ប័ណ្ណសារព័ត៌មាន
2024-10-07
ជំងឺកូវីដ១៩ បានឆ្លងនៅកម្ពុជាមានជិត១សែន ៤ម៉ឺននាក់ (១៣៩.៣២៤) គិតចាប់តាំងឆ្នាំ២០១៩មក។ រីឯអ្នកស្លាប់ស្លាប់សរុបចំនួន ៣.០៥៦នាក់។
2024-03-14
អ្នកជំនាញផ្នែកសុខាភិបាល និងអ្នកឃ្លាំមើល ចង់ឃើញរដ្ឋាភិបាលធ្វើកំណែទម្រង់ប្រព័ន្ធសុខាភិបាលស៊ីជម្រៅ ដើម្បីធានាសុវត្ថិភាព ប្រសិទ្ធភាព និងការផ្តល់កិច្ចគាំពារសម្រាប់អ្នកជំងឺគ្រប់ស្រទាប់វណ្ណៈ។ ការលើកឡើងនេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំពាវនាវឱ្យពលរដ្ឋមានជំនឿលើប្រព័ន្ធសុខាភិបាល ទាំងដែលមន្ត្រីក្រុមបក្ខពួក និងក្រុមគ្រួសាររបស់ខ្លួនពេលមានជំងឺតែងរត់ទៅព្យាបាលជំងឺនៅក្រៅប្រទេស។
2024-03-08
ស្ត្រីខ្មែរបារម្ភគ្រោះថ្នាក់ពេលអត់លុយសម្រាលកូន និងនៅតែមិនទុកចិត្ត សេវាមន្ទីរពេទ្យរដ្ឋ។ ពួកគាត់ស្នើឱ្យរដ្ឋាភិបាលជួយជ្រោមជ្រែង ទាំងសេវាសម្រាលកូន និងជីវភាពម្ដាយនិងទារកឱ្យបានសមរម្យ។
2024-02-22
ក្រសួងសុខាភិបាលប្រកាសនៅថ្ងៃទី២១ ខែកុម្ភៈ ក្រោយពីរកឃើញក្មេងស្រីម្នាក់អាយុ ១៧ឆ្នាំ ឆ្លងជំងឺផ្ដាសាយបក្សី ប្រភេទហាស់៥ អ៊ិន១ (H5N1) នៅស្រុកឈូក ខេត្តកំពត។
2024-02-15
បញ្ហានេះ កំពុងកើតមានលើស្ត្រីខ្មែរជាច្រើនជាកម្មការិនីធ្វើការនៅតាមរោងចក្រនានាដោយសារតែបច្ចុប្បន្ន នៅតាមរោងចក្រមិនមានទារកដ្ឋានសម្រាប់ឱ្យម្ដាយយកកូនមកផ្ញើដើម្បីបំបៅដោះឱ្យបានត្រឹមត្រូវនិងទៀតទាត់នៅឡើយ។
2024-02-13
ក្មេងប្រុសម្នាក់ទៀតឆ្លងជំងឺគ្រុនផ្ដាសាយបក្សី ប្រភេទហាស់៥អ៊ិន១ (H5N1) ស្លាប់នៅភូមិកាប៉ូ១ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ កាលពីថ្ងៃទី១១ ខែកុម្ភៈ។
2024-02-11
ចាប់តាំងពីឆ្នាំ ២០០៥ រហូតដល់ពេលនេះ កម្ពុជាបានរកឃើញករណីជំងឺផ្ដាសាយបក្សី (H5N1) ឆ្លងលើមនុស្សចំនួន ៥៩ នាក់ហើយ ក្នុងនោះអ្នកស្លាប់មានចំនួន ៤០ នាក់។ ក្រសួងសុខាភិបាលក្រើនរំឭកដល់ពលរដ្ឋឱ្យប្រុងប្រយ័ត្នជានិច្ចចំពោះជំងឺផ្ដាសាយបក្សី ព្រោះជំងឺនេះនៅតែបន្តគំរាមកំហែងដល់សុខភាពពលរដ្ឋ។ ដើ
2024-02-10
សេចក្តីប្រកាសព័ត៌មានរបស់អង្គការយូនីសេហ្វ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឲ្យដឹងថា គណៈប្រតិភូទាំង១០រូបនោះ ក៏បានទៅពិនិត្យកម្មវិធីមួយចំនួន នៅខេត្តសៀមរាប និងនៅភូមិបណ្តែតទឹកមាត់ខ្លា នៅតំបន់ទន្លេសាប ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាល និងបញ្ហាប្រឈមមួយចំនួន រួមមានជំងឺឆ្លងគ្រប់ប្រភេទសំរាប់កុមារ។
