ប័ណ្ណសារព័ត៌មាន
2013-06-26
ជំងឺគ្រុនឈីក (CHIK) បណ្ដាលមកពីមេរោគ ឈីគុនហ្គុនយ៉ា (Chikungunya Virus = CHIKV) កំពុងកម្រើកឡើងវិញហើយនៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ខណៈមេឃចាប់ផ្ដើមធ្លាក់ភ្លៀងនាដើមរដូវវស្សាឆ្នាំ២០១៣។
2013-06-23
មន្រ្តីកម្មវិធីជាតិប្រយុទ្ធជំងឺគ្រុនឈាមបានបញ្ជាក់ថា ជំងឺគ្រុនឈាមកំពុងមានសន្ទុះកើនឡើងគួរឲ្យកត់សំគាល់ នៅក្នុងរដូវវស្សា ឬរដូវភ្លៀងធ្លាក់ ពិសេសគឺនៅខេត្តកណ្ដាល និងខេត្តសៀមរាប ពីព្រោះតំបន់ទាំងពីរនោះ សត្វមូសស៊ាំនឹងថ្នាំអាបែត ដែលគេធ្លាប់ដាក់ក្នុងពាងទឹក ដើម្បីការពារកុំឲ្យកើតមូសខ្លាដែលជាភ្នាក់ងារចម្លងមេរោគគ្រុនឈាម។
2013-06-21
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ចៃកា (JICA) បានចុះកិច្ចព្រមព្រៀងថ្មីមួយទៀតដោយផ្ដល់នូវហិរញ្ញប្បទានជំនួយឥតសំណងតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅលើគម្រោងទឹកស្អាតសម្រាប់ខេត្តបាត់ដំបង និងខេត្តកំពង់ចាម ក្នុងទឹកប្រាក់ចំនួនជាង ៣៣លានដុល្លារអាមេរិក ក្នុងចំណោមទឹកប្រាក់សរុប ៣៦លានដុល្លារ។
2013-06-17
ក្រុមគ្រូពេទ្យផ្នែកព្យាបាលភ្នែកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលមានជំងឺភ្នែក ជាពិសេសប្រជាពលរដ្ឋក្រីក្រនៅតាមខេត្តនានា មេត្តារួសរាន់អញ្ជើញមកព្យាបាលវះកាត់ភ្នែកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយឥតគិតថ្លៃ។
2013-06-14
អង្គការព្រះពុទ្ធសាសនាដើម្បីសុខភាព បានផ្តល់ជំនួយឧបត្ថម្ភថវិកាបង់ថ្លៃព្យាបាលអ្នកក្រីក្រ ទៅមន្ទីរពេទ្យរដ្ឋ សម្រាប់ការព្យាបាលនៅខេត្តតាកែវ។ ប៉ុន្តែនៅចុងឆ្នាំ២០១២ មកដល់ឆ្នាំ២០១៣ ថវិកាជំនួយនោះត្រូវគ្រូពេទ្យតាមមន្ទីរពេទ្យខ្លះក្នុងខេត្តតាកែវ ត្អូញថាមិនបានសងថ្លៃព្យាបាលមកមន្ទីរពេទ្យវិញតាំងពីខែតុលា មក។
2013-06-12
នៅដើមរដូវធ្លាក់ភ្លៀងឆ្នាំ២០១៣ នេះ ជំងឺគ្រុនឈីក (Chik) បានកើតមានច្រើនជាងឆ្នាំ២០១២ ទៅលើកុមារ និងមនុស្សពេញវ័យនៅបណ្ដាស្រុក និងក្រុងក្នុងខេត្តរតនគិរី។ ប្រជាពលរដ្ឋភាគច្រើនមិនបានយល់ដឹងពីជំងឺនេះ ហើយមានការព្រួយបារម្ភ និងភ័យខ្លាចជំងឺនេះរាតត្បាតធ្វើឲ្យគ្រោះថ្នាក់បាត់បង់ជីវិតដូចជំងឺគ្រុនឈាម។
2013-06-06
មន្ត្រីសាលារាជធានីភ្នំពេញ រួមនឹងមន្ត្រីអាជ្ញាធរខណ្ឌដូនពេញ ធ្វើយុទ្ធនាការហាមឃាត់ចំពោះការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ នៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៣។