ប័ណ្ណសារព័ត៌មាន
2013-03-20
ភូមិចល័តបណ្ដែតទឹកពាមតាអួ ឃុំកែវពណ៌ ស្រុកពួក មានប្រជាពលរដ្ឋរស់នៅក្នុងបឹងទន្លេសាប ប្រមាណជាង ២៧០គ្រួសារ ដែលបច្ចុប្បន្ន ពួកគាត់កំពុងប្រឈមមុខនឹងបញ្ហាខ្វះទឹកស្អាត និងគ្មានមណ្ឌលសុខភាព។
2013-03-16
គេហទំព័រជាភាសាអង់គ្លេសមួយឈ្មោះ ខេមបូឌាធួរ (Cambodia Tours) បានចាត់ទុកប្រទេសកម្ពុជា ថាជាប្រទេសដែលកំពុងអភិវឌ្ឍន៍ និងមានប្រជាពលរដ្ឋក្រីក្រប្រមាណ ៤០% កំពុងរស់នៅដោយខ្វះទឹកស្អាតប្រើប្រាស់។ ទឹកស្អាត គឺមានសារសំខាន់យ៉ាងខ្លាំង ជួយដល់ប្រជាពលរដ្ឋឱ្យមានសុខភាពល្អ មានអនាម័យ ដើម្បីជៀសផុតពីជំងឺផ្សេងៗ។
2013-03-14
អន្តរក្រសួង ដែលមានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងសុខាភិបាល រួមទាំងមន្ត្រីមកពីស្ថាប័នអង្គការអន្តរជាតិនានាមួយចំនួនទៀត នៅថ្ងៃទី១៤ ខែមីនា បានបើកកិច្ចពិភាក្សាគ្នាអំពីវិធានការការពារទប់ស្កាត់ការរីករាលដាលជំងឺគ្រុនផ្ដាសាយបក្សី ដែលបង្កដោយមេរោគH5N1។
2013-03-10
ទោះបីប្រទេសកម្ពុជា បានកាត់បន្ថយអត្រាឆ្លងមេរោគអេដស៍ (HIV) ពីចំនួនខ្ពស់ប្រហែល ២ភាគរយ នៅឆ្នាំ១៩៩៨ មកត្រឹមប្រហែល ០.៨ភាគរយ នៅឆ្នាំ២០១១ ក៏ដោយ ក៏បច្ចុប្បន្នបញ្ហាឆ្លងមេរោគដ៏សាហាវមួយនេះនៅតែប្រឈមក្នុងកម្រិតខ្ពស់នៅឡើយ។
2013-03-02
ករណីចម្លងជំងឺផ្ដាសាយបក្សី (H5N1) ពីសត្វស្លាបទៅមនុស្ស បានកើនដល់ ៩ករណី និងបានសម្លាប់មនុស្ស ៨នាក់ហើយ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០១៣ នេះ។ ដើម្បីបង្កើនការទប់ស្កាត់ការរីករាលដាលបន្តនៃជំងឺនេះ រដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១ ខែមីនា បានចេញសារាចរណែនាំដល់ស្ថាប័នពាក់ព័ន្ធអនុវត្ត និងចាត់វិធានការបន្ទាន់ភ្លាមៗ។
2013-03-01
ភារធារីនៃស្ថានទូតជប៉ុន នៅប្រទេសកម្ពុជា តំណាងឲ្យរាជរដ្ឋាភិបាលជប៉ុន លោក ហ៊ីហ្គួជី យូស៊ីហ៊ីរ៉ូ (Higuchi Yoshihiro) នៅថ្ងៃទី១ ខែមីនា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយវេជ្ជបណ្ឌិតជំនាញខាងព្យាបាលត្រចៀក គឺលោក គ្លីន វូហ្គេន (Glyn Vaughan) មកពីអង្គការសុខភាពត្រចៀកនៅប្រទេសកម្ពុជា។