ប័ណ្ណសារព័ត៌មាន
2014-03-26
សាលារាជធានីភ្នំពេញ ចាប់ផ្ដើមពង្រឹងការអនុវត្តសារាចរលេខ០០៣ ស្ដីពីការហាមប្រាមលើការជក់បារី និងបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការ និងកន្លែងសាធារណៈ។ ការពង្រឹងនេះ គឺចាប់ផ្ដើមពីមន្ត្រីសាធារណៈនៅតាមឃុំសង្កាត់មុនគេ។
2014-03-21
អ្នកជំនាញខាងសុខភាពឱ្យដឹងថា បញ្ហាខ្វះអាហារូបត្ថម្ភ ឬបញ្ហាខ្វះជីវជាតិអាហារចិញ្ចឹម នៅតែជាបញ្ហាធំសម្រាប់ពលរដ្ឋកម្ពុជា ទាំងអ្នករស់នៅទីជនបទ និងទីប្រជុំជន។ ដោយឡែក មន្ទីរពេទ្យជាច្រើន ក៏មិនទាន់បានយកចិត្តទុកដាក់លើបញ្ហាអាហារូបត្ថម្ភ ចំពោះអ្នកជំងឺដែរ លើកលែងតែមន្ទីរកុមារជាតិ មួយប៉ុណ្ណោះ។
2014-03-21
កម្ពុជា ប្រារព្ធទិវាទឹកពិភពលោកឆ្នាំ២០១៤ នៅថ្ងៃសុក្រ ទី២១ នេះ នៅពេលអង្គការយូនីសេហ្វ (UNICEF) បានរកឃើញថា ប្រជាពលរដ្ឋកម្ពុជា ៦,៣លាននាក់ នៅពុំទាន់មានទឹកស្អាតប្រើប្រាស់ និងអនាម័យជាមូលដ្ឋាននៅឡើយ បើទោះជាមហាសន្និបាតអង្គការសហប្រជាជាតិ កាលពី ៤ឆ្នាំមុនបានកំណត់ថា ពលរដ្ឋគ្រប់រូបត្រូវទទួលបានទឹកស្អាត និងអនាម័យមូលដ្ឋាន ដែលជាសិទ្ធិមូលដ្ឋានរបស់ពួកគេក៏ដោយ។
2014-03-18
ករណីឆ្លងមេរោគផ្ដាសាយបក្សី H5N1 នៅប្រទេសកម្ពុជា បានកើនដល់ ៩ករណីហើយ នៅដើមឆ្នាំ២០១៤ នេះ។
2014-03-12
ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក បានរកឃើញអ្នកឆ្លងជំងឺផ្ដាសាយបក្សីពីរករណីថ្មីទៀត ដែលកើតលើកុមារា ២រូប នៅខេត្តកណ្ដាល និងខេត្តកំពង់ឆ្នាំង។ ការរកឃើញឆ្លងថ្មី ២ករណីនេះ ធ្វើឱ្យប្រទេសកម្ពុជា មានករណីឆ្លងជំងឺផ្ដាសាយបក្សី H5N1 ទី៨ ហើយនៅក្នុងដើមឆ្នាំ២០១៤។
2014-03-11
ស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាលកម្ពុជា បើកមជ្ឈមណ្ឌលសម្រាប់តំបន់អាស៊ីមួយ សម្រាប់ការស្រាវជ្រាវជំងឺឆ្លងនិងជំងឺថ្មី។ កម្ពុជានិងបារាំងរំពឹងថា មជ្ឈមណ្ឌលនេះនឹងក្លាយជាកន្លែងបង្កើនចំណេះដឹងជាន់ខ្ពស់ ដើម្បីសុខភាពល្អប្រសើរ។
2014-03-10
កម្មវិធីជាតិសុខភាពភ្នែកនៃក្រសួងសុខាភិបាល សហការជាមួយអង្គការដៃគូជាតិ និងអន្តរជាតិ ផ្ដល់ការពិនិត្យព្យាបាលជំងឺភ្នែកដោយឥតបង់ថ្លៃរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃច័ន្ទ ទី១០ ដល់ថ្ងៃអង្គារ ទី១១ ខែមីនា សប្ដាហ៍នេះ។
2014-03-07
គ្រូពេទ្យជំនាញវះកាត់ជំងឺកុមារនៃមន្ទីរពេទ្យកុមារជាតិ និងមូលនិធិដើម្បីអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ ហៅកាត់ជាភាសាអង់គ្លេស អែហ្វ.អាយ.ឌី.អ (FIDR) នៅថ្ងៃទី៦ មីនា បើកវគ្គផ្សព្វផ្សាយជំងឺវះកាត់កុមារជាសារវន្ត ឬជាទូទៅលើកទី៨ ដល់បុគ្គលិកសុខាភិបាលនៅមណ្ឌលសុខភាពតាមមូលដ្ឋានក្នុងខេត្តព្រះវិហារ។
2014-03-06
ក្រសួងកសិកម្មប្រកាសដាក់ភូមិពាមល្វា ក្នុងឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាតំបន់ហាមឃាត់ ទប់ស្កាត់ជំងឺគ្រុនផ្ដាសាយបក្សី បន្ទាប់ពីរកឃើញថា មានសត្វឈឺ និងងាប់ដោយជំងឺនេះ។
2014-03-06
រដ្ឋាភិបាលបានប្រកាសបញ្ឈប់លែងឱ្យមានការប្រើប្រាស់ការនាំចូល និងការធ្វើអាជីវកម្មទាំងស្រុងនៅទូទាំងប្រទេសលើផលិតផល ហ្ស៊ីហ្សា (Shisha) និងបារីអេឡិចត្រូនិក ដែលភាសាអង់គ្លេសហៅថា អ៊ីស៊ីហ្ការេត (E-Cigarette)។ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចាត់ទុកផលិតផលហ្ស៊ីហ្សា នេះថាមានផលប៉ះពាល់សុខភាពធ្ងន់ធ្ងរជាងបារី។