ប័ណ្ណសារព័ត៌មាន
2014-10-11
យុវជន និងបញ្ហាសុខភាពផ្លូវចិត្ត គឺជាប្រធានបទមួយដែលមនុស្សជាច្រើនកំពុងរស់នៅក្នុងសង្គមកម្ពុជា មានក្ដីបារម្ភ។ វិបត្តិសុខភាពផ្លូវចិត្ត បាននាំឲ្យមនុស្សប្រព្រឹត្តនូវអំពើខុសឆ្គងនានា ដូចជា ការធ្វើអត្តឃាត ជាដើម។
2014-10-07
ក្រុមគ្រូពេទ្យឯកទេសផ្នែកជំងឺភ្នែក នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (មន្ទីរពេទ្យរុស្ស៊ី) ជូនដំណឹងថា នៅមន្ទីរពេទ្យនេះនឹងមានផ្ដល់ការពិនិត្យព្យាបាលជំងឺភ្នែកដោយឥតបង់ថ្លៃរយៈពេល ២សប្ដាហ៍ ចាប់ពីថ្ងៃច័ន្ទ ទី៦ តុលា។
2014-10-02
ក្រុមមន្ត្រីជំនាញនៃមន្ទីរសុខាភិបាល ខេត្តកំពង់ស្ពឺ នឹងចុះអង្កេតករណីទារកក្នុងផ្ទៃម្តាយ ៥ខែ បានស្លាប់ ដោយសារការព្យាបាលដោយអ្នកដែលគ្មានជំនាញជាគ្រូពេទ្យ នៅឃុំសង្កែសាទប ស្រុកឱរ៉ាល់ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៤។ ការចុះអង្កេតនេះ បន្ទាប់ពីមានការប្ដឹងពីគ្រួសារអ្នកជំងឺនៅតំបន់ជនបទក្នុងខេត្តនេះ។
2014-10-01
គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៃអង្គការអន្តរជាតិខាងការងារ ហៅកាត់ថា អាយឡូ (ILO) បង្ហាញលទ្ធផលបឋមនៃការសិក្សាថ្មីមួយរបស់ខ្លួន ដែលរកឃើញថា កម្មករជាង ៤០% នៃអ្នកដែលចូលរួមក្នុងគម្រោងទទួលផលប៉ះពាល់ ដោយសារបញ្ហាខ្វះគ្រាប់ឈាមក្រហម និងជាង ១៥% មានទម្ងន់តិច ដែលមិនសមាមាត្រនឹងរូបរាងកាយ។
2014-09-27
ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក (WHO) ណែនាំអោយពលរដ្ឋទូទៅ យកចិត្តទុកដាក់ចូលរួមលុបបំបាត់ជំងឺឆ្កែឆ្កួត។
2014-09-26
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសជាសាធារណៈកាលពីថ្ងៃព្រហស្បតិ៍ ទី២៥ កញ្ញា ថា លោកបានផ្តាច់ឈប់ជក់បារីហើយ បន្ទាប់ពីលោកបានព្យាយាមអស់រយៈពេលជាង ១៤ឆ្នាំមក។
2014-09-19
ពលរដ្ឋនៅខេត្តកំពង់ចាម ម្នាក់ បានស្លាប់នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត បន្ទាប់ពីបានបញ្ជូនដល់ទៅបន្ទប់សង្គ្រោះបន្ទាន់ និងព្យាបាលនៅទីនោះរយៈពេលមួយថ្ងៃ។
2014-09-15
ក្រសួងសុខាភិបាលនិងកសិកម្មធ្វើសិក្ខាសាលារយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៥ កញ្ញា នេះទៅ នៅសណ្ឋាគារភ្នំពេញ។
2014-09-12
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រកាសរំសាយតំបន់ ជំងឺផ្ដាសាយបក្សី ចំនួន ៣ខេត្តគឺខេត្តកំពង់ស្ពឺ កំពង់ចាម និងកំពត ដែលអនុញ្ញាតអោយមានការចិញ្ចឹមបក្សីគ្រប់ប្រភេទឡើងវិញក្នុងតំបន់ទាំងនោះ បន្ទាប់ពីត្រូវហាមឃាត់តាំងពីពាក់កណ្ដាលខែមីនា។
2014-09-11
ប្រធានមណ្ឌលសុខភាពមួយនៅស្រុករមាសហែក ខេត្តស្វាយរៀង រងការចោទប្រកាន់ថា ដឹកនាំការងារដោយបក្ខពួកនិយម ហើយបិទសិទ្ធិបុគ្គលិកក្របខ័ណ្ឌក្រោមបង្គាប់ មិនឲ្យបញ្ចេញមតិតវ៉ាក្នុងអង្គភាព និងបណ្ដោយឲ្យអ្នកគ្មានជំនាញ រក្សាអ្នកជំងឺដោយប្រថុយប្រថាន។
2014-09-02
កញ្ឆាជាគ្រឿងញៀនដែលច្បាប់ហាមឃាត់មិនឲ្យដាំ និងជួញដូរទេ។ ប្រជាពលរដ្ឋបានប្រទះឃើញមានការលួចដាំកញ្ឆាចំនួនជាង ៥០០ដើមនៅលើកំពូលភ្នំអូរក្រួច ស្រុកទឹកឈូ ខេត្តកំពត ដែលជាដីរបស់រដ្ឋ។ ប្រជាពលរដ្ឋបានរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច។
2014-08-28
សមាគមគីមីកម្ពុជា និងរាជបណ្ឌិត្យសភាកម្ពុជា រៀបចំសន្និសីទរយៈពេល ២ថ្ងៃ ស្ដីពី “គីមី និងជីវិត” ដោយចាប់ផ្ដើមពីថ្ងៃទី២៨ ខែសីហា ដើម្បីចែករំលែកព័ត៌មានថ្មីៗនៃលទ្ធផលសិក្សាស្រាវជ្រាវ អំពីសារធាតុគីមីនៅក្នុងចំណីអាហារ និងក្នុងទឹក។
2014-08-26
ស្ថាប័នជាតិប្រយុទ្ធនឹងជំងឺអេដស៍ កំពុងសំដែងការព្រួយបារម្ភទៅលើក្រុមអ្នកស្រឡាញ់ភេទដូចគ្នាថា គឺជាគោលដៅនៃការប្រឈមមុខឆ្លងមេរោគ អេច្ឆ.អាយ.វី (HIV) ខ្ពស់ជាងប្រជាពលរដ្ឋទូទៅនៅក្នុងសង្គម។
2014-08-24
អ្នកការទូតសហរដ្ឋអាមេរិក ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ក្នុងការផ្ដល់អាហារូបត្ថម្ភដល់កុមារ។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក វីល្លៀម ថត (William E. Todd) លើកឡើងក្នុងខ្ទង់សារព័ត៌មានប្រចាំសប្ដាហ៍របស់លោកថា ការងារចាំបាច់បំផុតបន្ទាប់ពីការកែទម្រង់គុណភាពអប់រំនោះ គឺជាការរិះរកមធ្យោបាយផ្ដល់អាហារូបត្ថម្ភដល់កុមារ។
2014-08-21
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅថ្ងៃទី ២១ សីហាថាមិនមានជំងឺគ្រុនឈាម អេបូឡាទេ នៅប្រទេសកម្ពុជា។