ប័ណ្ណសារព័ត៌មាន
2014-12-31
ចំនួនអ្នកផ្ទុកមេរោគអេដស៍នៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង បានកើនឡើងដល់ជាង ២០០នាក់ហើយ គិតត្រឹមថ្ងៃទី៣០ ខែធ្នូ។
2014-12-28
ពលរដ្ឋដែលផ្ទុកមេរោគអេដស៍នៅឃុំរកា ខេត្តបាត់ដំបង កើនឡើងដល់ចំនួន ១៩០នាក់ហើយ គិតត្រឹមថ្ងៃទី២៦ ធ្នូ។ ប្រជាពលរដ្ឋគិតថា តួលេខនេះអាចនឹងមានការកើនឡើងជាបន្តទៀត ខណៈដែលពលរដ្ឋនៅឃុំរកា នៅតែបន្តនាំគ្នាទៅពិនិត្យឈាមដើម្បីរកមេរោគអេដស៍។
2014-12-27
ពលរដ្ឋដែលរកឃើញថាមានមេរោគអេដស៍ នៅឃុំរកា ខេត្តបាត់ដំបង កើនឡើងដល់ចំនួន ១៩០នាក់ហើយ គិតត្រឹមថ្ងៃទី២៦ ធ្នូ។
2014-12-23
ក្រុមប្រជាពលរដ្ឋដែលឆ្លងមេរោគអេដស៍ជាច្រើនគ្រួសារ នៅភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង សម្ដែងក្ដីបារម្ភចំពោះកូនចៅរបស់ខ្លួន ខ្លាចពិបាករកគូស្រករនៅថ្ងៃអនាគត។ ការព្រួយបារម្ភនេះ កើតមានបន្ទាប់ពីពួកគាត់ធ្វើតេស្ដឈាមនៅមណ្ឌលសុខភាពរកា រកឃើញថាមានផ្ទុកមេរោគអេដស៍។
2014-12-22
តាមការសាកសួររបស់សមត្ថកិច្ចខេត្តបាត់ដំបង ឲ្យដឹងថា គ្រូពេទ្យដែលអ្នកភូមិសង្ស័យជាអ្នកចម្លងមេរោគអេដស៍ដល់ប្រជាពលរដ្ឋនៅភូមិរកា ស្រុកសង្កែ ខេត្តបាត់ដំបង នោះ បានប្រើស៊ីរាំងរួមគ្នាដើម្បីព្យាបាលអ្នកជំងឺ។
2014-12-22
ប្រធានគណៈកម្មការទី៨នៃរដ្ឋសភា ទទួលបន្ទុកផ្នែកសុខាភិបាលសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី អំពាវនាវឲ្យរដ្ឋាភិបាលស្វែងរកកញ្ចប់ថវិកាផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋដែលផ្ទុកមេរោគអេដស៍នៅភូមិរកា ស្រុកសង្កែ ខេត្តបាត់ដំបង ដើម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។
2014-12-21
ពលរដ្ឋជាង ២០០គ្រួសារ រស់នៅភូមិក្រសាំង ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ទទូចចង់បានសាលារៀន និងមណ្ឌលសុខភាព នៅក្រោយពេលដែលពួកគេទទួលបានដីធ្លីស្របច្បាប់កាលពីពេលថ្មីៗនេះ។
2014-12-20
វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលមានជំនាញខាងពិនិត្យឈាមរកឃើញថា ចំនួនអ្នកផ្ទុកមេរោគអេដស៍នៅស្រុកសង្កែ ខេត្តបាត់ដំបង កើនឡើង។ ការរកឃើញនេះ បន្ទាប់ពីក្រសួងសុខាភិបាល បញ្ជូនសំណាកឈាមរបស់ប្រជាពលរដ្ឋ មកពិនិត្យរកមេរោគអេដស៍នៅវិទ្យាស្ថានប៉ាស្ទ័រ។
2014-12-19