2024-02-09
មជ្ឈមណ្ឌលប្រយុទ្ធនិងបង្ការជំងឺឆ្លង (CDC) របស់សហរដ្ឋអាមេរិក ប្តេជ្ញាបន្តជួយដល់ក្រសួងសុខាភិបាល លើកម្មវិធីសុខភាពសាធារណៈ និងផែនការលុបបំបាត់ជំងឺគ្រុនចាញ់ឲ្យអស់នៅក្នុងឆ្នាំ ២០២៥ ខាងមុខ។
2024-02-02
មន្ត្រីសង្គមស៊ីវិលផ្នែកចិញ្ចឹមសត្វ និងម្ចាស់កសិដ្ឋានចិញ្ចឹមមាន់លើកឡើងស្រដៀងៗថា រដ្ឋាភិបាលគួររឹតបន្តឹងការនាំចូលសាច់បង្កក និងកាត់បន្ថយការនាំចូលសាច់សត្វពីក្រៅប្រទេស ដើម្បីលើកកម្ពស់សុខភាពសាធារណៈ។ ការលើកឡើងបែបនេះ ក្រោយពីអាជ្ញាធរចាប់បានជើងមាន់បង្កករាប់តោនបន្ថែមទៀត ដែលលួចនាំចូលតាមច្រករបៀង ក្នុងខេត្តស្វាយរៀង។
2024-02-02
អតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន អះអាងថា ភរិយារបស់លោក អ្នកស្រី ប៊ុន រ៉ានី មានសុខភាពល្អប្រសើរក្រោយទទួលបានការព្យាបាលពីគ្រូពេទ្យកាល់ម៉ែត បន្ទាប់ពីភរិយារបស់លោកបានដួលក្នុងបន្ទប់សម្រាក ហើយប៉ះដល់ក្បាល កាលពី៤ថ្ងៃមុន។
2024-01-28
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្កើតក្រុមគ្រូពេទ្យថែទាំព្រះរាជសុខភាពព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ដើម្បីពិគ្រោះយោបល់ និងពិនិត្យមើលស្ថានភាពព្រះរាជសុខភាព។
2024-01-27
ក្រសួងសុខាភិបាលប្រកាសហាមប្រជាពលរដ្ឋកុំប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺគ្រុនឈាមឈ្មោះ «Qdenga» ដែលនៅពុំទាន់បានការទទួលស្គាល់ជាផ្លូវការ ពីអង្គការសុខភាពពិភពលោក (WHO) និងនាយកដ្ឋានចំណីអាហារ និងឱសថសហរដ្ឋអាមេរិក (FDA) នៅឡើយ។
2024-01-22
ពលរដ្ឋលើកឡើងថា សេវាកម្ម និងគុណភាពនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យតាមបណ្ដាខេត្តមិនល្អ ទើបពួកគាត់ធ្វើដំណើរមកព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផា។ មន្ត្រីសង្គមស៊ីវិលថា រដ្ឋាភិបាលគួរតែបង្ហាញឆន្ទៈពិតប្រាកដដើម្បីលើកកម្ពស់វិស័យសុខាភិបាលតាមបណ្ដាខេត្តដែលពលរដ្ឋកំពុងត្រូវការ។
2024-01-06
ក្រសួងសុខាភិបាលរកឃើញជំងឺអុតស្វា (Monkeypox) ចំនួន ២ករណីបន្ថែមដោយសរុប ៣ករណី កាលពីយប់ថ្ងៃទី៣ ខែមករា។ គ្រូពេទ្យដាក់ឲ្យអ្នកជំងឺទាំងនោះសម្រាកព្យាបាល ដាច់ដោយឡែកនៅមន្ទីរពេទ្យ។