ប័ណ្ណសារព័ត៌មាន
2013-04-26
ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនៅតាមប្រព័ន្ធផ្សព្វផ្សាយនានា មានដូចជា តាមកញ្ចក់ទូរទស្សន៍ ស្ថានីយវិទ្យុ លើទំព័រកាសែត និងនៅតាមផ្ទាំងពាណិជ្ជកម្មនៅតាមទីសាធារណៈនានា គឺជាមធ្យោបាយទាក់ទាញមួយដ៏មានប្រសិទ្ធភាពបំផុតក្នុងការជំរុញឲ្យមានអ្នកសម្រេចចិត្ត ដើម្បីការសាកល្បង និងបន្តប្រើប្រាស់គ្រឿងស្រវឹង។
2013-04-26
មានមនុស្សប្រមាណ ១.៥០០នាក់ នាំគ្នាប្រារព្ធធ្វើទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ រួមនឹងទិវាគ្រុនចាញ់ពិភពលោកឆ្នាំ២០១៣ ក្រោមប្រធានបទ "វិនិយោគក្នុងអនាគត ដើម្បីប្រយុទ្ធនឹងជំងឺគ្រុនចាញ់"។
2013-04-25
មន្ត្រីក្រសួងកសិកម្ម បានបង្ហាញត្រីក្រពតមានជាតិពុល ៣ប្រភេទ ដើម្បីទប់ស្កាត់កុំឲ្យប្រជាពលរដ្ឋយកទៅចំអិនបរិភោគ ព្រោះនាំឲ្យគ្រោះថ្នាក់។ ការអំពាវនាវនេះ បន្ទាប់ពីមានប្រជាពលរដ្ឋតាមខេត្តមួយចំនួន បានបាត់បង់ជីវិតក្រោយយកត្រីក្រពត មានជាតិពុលខ្ពស់ទៅចំអិនបរិភោគរួចមក។
2013-04-21
បុរសអ្នកភូមិ ២នាក់ បានស្លាប់ និងអ្នកភូមិជាច្រើននាក់ទៀតត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ដោយសារការហូបត្រីក្រពត។
2013-04-13
វិស័យសុខាភិបាល បានរងការរិះគន់ជាច្រើនក្នុងរយៈពេលចុងក្រោយនេះ ជុំវិញគ្រូពេទ្យមិនបានគោរពក្រមសីលធម៌គ្រូពេទ្យ និងបាត់បង់ការទទួលខុសត្រូវចំពោះអ្នកជំងឺ ជាពិសេសករណីដែលធ្វើឲ្យស្ត្រីលក់លៀសហាលម្នាក់ សម្រាលកូននៅលើផ្លូវរថភ្លើងចំថ្ងៃបុណ្យចូលឆ្នាំចិនកន្លងមក។
2013-04-12
ជំងឺគ្រុនឈាម មានការកើនឡើងក្នុងអំឡុង ៣ខែដើមឆ្នាំ២០១៣ នេះ បើប្រៀបធៀបទៅនឹងអំឡុងពេលដូចគ្នា កាលពីឆ្នាំ២០១២។
2013-04-10
ក្រសួងសុខាភិបាល បានបង្ហាញពីឆន្ទៈចង់ប្រយុទ្ធប្រឆាំងជាមួយមេរោគអេច.អាយ.វី (HIV) ដើម្បីឱ្យអ្នកកើតជំងឺអេដស៍ថយចុះមកដល់កម្រិតសូន្យ នៅក្នុងឆ្នាំ២០២០ ខាងមុខ ប្រសិនបើគេអាចធ្វើទៅបាន។
2013-04-09
អង្គការសុខភាពពិភពលោក បានឲ្យដឹងថា រយៈកាល ១០ឆ្នាំកន្លងមកនេះ ជំងឺគ្រុនផ្ដាសាយបក្សី បានសម្លាប់មនុស្សជាង ៣៧០នាក់ ក្នុងពិភពលោក។ បច្ចុប្បន្ន កម្ពុជា កំពុងតាមដាន និងពិនិត្យដោយយកចិត្តទុកដាក់នូវការរាតត្បាតនៃជំងឺផ្ដាសាយបក្សីនៅក្នុងប្រទេស និងនៅប្រទេសដទៃទៀត រួមមានវៀតណាម និងចិន។
2013-04-04
មានកុមារាកម្ពុជា អាយុ ៥ឆ្នាំម្នាក់ទៀតហើយ ដែលរកឃើញថា មានវីរុស H5N1 នៃជំងឺផ្ដាសាយបក្សី។
2013-04-03
មជ្ឈមណ្ឌលសុខភាពផ្លូវចិត្តកុមារ និងយុវវ័យរបស់អង្គការការីតាស (CARITAS) ប្រារព្ធទិវាផ្សព្វផ្សាយអូទីស្សឹម ពិភពលោក (World Autism Awareness Day) (បញ្ហាមិនគ្រប់លក្ខណៈរបស់កុមារ) ដល់គរុនិស្សិតជិត ៥០០នាក់ នាខេត្តកណ្ដាល នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៣។
2013-04-01
គ្រឿងស្រវឹងជាមូលហេតុចម្បងទី២ នៃគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើនពាន់នាក់ក្នុងមួយឆ្នាំៗ និងខាតបង់ថវិកាអស់ជាច្រើនរយលានដុល្លារ។