ក្រុមប្រជាពលរដ្ឋនៅភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង នៅថ្ងៃទី១៩ ធ្នូ នេះ នៅតែបន្តសម្រុកទៅធ្វើតេស្ដឈាមជាបន្តបន្ទាប់នៅឡើយ។ ចំណែកឯមូលហេតុពីការចម្លងជំងឺនេះ អាជ្ញាធរក៏ពុំបានកំណត់ថាបណ្ដាលមកពីអ្វីច្បាស់លាស់នៅឡើយទេ។
2014-12-19
ក្រុមប្រជាពលរដ្ឋនៅស្រុកសង្កែ ខេត្តបាត់ដំបង ជាច្រើនគ្រួសារ ដែលទៅធ្វើតេស្ដឈាម ហើយរកឃើញមានមេរោគអេដស៍នោះ កំពុងមានក្ដីបារម្ភអំពីអនាគតរបស់ក្រុមគ្រួសារ។
2014-12-18
ពលរដ្ឋប្រមាណ ១០០នាក់ បានមកពិនិត្យ និងព្យាបាលជំងឺភ្នែកដោយឥតគិតថ្លៃរយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។ វេជ្ជបណ្ឌិតផ្នែកចក្ខុរោគឲ្យដឹងថា អ្នកមកទទួលសេវាព្យាបាលភាគច្រើន គឺជាអ្នកដែលមានបញ្ហាភ្នែកឡើងបាយ ទឹកដក់ក្នុងភ្នែក និងបញ្ហាកម្ទេចខ្ទាត់ប៉ះចំកញ្ចក់កែវភ្នែក។
2014-12-18
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនទាន់ជឿថា អត្រាឆ្លងជំងឺអេដស៍នៅភូមិរកា ក្នុងខេត្តបាត់ដំបង មានកម្រិតធ្ងន់ធ្ងរនោះទេ។ ស្របពេលដែលអាជ្ញាធរពាក់ព័ន្ធ កំពុងស្រាវជ្រាវរកមូលហេតុជុំវិញបញ្ហានេះ លោក ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ ដោយកុំទាន់ដាក់កំហុសទៅលើអ្នកណាម្នាក់នោះទេ។
2014-12-17
សាច់ញាតិរបស់គ្រូពេទ្យដែលអ្នកភូមិសង្ស័យថា ជាអ្នកចាក់ថ្នាំចម្លងមេរោគអេដស៍ដល់ប្រជាពលរដ្ឋ នៅភូមិរកា ខេត្តបាត់ដំបង ដែលអះអាងថាឪពុកក្មេកលោកជាគ្រូពេទ្យនោះ ពុំបានរត់គេចខ្លួនទៅណាឆ្ងាយពីភូមិស្រុកនោះទេ គឺស្នាក់នៅក្នុងទឹកដីខេត្តបាត់ដំបង។
2014-12-16
មន្ត្រីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍នៃក្រសួងសុខាភិបាល កំពុងស្វែងរកគ្រូពេទ្យស្ម័គ្រចិត្តក្នុងភូមិម្នាក់ ដើម្បីស៊ើបអង្កេតបន្ថែមទៀតទាក់ទងនឹងការសង្ស័យថា អាចជាអ្នកបង្កការឆ្លងជំងឺអេដស៍ដល់អ្នកភូមិ។
2014-12-16
ក្រុមប្រជាពលរដ្ឋនៅស្រុកសង្កែ ខេត្តបាត់ដំបង បន្តសម្រុកទៅធ្វើតេស្ដឈាមរកមេរោគអេដស៍ (AIDs) នៅមណ្ឌលសុខភាពឃុំរកា ឈានចូលថ្ងៃទី៦ ហើយលទ្ធផលអ្នកដែលមានប្រតិកម្មតេស្ដ ឬមានផ្ទុកមេរោគអេដស៍ មានចំនួនជិត ១០០នាក់ហើយ។
2014-12-16
មន្ត្រីអង្គការ រួមអ្នកផ្ទុកមេរោគអេដស៍ជំងឺអេដស៍នៅខេត្តតាកែវ ព្រួយបារម្ភអំពីការខ្វះខាតក្នុងការទទួលសេវាថ្នាំប្រឆាំងមេរោគអេដស៍ ឬថ្នាំ អេ.អ.វី (ARV) នៅពេលដែលអង្គការដៃគូផ្ដល់ជំនួយធំៗមួយចំនួន ដូចជាអង្គការ គ្លូប៊ល ហ្វាន់ (Global Fund) ពិនិត្យសើរើគម្រោងប្រាក់ជំនួយឡើងវិញដល់កម្ពុជា នៅដំណាច់ឆ្នាំ២០១៤ នេះ។
