ប័ណ្ណសារព័ត៌មាន
2014-10-25
ប្រជាពលរដ្ឋនៅភូមិព្រែកត្រែង ឃុំសំរោង ស្រុកកៀនស្វាយ ខេត្តកណ្ដាល ប្រតិកម្មចំពោះរោងចក្រផលិតជីគីមីសញ្ញាផ្កាយប្រាំរបស់ក្រុមហ៊ុនវៀតណាម ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ទល់មុខភូមិនោះ ដែលបានសាយភាយក្លិនស្អុយឆ្អេះឆួល ប៉ះពាល់ដល់ការដកដង្ហើម និងការរស់នៅរបស់ពួកគាត់ប្រចាំថ្ងៃ។
2014-10-22
ពលរដ្ឋ និងអាជ្ញាធរ មានការបារម្ភចំពោះសុខភាពរបស់ខ្លួន នៅពេលចំណីអាហារដែលពលរដ្ឋនៅតាមជនបទទទួលរាល់ថ្ងៃ ជួបប្រទះបញ្ហាដូចជាពុល ឬនាំឲ្យមានជំងឺផ្សេងៗ ជាដើម។
2014-10-16
ករណីឆ្លងរាលដាលរបស់មេរោគវីរុសគ្រុនឈាម អេបូឡា (E-Bola) នៅតំបន់អាហ្វ្រិក នៅតែកើនឡើងជាលំដាប់ចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ។
2014-10-11
យុវជន និងបញ្ហាសុខភាពផ្លូវចិត្ត គឺជាប្រធានបទមួយដែលមនុស្សជាច្រើនកំពុងរស់នៅក្នុងសង្គមកម្ពុជា មានក្ដីបារម្ភ។ វិបត្តិសុខភាពផ្លូវចិត្ត បាននាំឲ្យមនុស្សប្រព្រឹត្តនូវអំពើខុសឆ្គងនានា ដូចជា ការធ្វើអត្តឃាត ជាដើម។
2014-10-07
ក្រុមគ្រូពេទ្យឯកទេសផ្នែកជំងឺភ្នែក នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (មន្ទីរពេទ្យរុស្ស៊ី) ជូនដំណឹងថា នៅមន្ទីរពេទ្យនេះនឹងមានផ្ដល់ការពិនិត្យព្យាបាលជំងឺភ្នែកដោយឥតបង់ថ្លៃរយៈពេល ២សប្ដាហ៍ ចាប់ពីថ្ងៃច័ន្ទ ទី៦ តុលា។
2014-10-02
ក្រុមមន្ត្រីជំនាញនៃមន្ទីរសុខាភិបាល ខេត្តកំពង់ស្ពឺ នឹងចុះអង្កេតករណីទារកក្នុងផ្ទៃម្តាយ ៥ខែ បានស្លាប់ ដោយសារការព្យាបាលដោយអ្នកដែលគ្មានជំនាញជាគ្រូពេទ្យ នៅឃុំសង្កែសាទប ស្រុកឱរ៉ាល់ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៤។ ការចុះអង្កេតនេះ បន្ទាប់ពីមានការប្ដឹងពីគ្រួសារអ្នកជំងឺនៅតំបន់ជនបទក្នុងខេត្តនេះ។
2014-10-01
គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៃអង្គការអន្តរជាតិខាងការងារ ហៅកាត់ថា អាយឡូ (ILO) បង្ហាញលទ្ធផលបឋមនៃការសិក្សាថ្មីមួយរបស់ខ្លួន ដែលរកឃើញថា កម្មករជាង ៤០% នៃអ្នកដែលចូលរួមក្នុងគម្រោងទទួលផលប៉ះពាល់ ដោយសារបញ្ហាខ្វះគ្រាប់ឈាមក្រហម និងជាង ១៥% មានទម្ងន់តិច ដែលមិនសមាមាត្រនឹងរូបរាងកាយ។