលពីថ្ងៃទី២ កុម្ភៈ ។
2018-02-02
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង អំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស ឲ្យប្រុងប្រយ័ត្នចំពោះការបរិភោគអាហារ ជាពិសេស កុំបរិភោគ និងលក់សាច់បក្សីឈឺ ឬងាប់ ដើម្បីការពារការឆ្លងនូវជំងឺផ្ដាសាយបក្សី អេច្ឆ.ហ្វាយ.អ៊ិន.វ័ន (H5N1)។
2018-01-25
ក្រសួងសុខាភិបាល បានអំពាវនាវសាជាថ្មីនៅថ្ងៃទី២៥ ខែមករា នេះ ឲ្យប្រជាពលរដ្ឋមានអនាម័យឲ្យបានខ្ពស់ និងកុំបរិភោគត្រីក្រពត ៣ប្រភេទ ក្នុងចំណោមត្រីក្រពត ដែលមាន ១០ប្រភេទនៅកម្ពុជា ព្រោះថា ត្រីក្រពត ៣ប្រភេទនោះមានជាតិពុល អាចបណ្ដាលឲ្យមានជំងឺធ្ងន់ធ្ងរ និងស្លាប់បាននៅពេលជាតិពុលបានជ្រាបទៅប៉ះពាល់ប្រព័ន្ធសរសៃប្រសាទកណ្ដាល។