2014-12-15
ក្រុមគ្រូពេទ្យឯកទេសផ្នែកជំងឺភ្នែកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឬហៅថា មន្ទីរពេទ្យ រុស្ស៊ី ជូនដំណឹងថា នៅមន្ទីរពេទ្យនេះនឹងមានកម្មវិធីពិនិត្យព្យាបាលជំងឺបាតភ្នែកដោយឥតបង់ថ្លៃរយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃចន្ទ ទី១៥ ដល់ថ្ងៃសុក្រ ទី២០ ខែធ្នូនេះ។
2014-12-15
អ្នកភូមិនៅស្រុកសង្កែ ខេត្តបាត់ដំបង ជិត ៣០០នាក់ ត្រូវបានគ្រូពេទ្យធ្វើតេស្តឈាមហើយរកឃើញថា មានផ្ទុកមេរោគអេដស៍ (AIDS)។ ការត្រួតពិនិត្យជំងឺនេះ កើតឡើងបន្ទាប់ពីពួកគាត់ឃើញប្រជាពលរដ្ឋក្នុងភូមិជាច្រើននាក់ដែលបានធ្វើទៅតេស្តឈាមកន្លងមក មានផ្ទុកមេរោគអេដស៍ដោយមិនដឹងមូលហេតុ។
2014-12-12
អ្នករស់នៅតាមផ្លូវវ៉េងស្រេង ត្អូញទឹកលិចផ្ទះមួយឆ្នាំហើយ ខណៈផ្លូវនោះកសាងពីខែវិច្ឆិកា ឆ្នាំ២០១៣ មកដល់ខែធ្នូ ឆ្នាំ២០១៤ មិនទាន់រួចរាល់។ ផ្លូវវ៉េងស្រេង ជួសជុលបណ្តោយជាង ៦គីឡូម៉ែត្រ ចាប់ពីស្ថានីយប្រេងឥន្ធនៈសូគីម៉ិចស្ទឹងមានជ័យ ទៅដល់ផ្លូវបំបែកចោមចៅ។
2014-12-10
ស្របពេលដែលសេចក្ដីព្រាងច្បាប់ចរាចរណ៍ថ្មីតម្រូវឲ្យអ្នកបើកបរ និងអ្នករួមដំណើរតាមទោចក្រយានយន្ត ឬម៉ូតូច្រើនបំផុត ៣នាក់ រួមទាំងកុមារ ហើយត្រូវពាក់មួកសុវត្ថិភាពទាំងអស់គ្នានោះ មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ក៏បញ្ជាឲ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ឲ្យបានម៉ឺងម៉ាត់...។
2014-12-09
ប្រជាពលរដ្ឋមួយចំនួននៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ រិះគន់មន្ត្រីបម្រើការនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបុរី ថាមិនយកចិត្តទុកដាក់ព្យាបាលដល់អ្នកជំងឺ ដែលសម្រាកក្នុងមន្ទីរពេទ្យនោះទេ ហើយបើទោះជាឈឺធ្ងន់ទៅអង្វរគ្រូពេទ្យយ៉ាងណាក៏ដោយ។
2014-12-02
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល ណែនាំដល់ពលរដ្ឋឲ្យប្រុងប្រយ័ត្នចំពោះផ្លូវដង្ហើម ជាពិសេសជំងឺផ្ដាសាយបក្សី H5N1 នៅក្នុងអំឡុងពេលអាកាសធាតុត្រជាក់។ ជំងឺផ្ដាសាយបក្សី H5N1 ច្រើនកើតមានពីខែនេះទៅ។
2014-11-30
អ្នកជំនាញផ្នែកគីមីវិទ្យាពិភពលោកចំនួនពីរនាក់ ចែករំលែកចំណេះដឹងដល់គរុសិស្សខ្មែរ តាមរយៈការបង្រៀនពីទ្រឹស្ដី និងការអនុវត្តទាក់ទងនឹងការប្រើប្រាស់សារធាតុគីមីក្នុងជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋ។
2014-11-27
ស្របពេលដែលសេវាថែទាំសុខភាពនៅប្រទេសកម្ពុជា នៅមិនទាន់មានកម្រិតខ្ពស់នៅឡើយ ធ្វើឱ្យក្រុមហ៊ុនសេវាសុខភាពជប៉ុន បណ្ដាក់ទុនសាងសង់មន្ទីរពេទ្យឯកជនលំដាប់ពិភពលោកមួយ នៅភ្នំពេញ។
2014-11-18
មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ (Royal Phnom Penh) គឺជាមន្ទីរពេទ្យថៃ ដំបូងគេ ដែលត្រូវសាងសង់ និងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅកម្ពុជា នៅព្រឹកថ្ងៃទី១៨ វិច្ឆិកា។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សង្ឃឹមថា ពលរដ្ឋខ្មែរអាចនឹងកាត់បន្ថយចំណាយបានច្រើនក្នុងការស្វែងរកសេវាព្យាបាលនៅបរទេស ខណៈមានវត្តមានមន្ទីរពេទ្យទំនើបថៃ នៅកម្ពុជា។
2014-11-18
អង្គការជួយសេវាពេទ្យកម្ពុជា សហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសប៊ែលហ្ស៉ីក (Belgium) រួមជាមួយមន្ទីរពេទ្យបង្អែកចំនួនបីនៅខេត្តភាគឦសានប្រទេស រួមមាន ខេត្តស្ទឹងត្រែង ក្រចេះ រតនគិរី នឹងធ្វើការវះកាត់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជាពិសេសជំងឺពកក និងវះកាត់ឆ្អឹង។
2014-11-15
អាជ្ញាធរស្រុកតំបែរ ខេត្តកំពង់ចាម កំពុងស្រាវជ្រាវរកមូលហេតុពិតប្រាកដ ដែលបណ្ដាលអោយក្មេងស្រីម្នាក់ស្លាប់ភ្លាមៗ នៅពេលហូបនំកញ្ចប់ដែលផលិតនៅប្រទេសវៀតណាម។
2014-10-25
ប្រជាពលរដ្ឋនៅភូមិព្រែកត្រែង ឃុំសំរោង ស្រុកកៀនស្វាយ ខេត្តកណ្ដាល ប្រតិកម្មចំពោះរោងចក្រផលិតជីគីមីសញ្ញាផ្កាយប្រាំរបស់ក្រុមហ៊ុនវៀតណាម ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ទល់មុខភូមិនោះ ដែលបានសាយភាយក្លិនស្អុយឆ្អេះឆួល ប៉ះពាល់ដល់ការដកដង្ហើម និងការរស់នៅរបស់ពួកគាត់ប្រចាំថ្ងៃ។
2014-10-22
ពលរដ្ឋ និងអាជ្ញាធរ មានការបារម្ភចំពោះសុខភាពរបស់ខ្លួន នៅពេលចំណីអាហារដែលពលរដ្ឋនៅតាមជនបទទទួលរាល់ថ្ងៃ ជួបប្រទះបញ្ហាដូចជាពុល ឬនាំឲ្យមានជំងឺផ្សេងៗ ជាដើម។
2014-10-16
ករណីឆ្លងរាលដាលរបស់មេរោគវីរុសគ្រុនឈាម អេបូឡា (E-Bola) នៅតំបន់អាហ្វ្រិក នៅតែកើនឡើងជាលំដាប់ចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ។